ទាន់ហេតុការណ៍
អតីតឧត្តមសេនីយ៍ត្រី (ផ្កាយ១) សម្បត្តិ កុសល ធ្លាប់ជាស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ជាប់គុក៦ឆ្នាំ កម្មផលប្តឹងចាប់ម្ចាស់បំណុល==>ខ្សែធំមែនឃុបឃិតគ្នាបើកសង្វៀនជលមាន់ខុសច្បាប់ឲ្យពលរដ្ឋខ្មែរចូលលេងដោយសរី​ សមត្ថកិច្ចក្រុងប៉ោយប៉ែត​ មើលរំលង និងមិនបង្រ្កាប==>សម្តេច​តេ​ជោ ហ៊ុន សែន៖លទ្ធផល​នៃ​កិច្ចព្រមព្រៀង​សន្តិភាព កម្ពុជា​-​ថៃ គឺជា​ការ​ប្រមូល​ផល​ដើមរដូវ​នៃ​យុទ្ធសាស្ត្រ​ស្ងាត់ តែ​មិន​ស្ងៀម​របស់​រាជរដ្ឋាភិបាល==>បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្==>រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​

ពលរដ្ឋ​មាន​ចម្ងល់​យ៉ាងខ្លាំង​លើ​លោក ឯម វឌ្ឍនា អធិការ​ស្រុក​ស្ទឹងត្រង់ ថា​មាន​អ្វី​នៅ​ពីក្រោយ​ទីតាំង​សង្វៀន​ជល់​មាន់​ភ្នាល់​ល្បែង​ក្នុង​ឃុំ​ពាម​កោះ​ស្នា​?

ពលរដ្ឋ​មាន​ចម្ងល់​យ៉ាងខ្លាំង​លើ​លោក ឯម វឌ្ឍនា អធិការ​ស្រុក​ស្ទឹងត្រង់ ថា​មាន​អ្វី​នៅ​ពីក្រោយ​ទីតាំង​សង្វៀន​ជល់​មាន់​ភ្នាល់​ល្បែង​ក្នុង​ឃុំ​ពាម​កោះ​ស្នា​?
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កំពង់ចាមៈ ទីតាំង​សង្វៀន​ជល់​មាន់​និង​អាប៉ោង​ខុសច្បាប់ ១​កន្លែង​កំពុងបើក​លេង​បាន​ដោយ​រលូន នៅ​ចំណុច​ចម្ការកៅស៊ូ លើ​ក្បាល​ភ្នំ​ព្រែក​សង្កែ ស្ថិតនៅ​ភូមិ​ព្រែក​សង្កែ ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម អាជ្ញា​ធរមាន​សមត្ថកិច្ច​មូលដ្ឋាន អត់​ហ៊ាន​ធ្វើការ​បង្ក្រាប​.!!​សង្ស័យ​ម្ចាស់​ទីតាំង​១​កន្លែង​នេះ​មាន​អំណាច​ធំ​មែន​ហើយ​ទើប​ហ៊ាន​បើក​លេង​បាន​ដោយ​សេរី​បែបនេះ​។​

