ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​ម្ចាស់​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់ មួយ​កន្លែង​នៅ​ចំណុច ចម្ការកៅស៊ូ ក្នុង ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹងត្រង់ អាងខ្នង​ធំ​កាង​នៅ​ពីក្រោយ​ហើយ ទើប​ហ៊ាន​ដំណើរការ​បើក​លេង​យ៉ាង​គឃ្លើន​!

​ម្ចាស់​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់ មួយ​កន្លែង​នៅ​ចំណុច ចម្ការកៅស៊ូ ក្នុង ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹងត្រង់ អាងខ្នង​ធំ​កាង​នៅ​ពីក្រោយ​ហើយ ទើប​ហ៊ាន​ដំណើរការ​បើក​លេង​យ៉ាង​គឃ្លើន​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ចាម​) ៖ មិនធម្មតា​មែន​ម្ចាស់​ទីតាំង​ល្បែង​មួយ​កន្លែង​នេះ ប៉ុន្មាន​ថ្ងៃមុន​ធ្លាប់​បើក​លេង​ដុះ​ស្លែ នៅ​ចំណុច ចម្ការកៅស៊ូ លើ​ក្បាល​ភ្នំ​ព្រែក​ស្កែ ឃុំ​ពាម​កោះ​ស្នា ដោយ​សារព័ត៌មាន បាន​ចុះផ្សាយ​ជាច្រើន​អង្គភាព​ពេក ប៉ុន្តែ​ឥឡូវ​ម្ចាស់​ទីតាំង​ល្បែង​មួយ​នេះ​ដដែល បាន​ផ្លាស់ប្ដូរ​មក​បើក​លេង​នៅ​ចំណុច ចម្ការកៅស៊ូ ជាប់​ព្រំប្រទល់​(​ភូមិ ៨២) និង (​ភូមិ បែក​អន្លូង​) វិញ​ម្តង នៅក្នុង​ទឹកដី ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម អាជ្ញា​ធរមាន​សមត្ថកិច្ច មូលដ្ឋាន មិន​ហ៊ាន​ធ្វើការ​បង្ក្រាប​!​ទាល់តែសោះ​

​ប្រភពព័ត៌មាន​ច្បាស់​ការណ៍​ទទួលបាន​ពី​ពលរដ្ឋ​បានឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី ២៥ ខែ​ធ្នូ ឆ្នាំ ២០២១-​នេះ ពួក​គាត់​សង្កេត​ឃើញ ឈ្មោះ នឿ និង​ឈ្មោះ វ៉ុន ជា​ម្ចាស់​ល្បែងស៊ីសង​ជល់​មាន់​និង​អាប៉ោង​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​ពេញបន្ទុក នៅ​ចំណុច ចំការកៅស៊ូ មួយកន្លែង នៅ ភូមិ ឃុំ ខាងលើនេះ ពុំទាន់​មាន​ឃើញ អាជ្ញា​ធរមាន​សមត្ថកិច្ច​មូលដ្ឋាន ណា​ហ៊ាន​ចុះ​មក​សួរនាំ​ឬ​មួយ​ធ្វើ​ការបង្ក្រាប​! ស្របតាម​គោលនយោបាយ​ភូមិ ឃុំ ឲ្យមាន​សុវត្ថិភាព​ជូន​ដល់ព​ល​រដ្ឋ​ម្តងណា​នោះឡើយ​! ឬមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ក្នុង​មូលដ្ឋាន មួយចំនួន​ក្នុង ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹងត្រង់ អាច​បាន​ទទួល​ផល​ប្រយោជន៍​យ៉ាងច្រើន​ពី​ម្ចាស់​ទីតាំង​បើក​បទល្មើស​ល្បែង​ខុសច្បាប់​មួយ​កន្លែង​នេះ​អស់​ហើយ​ទេ​ដឹង​?​បានជា​បើក​លេង​បាន​ដោយ​រលូន​!
​ប្រភព​បាន​បន្ត​ទៀត​ពី​ពលរដ្ឋ​នាំគ្នា​ដាក់​ការសង្ស័យ លោក​ឯម វឌ្ឍនា អធិការនគរបាល​ស្រុក​ស្ទឹងត្រង់ ទើប​ឡើង​កាន់តំណែង​ថ្មីៗ​មិនទាន់​បាន​ប៉ុន្មាន​ខែ​ផង​ស្រាប់តែ​កើតមាន​ល្បែងស៊ីសង​ខុសច្បាប់ ជាច្រើន​កន្លែង​រីក​ដូច​ផ្សិត​ក្នុង​ស្រុក​ស្ទឹងត្រង់ នេះ​តែម្ដង​បែរជា​គ្មាន​ការបង្ក្រាប ហេតុ​នេះ​កំពុង​ធ្វើឲ្យ​ពួកគាត់​មាន​ការព្រួយបារម្ភ​ជា​ខ្លាំង​បញ្ហា​អំពើ​ចោរកម្ម ដូចជា ចោរលួច ចោរឆក់ និង​ចោរប្លន់ និង​អំពើ​ហិង្សា​ជាដើម បច្ចុប្បន្ន​ឥឡូវនេះ​ពួក​យើង​គ្រប់គ្នា​បានដឹង​យ៉ាងច្បាស់​ហើយ​ដែរ​អំពី​បញ្ហា ជំងឺ កូវី​ដ​-១៩,, ប្រភេទ អូ​មី​ក្រុង ទើបតែ​បំលែង​ថ្មីៗ កំពុង​ឆ្លង​រីក​រាលដាល​ជា​សកល ។​
​ដូច្នេះហើយ​បងប្អូន​ពលរដ្ឋ​នាំគ្នា​សំណូមពរ​មកដល់ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ជាពិសេស លោក​ឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម គួរតែ​មាន​ចំណាត់​ចាត់​កម្លាំង​ជំនាញ​ក្រោម​ឱវាទ​ចុះ​ត្រួតពិនិត្យ​ដើម្បី​ធ្វើ​ការបង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​មួយ​កន្លែង​កំពុងបើក​លេង​នៅ​ភូមិ ឃុំ ខាងលើនេះ ហ៊ាន​ផ្គើន​និង​វិធានការ​រដ្ឋបាល​ខេត្ត​កំពង់ចាម បី​កុំ បី​ការពារ ៕

Filed in: ព័ត៌មានជាតិ