ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​លោកជំទាវ បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​កញ្ចប់​វិញ្ញាសារ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​) នៅ​មណ្ឌល​ប្រឡង វិទ្យាល័យ ហ៊ុន សែន ក្រុង​ទេពនិម្មិត​ប៉ៃលិន

​លោកជំទាវ  បាន  ស្រីមុំ  អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​កញ្ចប់​វិញ្ញាសារ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​) នៅ​មណ្ឌល​ប្រឡង វិទ្យាល័យ ហ៊ុន  សែន  ក្រុង​ទេពនិម្មិត​ប៉ៃលិន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២១ លោកជំទាវ បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត ប៉ៃលិន បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​កញ្ចប់​វិញ្ញាសា​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​) ឆ្នាំ​សិក្សា​២០២០-២០២១ នៅ​មណ្ឌល​ប្រឡង វិទ្យាល័យ ហ៊ុន​សែន ក្រុង​ទេពនិម្មិត​ប៉ៃលិន ។ ក្នុង​ពិធី​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី ថ្នាក់ដឹកនាំ​ក្រសួង អបរំ យុវជន និង​កីឡា លោក អភិបាលរង​ខេត្ត លោកស្នងការ​នគរបាល​ខេត្ត លោក​ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត ព្រមទាំង​លោកគ្រូ អ្នកគ្រូ ជា​ប្រធាន អនុប្រធាន​មណ្ឌល​ប្រឡង លោកគ្រូ អ្នកគ្រូ​ជា​អនុរក្ស ។​

​នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​បើក និង​កាត់​វិញ្ញាសារ​សម្រាប់​ការប្រឡង​បាក់​ឌុប​ថ្ងៃនេះ លោកជំទាវ ក៏បាន​ផ្តល់​កម្លាំងចិត្ត និង​បាន​លើកទឹកចិត្ត​ដល់​ក្មួយៗ​មក​ប្រឡង​ឲ្យខិត​ខំ​ប្រឹងប្រែង​បញ្ចេញសម​ត្ថភាព និង​ចំណេះដឹង​ចេះ​ចាំ​ក្នុង​ខ្លួន ដើម្បី​ដណ្តើម​ជ័យលាភី​ឲ្យបាន​ជាប់​និទ្ទេស​A និង​ប្រឡង​ជាប់​ឲ្យបាន​គ្រប់គ្នា ។ ជាមួយគ្នានេះ​ក៏​ត្រូវ​ចងចាំ​ថា អ្នកចេះ​បាន​ជាប់ ហើយ​មិន​ត្រូវ​ជឿ​ពាក្យ​ចរចា​ម​អារាម​អគតិ​មួយចំនួន ដែល​ថា​យក​លុយ​ប្រព្រឹត្តិ​អំពើ​ពុករលួយ​ហើយ​បាន​ជាប់​នោះ​អោយ​សោះ ហើយ​លោក​សូម​ថ្កោលទោស​ចំពោះ​ជន​អគតិ​នោះ ប្រសិន​ហ៊ាន​ប្រព្រឹត្តិ​អំពើ​បែប​នោះ ។ ជាមួយគ្នានេះ​លោក​ជំទាវ ក៏​សូមអោយ​ក្មួយៗ​រក្សា​សុវត្ថិភាព​ផ្ទាល់ខ្លួន​មក​ប្រឡង​ឲ្យបាន​ទាន់​ពេលវេលា ថែទាំ​សុខភាព និង​ការធ្វើដំណើរ​ទៅមក​ក្នុង​ពេល​ប្រឡង ។

​យោងតាម​របាយការណ៍​លោក តង់ ធារ៉ា ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​ប៉ៃលិន បានឲ្យដឹងថា មណ្ឌល​ប្រឡង​សរុប​ចំនួន​មាន​០២​មណ្ឌល មាន​បេក្ខជន​ប្រឡង ៥០៥​នាក់ ក្នុងនោះ​សិស្សស្រី ២៧៧​នាក់ ដោយ​មាន​ថ្នាក់​វិទ្យាសាស្ត្រ​០១​មណ្ឌល សិស្ស​ថ្នាក់​សង្គម ០១​មណ្ឌល ដែល​មាន​ទីតាំង​ស្ថិតនៅ វិទ្យាល័យ ហ៊ុន សែន ក្រុង​ទេពនិម្មិត ក្នុង​ក្រុង​ប៉ៃលិន​។​

​សូមបញ្ជាក់​ថា ចំពោះ​បេក្ខជន​ដែល​មាន​ទីលំនៅ​ឆ្ងាយ​ពី​មណ្ឌល​ប្រឡង ក្នុងនាម​លោក​ជំទាវ​អភិបាលខេត្ត និង​ជា​ប្រធាន​ស​.​ស​.​យ​.​ក​ខេត្ត បាន​រៀបចំ​កន្លែង​អោយ​ស្នាក់នៅ អាហារ​៣​ពេល និង​ការផ្ញើ​កង់ ម៉ូតូ ដោយ​ឥតគិតថ្លៃ​ផងដែរ ។​

Filed in: ព័ត៌មានជាតិ