ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

កសិករ​ម្នាក់​រស់​ក្នុង​ខេត្ត​ប៉ៃលិន​ស្នើសុំ​ដល់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ពិនិត្យមើល​ប្រព័ន្ធតុលាកា​ខេត្ត​ប៉ៃលិន ក្នុង​សំណុំរឿង​ទំនាស់​ដីធ្លី​ក្នុង​ភូមិ​ក្រចាប់​លើ សង្កាត់​អូរ​តា​វ៉ៅ

កសិករ​ម្នាក់​រស់​ក្នុង​ខេត្ត​ប៉ៃលិន​ស្នើសុំ​ដល់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ពិនិត្យមើល​ប្រព័ន្ធតុលាកា​ខេត្ត​ប៉ៃលិន ក្នុង​សំណុំរឿង​ទំនាស់​ដីធ្លី​ក្នុង​ភូមិ​ក្រចាប់​លើ សង្កាត់​អូរ​តា​វ៉ៅ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ប៉ៃលិន ៖ កសិករ​ម្នាក់​លោក គីម បូរី​ន បាន​លើកដៃ​សំណូមពរ និង​ស្នើសុំ​ជួយ​រក​យុត្តិធម៌​ដល់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ក៏​ដូចជា​ពិនិត្យ​ទៅលើ​ប្រព័ន្ធ​តុលាកា​ខេត្ត​ប៉ៃលិន​ក្នុង​សំណុំរឿង​ដីធ្លី ប្រមាណ​៥​ហិកតា ដែល​មាន​អនិជ​ន​ម្នាក់​រស់នៅ​សហរដ្ឋអាមេរិក បាន​បញ្ជា​អោយ​កូនចៅ​របស់​ខ្លួន មក​ភ្ជួរ និង ឈូសឆាយ​ដី​ដែល​មាន​ព្រំប្រទល់​ជាមួយ​លោក គីម បូរី​ន និង​ភ្ជួរ​ចូល​ដល់​ដី​លោក​គីម បូរី​ន ប្រមាណ ៣​ហិកតា​កន្លះ​ថែមទៀត​ផង ដោយ​សម្អាងថា​គាត់​មាន​លុយ អាច​ធ្វើ​អ្វីៗ​ក៏​បាន​ដោយ​បំពាន​ទៅលើ​កសិករ​ក​ម្នាក់​លោក​គីម បូរី​ន ទាំង​លោក​គីម បូរី​ន មានច្បាប់​ការលក់​ទិញ​ដី សាក្សី មេភូមិ ចៅសង្កាត់ ដឹងលឺ ។​

​លោក​គីម បូរី​ន បាន​បន្តថា លោក​បាន​ទិញ​ដីចម្ការ​នេះ​ពី លោក ពិន ប៊ុន ទំហំ​៥​ម៉ឺន​ម៉ែត្រការ៉េ ចាប់​តាំង​ឆ្នាំ​២០១៤ មក​ម្លេះ រួច​លោក​ក៏​បាន​ធ្វើ​ចម្ការ​ដោយ​បាន​ដាំពោត និង​ដំឡូង​មី ជា​បន្តបន្ទាប់ ។​រហូតដល់​ឆ្នាំ ២០១៧ លោក​ត្រូវបាន​អនិកជន​ម្នាក់​រស់នៅ​សហរដ្ឋអាមេរិក លោក ថេត សម្បត្តិ បានអោយ​កម្មករ ភ្ជួរ ឈូសឆាយ ដី ដែលមាន​ស្វាយកែវ​រមៀត​ជាង ៣០០​ដើម របស់​លោក​គីម បូរី​ន ចោល ប្រមាណ​៣​ហិកតា​កន្លះ និង​បាន​ប្តឹង​ថា​លោក​គីម បូរី​ន រំលោភ​យក​ដី​គាត់​ទើប​គាត់​អោយ​កម្មករ​ភ្ជួ ដី​បែបនេះ ប៉ុន្តែ​លោក​គ្មាន​ឯកសារ​ណាមួយ​បញ្ជាក់ថា​លោក​មានកម្ម​សិទ្ធ​លើ​ដី​ចម្ការ​នេះ​ទេ ពោល​លោក​អាង មាន​លុយ បាន​ឃុបឃិត​គ្នា​ជាមួយ​ប្រព័ន្ធ​តុលាការ​ខេត្ត​ប៉ៃលិន និង​បាន​កោះហៅ​លោក គីម បូរី​ន ជិត​១០​ដង​មក​ហើយ
​និង​បាន​ចេញ​ដីការ​សម្រេច​ឱ្យ​បង់​ប្រាក់​ចំនួន​២៧​លាន​រៀល​ទៀត ។​

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ លោក ថេត សម្បត្តិ ដែល​ជា​អានិកជន​រស់នៅ​សហរដ្ឋអាមេរិក បានឱ្យ​ដឹង​តាមតេ​លេក្រា​ម​ថា ៖ បុរស​ជា​កសិករ​ខាងលើ​មិន​បាច់​ប្រឹង​តតាំង​ជាមួយ​ខ្លួន​នោះឡើយ បើ​ចង់ឱ្យ​រឿងរ៉ាវ​ខាងលើ​ឆាប់​ចប់ មានតែ​ប្រគល់​ដី​ទំនាស់​ទាំង​នោះ​ឱ្យទៅ​លោក​តាម​សម្រួល​ប៉ុណ្ណោះ ព្រោះ​ខាង​លោក​នឹង​បន្ត​ប្តឹង​បន្ថែមទៀត ហើយ​ធ្វើ​អ្វី​ក៏​មិន​ឈ្នះ​លោក​ឡើយ​៕

Filed in: ព័ត៌មានជាតិ