ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

សាលា​ពលទាហាន​ទី​៥ យោធភូមិភាគ​ទី​៥ បើក​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ភស្តុភារ យន្ត​យុទ្ធ ថ្នាក់​វរ​សេនា​តូច កងអនុសេនាធំ និង​បណ្តុះបណ្តាល​ជំនាញ​បើកបរ​រថយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់

សាលា​ពលទាហាន​ទី​៥ យោធភូមិភាគ​ទី​៥ បើក​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ភស្តុភារ យន្ត​យុទ្ធ ថ្នាក់​វរ​សេនា​តូច កងអនុសេនាធំ និង​បណ្តុះបណ្តាល​ជំនាញ​បើកបរ​រថយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២១ បាន​ប្រារព្ធ​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ភស្តុភារ យន្ត​យុទ្ធ ថ្នាក់​វរ​សេនា​តូច កងអនុសេនាធំ និង​បណ្តុះបណ្តាល​ជំនាញ​បើកបរ​រថយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់​ក្រោម​អធិបតីភាព ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំ​អូន មេបញ្ជាការរង​កងទ័ព​ជើងគោក មេបញ្ជាការ​យោធភូមិភាគ​ទី​៥ ឯកឧត្ដម​ប្រតិភូ​អគ្គនាយកដ្ឋាន​ភស្ដុភារ ហិរញ្ញវត្ថុ​ក្រសួង​ការពារជាតិ ប្រតិភូ​ទីចាត់កា​រចល​នូ​ប្ប​ត្ថ​ម្ភ​.​អ​បក ឯកឧត្ដម​មេបញ្ជាការរង​កងទ័ព​ជើងគោក​ទទួលបន្ទុក​ការងារ​ធានា ឯកឧត្តម មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការ​រង នាយទាហាន នាយទាហានរង ចំណុះ​យោធភូមិភាគ​ទី​៥​។

​វគ្គ​ហ្វឹកហ្វឺន មាន​រយៈពេល ចំនួន ៩៨​ថ្ងៃ មាន​សិក្ខាកាម​ចូលរួម​រៀនសូត្រ ចំនួន ១៨៩​នាក់ សិក្សា​លើ​មុខជំនាញ​ភស្តុភារ យន្ត​យុទ្ធ ថ្នាក់​វរ​សេនា​តូច កងអនុសេនាធំ និង​បណ្តុះបណ្តាល​ជំនាញ​បើកបរ​រថយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់​។​

​ឯកឧត្តម អធិបតី បាន​ជំរុញ​ឲ្យ​ប្អូនៗ​សិក្ខាកាម​ទាំង អស់ ត្រូវ​មាន​ទស្សនៈ​ស្មោះត្រង់​ជឿជាក់​លើ​ការដឹកនាំ​របស់​រាជ​រដ្ឋា ភិ​បាល ក្រោម​ការដឹកនាំ​ដ៍​ឈ្លាសវៃ របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ត្រូវខិតខំ​គោរព​វិន័យ និង​បទបញ្ជា​របស់​ថ្នាក់លើ ត្រូវ​យកចិត្តទុកដាក់​ខិតខំ​រៀនសូត្រ​គ្រប់​មុខ​វិជ្ជា​ដែល​គ្រូ​បាន​ឧទ្ទេសនាម ដោយ​ប្រកាន់​នូវ​សុភាសិត ស៊ូ​បង្ហូរញើស​លើ​ទីលាន​ហ្វឹកហាត់ ប្រសើរ​ជាង​បង្ហូរឈាម​លើ​ទីលាន​ប្រយុទ្ធ​។ ពង្រឹង​សាមគ្គីភាព​រវាង​មិត្ត​រួម​អាវុធ ចេះ​ជួយ​គ្នា​ទៅវិញទៅមក អប់រំ​ណែនាំ​គ្នា​ទៅ​រក​ភាព​ដែល​ល្អ ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​គុណភាព​របស់​វគ្គ​សិក្សា​។ ចៀសវាង​ដាច់ខាត​បង្ក​នូវ​បទល្មើស​នានា​ដែល​ខុស​នឹង​ច្បាប់​រដ្ឋ ជាពិសេស​បទល្មើស​គ្រឿងញៀន និង​ត្រូវ​បន្ត​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ ហ្មត់ចត់​នូវ​វិធានការ​របស់​ក្រសួង​សុខាភិបាល អនុវត្ត ៣​កុំ និង​៣​ការពារ ដើម្បី​ការពារ​ទប់ស្កាត់​នូវ​ជំងឺ​រាតត្បាត​កូវី​ដ​-១៩ ថ្មី​( អូ​មី​ក្រុង​)​។​

​ជា​ចុង​បញ្ជា​ប់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ក៏​បាន​ជូនពរ នាយទាហាន នាយទាហានរង ពលទាហាន ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​សកល និង​ឧបត្ថម្ភ​ក្នុង​កម្មវិធី ថវិកា​ចំនួន ៥.០០០.០០០​រៀល អាកុល​ចំនួន ២០០​លីត្រ និង​ប្រកាស​បើក​វគ្គ​ចាប់ពី​ថ្ងែនេះត​ទៅ​៕

Filed in: ព័ត៌មានជាតិ