ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​មុខសញ្ញា​ជា​ជនសង្ស័យ​ឆក់​យក​ទូរស័ព្ទ​ដៃ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ឃាត់ខ្លួន​អនុវត្ត​តាម​ច្បាប់​បន្ទាប់​ពី​ធ្វើ​សកម្មភាព​បាន​មួយថ្ងៃ​

​មុខសញ្ញា​ជា​ជនសង្ស័យ​ឆក់​យក​ទូរស័ព្ទ​ដៃ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ឃាត់ខ្លួន​អនុវត្ត​តាម​ច្បាប់​បន្ទាប់​ពី​ធ្វើ​សកម្មភាព​បាន​មួយថ្ងៃ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កាលពី​ថ្ងៃ​ពុធ ​១១ ​កើត​ ខែ​មិគសិរ ​ឆ្នាំឆ្លូវ​ ត្រី​ស័ក​ ព​.​ស​.២៥៦៥ ​ត្រូវ​នឹង​ថ្ងៃទី​១៥​ ខែ​ធ្នូ​ ឆ្នាំ​២០២១ ​វេលា​ម៉ោង​១២​និង​១៥​នាទី​ នៅ​ចំណុច​ភូមិ​កំពង់ក្របី​ សង្កាត់​ស្វាយប៉ោ​ ក្រុង​បាត់ដំបង​អនុវត្តតាម​យោបល់​ដឹកនាំ​របស់​លោក​ឧត្ដមសេនីយ៍ទោ​ សាត ​គឹម​សាន ​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ​រួម​នឹង​យោបល់​លោក​វរសេនីយ៍ឯក ​លឹម ​ពុទ្ធីឡា​ ស្នងការរង​ផែនការ​ងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​ដោយ​មាន​ការសម្របសម្រួល​លើ​នីតិវិធី​ពី​ ឯកឧត្តម ​កែវ ​សុជាតិ​ ព្រះរាជ​វ​អាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ផង​នោះ​ លោក​វរសេនីយ៍ឯក ​ឈឿង​ គឹម​សុង​នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​វ៉ា​ន់តា​រ៉ា​ជា​នាយរង​ការិយាល័យ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ខាងលើ​មួយ​ករណី​និង​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់​មកកាន់​ស្នងការដ្ឋាន​ដើ​ម្បីសា​កសួរស្រាវជ្រាវ​ក្នុងនោះ​គឺ​៖
​ឈ្មោះ​បូ​ចាន់​ដេត​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ព្រៃទទឹង​ឃុំ​ជ្រៃ​ស្រុក​ថ្មគោល​ខេត្ត​បាត់ដំបង​។​
-*​វត្ថុតាង​ដកហូត​រួមមាន​៖
-​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ពណ៍​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៣​ពាក់​ស្លាក​លេខ​បាត់ដំបង​1A-2686​ជា​មធ្យោបាយ​ធ្វើ​សកម្មភាព​។​
-​ទូរស័ព្ទដៃ​ចំនួន​០២​គ្រឿង​(​ម៉ាក​VivoY51​និង​OppReno4)​។​

​សូម​ជម្រាប​ជូន​ថា​កាលពី​ថ្ងៃ​ទី​១៤​ខែ​ធ្នូ​ឆ្នាំ​២០២១​វេលា​ម៉ោង​១៥​និង​២៥​នាទី​នៅ​ចំណុច​ភូមិ​១៣​មករា​សង្កាត់​ព្រែក​ព្រះស្តេច​ក្រុង​-​ខេត្ត​បាត់ដំបង​ជនសង្ស័យ​ខាងលេ​ី​បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ចំនួន​០២​គ្រឿង​(​ម៉ាក​VivoY51​និង​OppReno4)​ពី​ជនរងគ្រោះ​ឈ្មោះ​ឆុន​ចិន្តា​ភេទ​ស្រី​អាយុ​២៩​ឆ្នាំ​មាន​ទីលំនៅ​ចំណុចកើតហេតុ​ខាងលើ​។​

​ក្រោយ​កើតហេតុ​ជនរងគ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​ចូល​មក​សមត្ថកិច្ច​នគ​របាល​ហេ​ី​យ​ឆ្លង​តាមរយៈ​ការស្រាវជ្រាវ​នេះ​សមត្ថកិច្ច​កំណត់​មុខសញ្ញា​និង​ឈាន​ដល់​ការឃាត់ខ្លួន​តែ​ម្តង​។​

​បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​រី​ឯ​វត្ថុតាង​បាន​ប្រគល់ជូន​ជនរងគ្រោះ​វិញ​៕

Filed in: ព័ត៌មានជាតិ