ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

កម្លាំង​កងរាជអាវុធហត្ថ​ចុះ​បង្ក្រាប​នោះ​គឺ​គេ​ស្គាល់​ឈ្មោះ​មេ​ល្បែង​ហើយ គឺ​ឈ្មោះ សូ សំឡូត ដែល​តែងតែ​បើក​ល្បែងស៊ីសង​ខុសច្បាប់ ដោយ​បើក​លេង​បៀ​ជាច្រើន​វង់ ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​តាម​បណ្តា​ខណ្ឌ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ

កម្លាំង​កងរាជអាវុធហត្ថ​ចុះ​បង្ក្រាប​នោះ​គឺ​គេ​ស្គាល់​ឈ្មោះ​មេ​ល្បែង​ហើយ គឺ​ឈ្មោះ សូ សំឡូត ដែល​តែងតែ​បើក​ល្បែងស៊ីសង​ខុសច្បាប់ ដោយ​បើក​លេង​បៀ​ជាច្រើន​វង់ ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​តាម​បណ្តា​ខណ្ឌ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ភ្នំពេញ​៖ ប្រភព​ពី​មន្ត្រី​សមត្ថកិច្ច​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យដឹងថា ទីតាំង​ឃ្លាំង​មួយកន្លែង​ដែល​បើក​លេង​ល្បែងស៊ីសង​ខុស​ច្បាប់​ដ៏​ធំ ហើយ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ចុះ​បង្ក្រាប​នោះ​គឺ​គេ​ស្គាល់​ឈ្មោះ​មេ​ល្បែង​ហើយ គឺ​ឈ្មោះ សូ សំឡូត ដែល​តែងតែ​បើក​ល្បែងស៊ីសង​ខុសច្បាប់ ដោយ​បើក​លេង​បៀ​ជាច្រើន​វង់ ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​តាម​បណ្តា​ខណ្ឌ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ ហើយ​ក៏​ធ្លាប់​ត្រូវបាន​សមត្ថកិច្ច​ចុះ​បង្ក្រាប​ជា​បន្តបន្ទាប់​ផង​ដែរ ប៉ុន្តែ​មិនដឹងថា ហេតុអ្វី​បានជា​មេ​ល្បែង​ដ៏​ធំ​រូប​នេះ​នៅតែ​ព្រហើន​បើក​ល្បែង​សុីសង​ជា​បន្តបន្ទាប់​មិន​ខ្លាច​ញញើត​ច្បាប់​បន្តិច​សោះ​យ៉ាងហ្នឹង ?

​ជាក់ស្ដែង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២១ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយ​មាន​ការសម្របសម្រួល​នីតិវិធី​ពី​លោក​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​បង្ក្រាប​ឃ្លាំង​មួយកន្លែង​ដែល​មេ​ល្បែង​ដ៏​ធំ​ឈ្មោះ សូ សំឡូត លួច​បើក​ជា​វង់​បៀ​ដ៏​ធំ​ស្ថិត​នៅក្នុង​ឃ្លាំង​មួយ​កន្លែង​តាម​ផ្លូវ​បេតុង ក្នុង​ភូមិ​ត្រពាំង​ស្វាយ សង្កាត់​គោក​ឃ្លា​ង ខណ្ឌ​សែន​សុខ ។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​អ្នកជិតខាង​ឃ្លាំង​មួយ​នេះ​បាន​បង្ហើប​ឱ្យ​អ្នកសារព័ត៌មាន​ដឹង ថា នៅ​មុន​ពេល​ឈានដល់​ការចុះ​បង្ក្រាប​នេះ គឺ​ទីតាំង​មួយ​នេះ​តែងតែ​មាន​មនុស្ស​ចេញ​ចូល​ជា​ច្រើន និង​ប្រមូលផ្ដុំ​គ្នា​លេង​ល្បែងស៊ីសង​ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ណា​ឡើយ ។​

​ទើបតែ​នៅ​ថ្ងៃទី​១៥ ខែ​ធ្នូ​នេះ សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ជា​ទ្រង់ទ្រាយ​ធំ ដោយ​ឃាត់​បាន​មេ​ល្បែង​ឈ្មោះ សូ សំឡូត នៅក្នុង​ទីតាំង​ល្បែង​នេះ​និង​អ្នកពាក់ព័ន្ធ​ជាង​៣០​នាក់​ផ្សេង​ទៀត ។​

​បច្ចុប្បន្ន មេ​ល្បែង​ឈ្មោះ សូ សំឡូត និង​មនុស្ស​ពាក់ព័ន្ធ​ជាង​៣០​នាក់​នោះ ត្រូវបាន​បញ្ជូន​ទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

Filed in: ព័ត៌មានជាតិ