ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​ក្រុម​ជើង​ខ្លាំង វ៉ៃ​ដុត​ម៉ូតូ នៅ​ជ្រោយចង្វារ ត្រូវបាន​អាវុធហត្ថ​ឃាត់ខ្លួន​បណ្តើរៗ​!

​ក្រុម​ជើង​ខ្លាំង វ៉ៃ​ដុត​ម៉ូតូ នៅ​ជ្រោយចង្វារ ត្រូវបាន​អាវុធហត្ថ​ឃាត់ខ្លួន​បណ្តើរៗ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី យប់​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០២១ នៅ​ចំណុច​មាត់ទន្លេ​ត្រើយម្ខាង ម្ដុំ​សណ្ឋាគារ​សុខា ស្ថិតក្នុង​ភូមិ​១ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ មាន​ករណី​ក្មេងស្ទាវ​ពីរ​ក្រុម​បាន​ដេញ​វាយ​គ្នា ដោយ​អ្នកចាញ់​រត់ចោល​ម៉ូតូ រីឯ​អ្នកឈ្នះ​មិន​អស់ចិត្ត​លើកយក​ម៉ូតូ​មួយ​គ្រឿង​ទម្លាក់ចោល​ចូល​ច្រាំងទន្លេ រួច​យក​សាំង​ចាក់​ដុត​ម៉ូតូ​កម្ទេចចោល ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​អ្នកសារព័ត៌មាន​ចុះ​ធ្វើ​ការផ្សព្វផ្សាយ យ៉ាង​គគ្រឹក​គ​គ្រែង​។ មិន​ដល់​២៤​ម៉ោង​ផង នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២១ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ បាន​បើក​ការស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៣​នាក់​ជា​បន្តបន្ទាប់​។​

ជនសង្ស័យ​ទាំង​បី​នាក់​មាន​ឈ្មោះ ៖
​ទី​១ ឈ្មោះ កើ សាក់​រ៉​នី ហៅ សា​ក់ណី (​ជា​ជនដៃដល់​) ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ ដឹក​សាច់គោ ទីលំនៅ​បច្ចុប្បន្ន ស្ថិតនៅ​ភូមិ​២ សង្កាត់​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​
​ទី​២ ឈ្មោះ សាន់ ហាណ្ណ​ហ៊ី ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​រត់​តុ ជា​អ្នកចូលរួម​ធ្វើ​សកម្មភាព​។​
​ទី​៣ ឈ្មោះ ហៀ​ង សុវណ្ណ​ស៊ី​ង ភេទ​ប្រុស អាយុ​១៦ មុខរបរ​មិន​ពិតប្រាកដ ជា​អ្នកចូលរួម​ធ្វើ​សកម្មភាព​។​

ក្រៅពីនេះ នៅ​មាន​បក្ខពួក​ផ្សេងទៀត ដែល​ចូលរួម​ធ្វើ​សកម្មភាព កំពុង​ត្រូវបាន​សមត្ថកិច្ច​តាម​ប្រ​ម៉ាញ់​។​

​ចំណែក​ជនសង្ស័យ​ទាំង​០៣​នាក់​ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

Filed in: ព័ត៌មានជាតិ