ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

អភិបាលខេត្ត​ប៉ៃលិន អំពាវនាវ​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ និង​អាហា​រដ្ឋា​ន កុំ​តម្លើងថ្លៃ នៅ​ថ្ងៃ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​

អភិបាលខេត្ត​ប៉ៃលិន អំពាវនាវ​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ និង​អាហា​រដ្ឋា​ន កុំ​តម្លើងថ្លៃ នៅ​ថ្ងៃ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ប៉ៃលិន​)៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​ថ្លែង​អំពាវនាវ​ដល់​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ និង​អាហា​រដ្ឋា​ន កុំ​តម្លើងថ្លៃ​ឲ្យសោះ នៅ​ថ្ងៃ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០២១​នេះ​។ លោកស្រី​ថ្លែង​យ៉ាង​ដូច្នេះ នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា នា​ល្ងាច​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២១​។​
​ក្នុងនោះ លោកស្រី​បាន​រៀបចំ​ផែនការ​ការពារ​សុវត្ថិភាព​សន្តិសុខ​សណ្តាប់ធ្នាប់ ជូន​បេក្ខជន​ជាពិសេស ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​កូវី​ដ​-១៩​។ លោកស្រី​បាន​ឲ្យ​មន្ទីរ​សុខាភិបាល​រៀបចំ​ក្រុមគ្រូពេទ្យ​សម្រាប់​វាស់​កម្តៅ បាញ់​អាល់កុល សម្លាប់​មេរោគ និង​រៀបចំ​ឲ្យមាន​បន្ទប់​ត្រៀម​បម្រុង សម្រាប់​បេក្ខជន​មាន​បញ្ហា​សុខភាព​ជា​ដើម​។ លោកស្រី បាន ស្រីមុំ បាន​ប្តេជ្ញាចិត្ត​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំនេះ នឹង​ធ្វើ​ឲ្យបាន​ល្អប្រសើ​ជាង​ឆ្នាំ​មុនៗ​ទៀត សម្រាប់​ខេត្ត​ប៉ៃលិន​។​

​លោកស្រី​បាន​បន្ថែមទៀតថា «​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​លើក​នេះ សូម​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​កងកម្លាំង​ការពារ​សន្តិសុខ​សហការគ្នា ធ្វើយ៉ាងណា​ឲ្យ​ការប្រឡង​នៅ​ថ្ងៃ​២៧ ខែ​ធ្នូ ឆ្នាំ​២០២១​នេះ ប្រព្រឹត្តទៅ​ដោយ​បរិយាកាស​ល្អប្រសើរ​ទទួលបាន​លទ្ធ​ផល​ជោគជ័យ​»​។​

ក្នុងឱកាស​ដែរ លោកស្រី បាន​ស្រី មុំ បាន​បង្ហាញ​ពី​ការ​កង្វល់​ចំពោះ​បញ្ហា​ស្នាក់នៅ របស់​បេក្ខជន​ក្រីក្រ ដែល​មិន​មាន​លទ្ធភាព​ជួល​ផ្ទះ​សម្រាប់​ស្នាក់នៅ​។ លោកស្រី ក៏​បាន​រៀបចំ​ឲ្យមាន​កន្លែងផ្ញើរកង់​-​ម៉ូតូ ដោយ​មិនបាច់​បង់ថ្លៃ​ជូន​បេក្ខជន​ប្រឡង ហើយ​លោក​ស្រី​អំពាវនាវ​ឲ្យនៅ​តាម​សណ្ឋាគារ ផ្ទះសំណាក់ អាហា​រដ្ឋា​ន កុំឲ្យ​តម្លើង​ថ្លៃ​នៅ​ថ្ងៃ​ប្រឡង ដើម្បី​សម្រួល​ដល់​ជីវភាព​បេក្ខជន​មួយកម្រិត​។​

លោកស្រី​អភិបាលខេត្ត បាន​ចាត់​ឲ្យ​ក្រុង​-​ស្រុក ដែល​មាន​មណ្ឌល​ប្រឡង​ធ្វើការ​អំពាវនាវ​ដល់​អ្នក​ប្រកប​អាជីវកម្ម​ថត​ចម្លង ផ្អាក​ការ​ថតចម្លង​រយៈពេល​៣​ថ្ងៃ គឺ​ថ្ងៃ​២៥, ២៦ និង​២៧ ខែ​ធ្នូ​ឆ្នាំ​២០២១​។​
​យោងតាម​របាយការណ៍​លោក តង់ ធារ៉ា ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​ប៉ៃលិន បានឲ្យដឹងថា មណ្ឌល​ប្រឡង​សរុប​ចំនួន​មាន​០២​មណ្ឌល មាន​បេក្ខជន​ប្រឡង​៥០៥​នាក់ ក្នុងនោះ​សិស្សស្រី​២១៧​នាក់ ដោយ​មាន​ថ្នាក់​វិទ្យាសាស្ត្រ​០១​មណ្ឌល សិស្ស​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​០១​មណ្ឌល ដែល​មាន​ទីតាំង​ស្ថិតនៅ​វិទ្យាល័យ​ហ៊ុន​សែន ក្រុង​ទេពនិម្មិត ក្នុង​ក្រុង​ប៉ៃលិន​៕

Filed in: ព័ត៌មានជាតិ