ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​ចេញ​ឆក់​កាបូប​លើក​ទី​១​បរាជ័យ ត្រូវ អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​

​ចេញ​ឆក់​កាបូប​លើក​ទី​១​បរាជ័យ ត្រូវ អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) :​នៅវេលា​ម៉ោង​០៨:៣០​នាទី​ព្រឹក ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២១ កម្លាំង​ល្បាត​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​ទួលគោក បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ពាក់ព័ន្ធ​ករណី ឆក់​កាបូប នៅ​ចំណុច​មុខ​ហាង​គុយទាវ​កូន​ហេង ក្បែ​ផ្សារ ធី​ខេ (TK) តាមផ្លូវ​៥១៦ កែង​៣១៥ សង្កាត់​បឹងកក់​ទី​១ ខណ្ឌ​ទួលគោក​។​

ជនសង្ស័យ​ទាំង​ពីរ​នាក់​មាន​ឈ្មោះ ៖
១-​វ៉ា វី​ណា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ស្នាក់នៅ​ផ្ទះជួល ម្តុំ​ផ្សារ​ទួល​ទំពូង ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ មាន​ស្រុកកំណើត នៅ​ភូមិ​ទួល​កណ្តាល ឃុំ​កោះ​២ ស្រុក​ក្រូចឆ្មារ ខេត្ត​កំពង់ចាម​។​
២-​ញ៉ែម រតនា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាង​ភ្លើង ស្នាក់នៅ​ផ្ទះជួល ម្តុំ​បឹងកក់​សង្កាត់​ស្រះចក ខណ្ឌដូនពេញ មាន​ស្រុកកំណើត​នៅ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។​

ក្រោម​វិធានការ​ជំនាញ​ជនសង្ស័យ​ទាំង​០២​នាក់ បាន​សារភាព​ឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២១ ពួកខ្លួន និង​បក្ខពួក​០៣​នាក់​ផ្សេង​ទៀត ជិះ​ម៉ូតូ​ចំនួន​០៣​គ្រឿង បានធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជនរងគ្រោះ នៅ​ចំណុច​ហាង​គុយទាវ​កូន​ហេង ម្តុំ​អង់​តែ​ន​ទួលគោក ផ្លូវ​៥១៦ សង្កាត់​បឹងកក់​ទី​១ ខណ្ឌ​ទួលគោក ពិតប្រាកដ​មែន​។ បន្ទាប់ពី​ធ្វើ​សកម្មភាព​រួច​ពួក​ខ្លួន និង​បក្ខពួក បាន​ព្យាយាម​ជិះ​គេចខ្លួន តែ​ត្រូវ​កូនប្រុស​របស់​ជនរងគ្រោះ​ជិះ​រថយន្ត​ដេញតាម​ពីក្រោយ ស្របពេលនោះ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​ទួលគោក​កំពុង​ល្បាត​ក្នុង​ភូមិសាស្ត្រ​ក្បែរ​នោះ ក៏​ឃាត់​ពួកខ្លួន​បាន​០២​នាក់​ភ្លាមៗ រួម​នឹង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Dream C125 ពណ៍​ខ្មៅ​សេរី​២០១៧ ពាក់​ស្លាក​លេខ ត្បូងឃ្មុំ 1B3929 ចំណុច​ផ្លូវ​៣១៥ កែង ៥២៨ សង្កាត់​បឹងកក់​ទី​១ ខណ្ឌ​ទួលគោក យក​មក​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌទួលគោក​ដើម្បី​ធ្វើ​សាកសួរ​តែម្តង​។​

ចំណែក​បក្ខពួក​ជនសង្ស័យ​ដែល​បាន​រត់គេចខ្លួន កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទួលគោក​កំពុង​ធ្វើ​ការស្រាវជ្រាវ​ឃាត់ខ្លួន​បន្ត​។ ហើយ​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ទួលគោក ក៏​បាន​ប្រគល់​កាបូប ជូន​ជនរងគ្រោះ​វិញ​ផង​ដែរ​។ ជនសង្ស័យ​ទាំង​០២​នាក់ បាន​យក​សំណាក​រួច​ដោយ​ប្រើ​ឧបករណ៍​តេស​រហ័ស Rapit Test លទ្ធផល​អវិជ្ជ​មានកូវីត​១៩​។​

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ពីរ​នាក់ ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕
#PhnomPenhGRK

Filed in: ព័ត៌មានជាតិ