ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​អាជ្ញាធរ​ខេត្ត​កំពង់ចាម ប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​តម្លៃ​អចលនទ្រព្យ សម្រាប់​ជា​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា​

​អាជ្ញាធរ​ខេត្ត​កំពង់ចាម ប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​តម្លៃ​អចលនទ្រព្យ សម្រាប់​ជា​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​កំពង់ចាម​៖ នេះ​បើ​យោងតាម​ប្រភព​ព័ត៌មាន​ពី​រដ្ឋបាល​ខេត្ត​កំពង់ចាម នៅ​ល្ងាច​ថ្ងៃ​ពុធ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២១​នេះ អភិបាលខេត្ត​កំពង់ចាម លោក អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម នៅ​សាខា​ពន្ធដារ​ខេត្ត បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​អាជ្ញាធរ​ក្រុង ស្រុក និង​មន្ទីរ​ពាក់ព័ន្ធ ដើម្បី​ពិភាក្សា​លើ​សេចក្តីព្រាង​តម្លៃ​អចលនទ្រព្យ សម្រាប់​ជា​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា ។​

​ជាក់ស្ដែង​បើ​តាម​ការបញ្ជាក់​ពី​លោក អ៊ុន ចាន់​ដា បានឱ្យ​ដឹង​នៅ​ព្រឹក​មិញ​នេះ​ថា យោងតាម​លិខិត លេខ ១២២៤២ អ​ពន ចុះ​ថ្ងៃ​ទី ២០ ខែតុលា ឆ្នាំ​២០២១ របស់​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ ទើប​អាជ្ញាធរ​ខេត្ត​កំពង់ចាម​ជួបជុំ​គ្នា​ដើម្បី ធ្វើការ​ពិនិត្យ​ពិភាក្សា​លើ​សេចក្តីព្រាង តម្លៃ​អចលនទ្រព្យ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ចាម ។​

​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​នេះ​មាន​គោលបំណង ៤ ៖
*​ទី​១ ៖ គឺ​ដើម្បី​ប្រមូល​ពន្ធ​ប្រថាប់ត្រា ការផ្ទេរកម្មសិទ្ធិ ឬ សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​សមភាព ។​
*​ទី​២ ៖ ពិនិត្យ​ទៅលើ​ឧបសម្ព័ន្ធ ដែល​បាន​អនុវត្ត​នាពេល​បច្ចុប្បន្ន​នេះ សម្រាប់​កំណត់​នូវ​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា ក្នុង​ខេត្ត​កំពង់ចាម ក្រែង​មាន​ភាពខ្វះ​ចន្លោះ​ដែល​ពាក់ព័ន្ធ​ទៅ​លើ​ផ្នែក ប្រែប្រួល​នៃ​តម្លៃ​អចលនទ្រព្យ​ផងដែរ ។​
*​ទី​៣ ៖ ដើម្បី​ពិនិត្យ​និង​ពិភាក្សា​សម្រេច លើ​សេចក្តីព្រាង​អចលនទ្រព្យ ឧបសម្ព័ន្ធ​ថ្មី​នៃ​ការបែងចែក​ភូមិសាស្ត្រ​ថ្មី នៃ​តម្លៃ​អចលនទ្រព្យ កំណត់​ជា​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា ក្នុង​ខេត្ត​កំពង់ចាម​។​
*​ទី​៤ ៖ ក្រោយ​ពី​ការប្រជុំ​ពិភាក្សា​គ្នា​រួច សាខា​ពន្ធដារ​ខេត្ត និង​រៀបចំ​លិខិត ដាក់ជូន​គណៈកម្មការ​វាយតម្លៃ​អចលនទ្រព្យ នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ ៕

Filed in: ព័ត៌មានជាតិ