​ប្រភព​ច្បាស់​ការណ៍​ទទួលបាន​នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ ២០២១​នេះ​ឲ្យដឹងថា មាន​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​មួយ​នេះ​នៅតែ​បន្ត​បើក​លេង​យ៉ាង​សកម្ម​ប្រចាំ​នៅ​ភូមិ ឃុំ ខាងលើ​។ ពលរដ្ឋ​ដែល​ឃើញ​ទង្វើ​បែប​នេះ​ធ្វើឲ្យ​ពួកគាត់​នាំគ្នា​ដាក់​ការសង្ស័យ អាជ្ញា​ធរមាន​សមត្ថកិច្ច​មូលដ្ឋាន ឃុំ​ពាម​កោះ​ស្នា ស្រុឲក​ស្ទឹងត្រង់ មួយចំនួន អាច​បាន​ទទួល​លាភសក្ការៈ​ពី​ម្ចាស់​ទីតាំង​នេះ​អស់​ហើយ​ទេ​ដឹង ទើប​នាំគ្នា​ធ្មេចភ្នែក​បើកភ្លើង​ខៀវ បណ្តោយ​ឲ្យ​ម្ចាស់​ទីតាំង​ខាងលើនេះ ដំណើរការ​បើក​លេង​បាន​ដោយ​រលូន​។ សកម្មភាព​បើក​វង់ល្បែង​ខុសច្បាប់​នេះ បាន​ធ្វើឲ្យ​ពួកគាត់រ​ស់​នៅក្នុងមូល​ដ្ឋា​ន​មាន​ការព្រួយបារម្ភ និង​ការភ័យខ្លាច​ជា​ពិសេស​បញ្ហា​អសន្តិសុខ ដូចជា​អំពើ​លួច​ឆក់​ប្លន់​និង​អំពើហិង្សា​ផ្សេងៗ​ទៀត​។​ម្យ៉ាងទៀត​បច្ចុប្បន្ន ពលរដ្ឋ​ភ័យខ្លាច​ការឆ្លង​រីក​រាលដាល​ជំងឺ កូវី​ដ -១៩ ចេញ​ពី​ពួក​អ្នក​ដែល​មក​លេង​ល្បែងស៊ីសង​នៅ​ទីកន្លែង​នេះ​ជា​ខ្លាំង​ផង​ដែរ​។​

​ប្រភព​ដដែល​ពី​ពលរដ្ឋ​ដែល​រស់នៅ​ម្ដុំ​នោះ ប្រាប់​ឲ្យដឹង​ទៀតថា ម្ចាស់​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​ខាងលើ​នេះ​បាន​បញ្ជា​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​ពួកគេ ឲ្យនៅ​ឈរ​ចាំ​មើល​ផ្លូវ​បិទ​អ្មកយក​ព័ត៌មាន ឯ​អ្នកខ្លះ​ទៀត​ឈរ​ចាំ​សម្របសម្រួល ក្រោម​យុទ្ធសាស្ត្រ ឈ្នះ ឈ្នះ ដែល​ទំនង​ជា​ការចង្អុលបង្ហាញ​ពី​សមត្ថកិច្ច​មូលដ្ឋាន​ដើម្បី​បិទបាំង​ទង្វើ​ល្មើស​ច្បាប់​របស់​ពួកគេ​។​
​ប្រជាពលរដ្ឋ​ខាងលើ​ឲ្យដឹងទៀតថា ក្រៅពី​ក្រុម​អ្នកញៀន​ល្បែង​ក្នុង​មូលដ្ឋាន ម្ចាស់​សង្វៀន ជល់​មាន់​មួយ​នេះ បាន​គៀងគរ​អ្នកញៀន​ល្បែង​ផ្សេងៗ​ទៀត​មកពី​គ្រប់​ខេត្ត​ក្រុង ចាក់​ភ្នាល់​១​គូៗ​រាប់ពាន់​រាប់​មុឺន​ដុល្លារ ដោយសារ​ក្រុម​អ្នកញៀន​ល្បែង​ទាំងនោះ​មាន​ជំនឿ​ចិត្ត​ថា មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន​នេះ មិន​ហ៊ាន​ចេញមុខ​បង្ក្រាប ដោយសារ​ខ្លាច​អំណាច​ម្ចាស់​សង្វៀន​ដ៏​មាន​ឥទ្ធិពល​។​

​ពាក់ព័ន្ធ​ទីតាំង​ល្បែង​ខាងលើនេះ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន សំណូមពរ​មកដល់ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ជាពិសេស​លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម និង​លោក​ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ចាម មេត្តា​ចាត់​កម្លាំង​ជំនាញ​ធ្វើ​ការបង្ក្រាប​.!!​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​ម​នេះ ដែល​កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង ដើម្បី​អនុវត្ត​ន៏​គោលការណ៍​ច្បាប់ ស្របតាម​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​របស់​រដ្ឋាភិបាល​៕

Filed in: ព័ត៌មានជាតិ