ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​ប្រជា​ពល​រដ្ន មន្ដ្រីរាជការ ស្នើអោយ លោក អ៊ុត វណ្ណ​រ៉ា អភិបាល​ស្រុក​សណ្ដាន់ មេត្តា​ពិនិត្យ​មើល​មន្ដ្រី​ក្រោម​ឱវាទ​ផង ព្រោះ​រង​ការរិះគន់​ថា យក​តួនាទី​របស់​ខ្លួន​ជា​មន្ដ្រី​មក​រកស៊ី​ឈើ ដឹក​ជញ្ចូន​ឈើ​

​ប្រជា​ពល​រដ្ន មន្ដ្រីរាជការ ស្នើអោយ លោក អ៊ុត វណ្ណ​រ៉ា អភិបាល​ស្រុក​សណ្ដាន់ មេត្តា​ពិនិត្យ​មើល​មន្ដ្រី​ក្រោម​ឱវាទ​ផង ព្រោះ​រង​ការរិះគន់​ថា យក​តួនាទី​របស់​ខ្លួន​ជា​មន្ដ្រី​មក​រកស៊ី​ឈើ ដឹក​ជញ្ចូន​ឈើ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កំពង់ធំ​: ឈ្មួញ​ឈើ​ដុះ​ស្លែរ​ប្រចាំ​ស្រុក​សណ្ដាន់ ឈ្មោះ លន ចាន់ថា ជា​មន្ដ្រី​សាលា​ស្រុក​សណ្ដាន់ តែងតែ​យក​តួនាទី​របស់​ខ្លួន​ជា​មន្ដ្រី​មក​រកស៊ី​ឈើ ដឹក​ជញ្ចូន​ឈើ​យ៉ាង​រលូន ដោយ​ដឹក​ចេញពី​តំបន់​៩៩ ស្ថិត​នៅ​អូរ​ពក​សាមគ្គី ឃុំ​មាន​រិទ្ធ ស្រុក​សណ្តាន់ ខេត្ត​កំពង​ធំ​។ ចេញ​ទៅ​លក់​បន្តរ​នៅ ភូមិ តា​អោក ឃុំ​ឈូក ស្រុក​ប្រាសាទ​សំបូរ ខេត្ត​កំពង់ធំ​។​

​ជាក់ស្ដែង​ឈ្មួញ​ដុះ​ស្លែរ​ខាងលើ​បាន​ធ្វើ​សកម្មភាព​ជា​ញឹកញាប់ ជាពិសេស នៅ​យប់​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​១២​និង​២០ ត្រូវបាន​កម្លាំង​អន្តរាគមន៍​ដឹកនាំ​ដោយ​លោក​អភិបាលរង​ស្រុក​សណ្ដាន់ លោក គង់​សុភា បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ស្រុក​សណ្ដាន់ មាន​ការចូលរួម​ពី​កម្លាំង​នគរបាល​ប៉ុស្ដិ ឈើទាល ស្ទាក់​ចាប់បាន​នៅ​ត្រង់​ចំណុច​ភូមិ ឈើទាល ឃុំ​ឈើ​ទាល ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ បន្ទាប់មក​បាន​យកទៅ​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​សណ្ដាន់​បណ្ដោះអាសន្ន​រងចាំ​ចំណាត់ការ​តាម​ផ្លូវច្បាប់​។​

​ប្រជា​ពល​រដ្ន មន្ដ្រីរាជការ ស្នើរ​អោយ លោក អ៊ុត វណ្ណ​រ៉ា អភិបាល​ស្រុក​សណ្ដាន់ មេត្តា​ពិនិត្យ​មើល​មន្ដ្រី​ក្រោម​ឪ​វាទ​ផង ជាពិសេស លោក ងួន រតនះ អភិបាល​ខេត្ត​កំពង់ធំ​គួរ​ដក​មន្ដ្រី​ខាង​លើ​ចេញ ដើម្បី​អោយ​គាត់​មាន​សិទ្ធិ​រកស៊ី​ឈើ​បាន​ពេញលេញ​មិន​ប៉ះពាល់​ដល់​កេរ្ដិ៍ឈ្មោះ​មន្ដ្រីរាជកា​រថា រកស៊ី​ឈើ ៕

​លោក លន ចាន់ថា បាន​ផ្ដល់​បទ​សម្ភាស​តាម​ទូ​ស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​៨​ខែ ធ្នូ ឆ្នាំ​២០២១​ថា លោក​មិន​បានដឹងថា​ជា​ឈើ​អ្នកណា​ទេ រួច​ក៏​បិត​ទូ​ស័ព្ទ​ទៅវិញ​ដោយ​ឆ្លើយថា​ជាប់រវល់​។​

Filed in: ព័ត៌មានជាតិ