ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ត្រូវបាន​បោះឆ្នោត​ជ្រើសតាំង​ជា អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ត្រូវបាន​បោះឆ្នោត​ជ្រើសតាំង​ជា អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ដែល​ជា​សមាជិក​អចិន្ត្រៃយ៍ នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​មាន​តំណែង​ជា​ឧបនាយករដ្ឋមន្ត្រី ក្នុង​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវបាន​អង្គ​សន្និបាត​គណបក្ស​ប្រជាជន​កម្ពុជា បោះឆ្នោត​ជ្រើសតាំង​ជា អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។ នេះ​បើ​តាម​លទ្ធផល​សន្និបាត​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចែក​ផ្សាយ​ដោយ​បណ្តាញ​ព័ត៌មាន Fresh News​។​

​ការជ្រើសតាំង​ឥស្សរជន​ទាំង​ពីរ​រូប​នេះ បាន​ធ្វើឡើង​នៅក្នុង​អង្គសន្និបាត​គណៈកម្មាធិកា​រ​កណ្តាល លើក​ទី​៤៣ អាណត្តិ​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា នា​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២១ ក្រោម​អធិបតីភាព សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​។​

​រហូតមកដល់​ពេលនេះ គណបក្ស​ប្រជាជន​កម្ពុជា​មាន​អនុប្រធាន​ចំនួន​៤​រូប ក្នុងនោះ​មាន​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​, សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច​។​

​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​ធំ​ជាង​គេ​នៅ​កម្ពុជា ដែល​កាន់​អំណាច​៦​អាណត្តិ​មកនេះ មាន​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​ចំនួន ៨៣៧​នាក់ ក្នុងនោះ​មាន​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ ចំនួន​៣៧​នាក់​ផង​ដែរ​៕

 

Filed in: ព័ត៌មានជាតិ