ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

លោក សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ ចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៣១ អាណត្តិ​ទី​៣ ក្រុមប្រឹក្សា​ខណ្ឌដូនពេញ

លោក សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ ចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៣១ អាណត្តិ​ទី​៣ ក្រុមប្រឹក្សា​ខណ្ឌដូនពេញ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ព្រហស្បតិ៍ ១១​រោច ខែ​មិគសិរ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥​ត្រូវ​នឹង​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង ៨:០០​នាទី​ព្រឹក នៅ​រដ្ឋបាល​ខណ្ឌដូនពេញ​មាន​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៣១ របស់​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ អាណត្តិ​ទី ៣ ក្រោម​អធិបតីភាព លោក ហែម អាន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ និង​លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ ក្នុង​របៀបវារៈ​ដូចខាងក្រោម​៖
១-​ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៣០ របស់​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ អាណត្តិ​ទី​៣​។​
២-​ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​របាយការណ៍ ស្តីពី​ការអនុវត្ត​ការងារ​ប្រចាំ​ខែ​ធ្នូ និង​ប្រចាំឆ្នាំ ២០២១ របស់​រដ្ឋបាល​ខណ្ឌដូនពេញ​។​
៣-​ពី​និត្យ និង​អនុម័ត​សេចក្តីព្រាង​តារាង​បែងចែក​ប្រាក់រង្វាន់​លើកទឹកចិត្ត​ប្រចាំ​ខែ​ធ្នូ ឆ្នាំ​២០២១ ដែល​បានមកពី​ការផ្តល់​សេវា​រដ្ឋបាល​សម្រាប់​ឧបត្ថម្ភ​ជូន​មន្ត្រី​បុគ្គលិក​នៃ​រដ្ឋ​
​បាល​ខណ្ឌដូនពេញ​។​
៤-​ពិនិត្យ​តារាង​សរុប ស្តី​ពី​របាយការណ៍​អនុវត្ត​លទ្ធកម្ម​សាធារណៈ​ឆ្នាំ​២០២១ របស់​រដ្ឋបាល​ខណ្ឌដូនពេញ​។​
៥-​ពិនិត្យ​សេចក្តីព្រាង​ផែនការ​សកម្មភាព និង​ផែនការ​ថវិកា​ឆ្នាំ​២០២២ របស់​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​ខណ្ឌដូនពេញ​។​
៦-​ការពិនិត្យ និងអនុម័តគម្រោងថវិកា ប្រចាំឆ្នាំ​២០២២ របស់ការិយាល័យប្រជាពលរដ្ឋ ។
៧-សេចក្តីរាយការណ៍​ស្តីអំពីគម្រោងថវិកា​ប្រចាំឆ្នាំ ២០២២ របស់ការិយាល័យ និង ផ្នែកវិស័យទាំង ២០ ចំណុះរដ្ឋបាលខណ្ឌ។
៨-បញ្ហាផ្សេងៗ ៕

 

Filed in: ព័ត៌មានជាតិ