ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

​អបអរសាទរ​.​ពិធី​សម្ភោ​ធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​រង្វង់​មូល​ស្រអែម រូបសំណាក​គោ​បូរៈទី​៥​ប្រាសាទ​ព្រះវិហារ​

​អបអរសាទរ​.​ពិធី​សម្ភោ​ធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​រង្វង់​មូល​ស្រអែម រូបសំណាក​គោ​បូរៈទី​៥​ប្រាសាទ​ព្រះវិហារ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ព្រះវិហារ​.​ថ្ងៃ​ច័ន្ទ​២​កើត ខែ​មិគសិរ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែ​ធ្នូ ឆ្នាំ​2021 ស្ថិតនៅក្នុង​ភូមិ​ស្រអែម ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ បាន​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ រង្វង់​មូល​ស្រ​អែម ដែល​មាន​រូបសំណាក​គោ​បូរៈទី​៥ ប្រាសាទ​ព្រះវិហារ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម មាស សុភា ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន ខេត្ត​ព្រះវិហារ ព្រមទាំង​មាន​ការចូលរួម​ជា​កិត្តិយស​ផងដែរ​ពី​សំណាក់ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃ​អភិបាលខេត្ត ថ្នាក់ដឹកនាំ​ខេត្ត ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រ មណ្ឌល​ព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ភ្ញៀវ​កិត្តិយស​ទាំងអស់​ដែល​មាន​វត្តមាន​នៅ​ទីនោះ​។​

​ក្រោយពេល​ប្រទេស​ជាតិ​មាន​សុខសន្តិភាព ស្ថេរភាព​សង្គម​ពេញលេញ ព្រមទាំង​មាន​ការអភិវឌ្ឍន៍​រីកចំរើន​លើ​គ្រប់​វិស័យ ប្រជា​ពលរដ្ឋ​កាន់តែ​មាន​ជីវភាព​ប្រសើរឡើង​ជា​លំដាប់ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​រាជរដ្ឋាភិបាល ដែលមាន សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ជាក់ស្ដែង ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះវិហារ​ពិសេស​ឯកឧត្តម​ថ្នាក់ដឹកនាំ​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ព្រមទាំង​មាន​ការសហការ​និង​អនុវត្តន៍​យ៉ាង​សស្រាក់សស្រាំ ដោយ​មាន​ការចូលរួម​សហការ​ពី​មន្ត្រី​ជំនាញ ទាំង​កម្លាំងកាយ ចិត្ត បញ្ញា និង​ធនធាន​ហិរញ្ញវត្ថុ ប្រកបដោយ​ស្មារតី​ភាព និង​មាន​ការទទួលខុសត្រូវ​ខ្ពស់ ព្រមទាំង​បាន​នូវ​វប្បធម៌​ចែករំលែក រហូត​សម្រេច​បាន​នូវ​សមិទ្ធផល​ថ្មី​យ៉ាង​ត្រចះត្រចង់​នោះ គឺ រង្វង់​មូល​ស្រ​អែម ដែល​មាន​រូបសំណាក់​គោ​បុរៈទី​៥ នៃ​ប្រាសាទ​ព្រះវិហារ​នៅ​ចំ​កណ្ដាល ដែល​ជា​សំណង់​ដល់​គួរ​ជាទី​មោទនៈ និង​ជា​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះវិហារ ដែល​យើង​កំពុង​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នា​ពេល​នេះ​។​

​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ លោក សំ លាង​ទ្រី បាន​ថ្លែងថា​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ថ្មី នៃ​រូបសំណាក់​គោ​បូរៈទី​៥ ប្រាសាទ​ព្រះវិហារ ត្រូវបាន​សាងសង់​ឡើង ក្នុង​រចនាបថ​ខ្មែរ​សុទ្ធសាធ នៅលើ​រង្វង់​មូល​ដល់​ថ្មីស្រឡាង​មួយ គឺ​រង្វង់​មូល​ស្រ​អែម ត្រង់​ចំណុច​ផ្លូវ​ប្រសព្វ​គ្នា​ជា​៣ ស្ថិតក្នុង​ឃុំ​ស្រ​អែម ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ​។​

​លោក សំ លាង​ទ្រី បានបញ្ជាក់​ថា​សំណង់​ដល់​គួរ​ជាទី​ស្ងប់ស្ងែង​ថ្មី​មួយ​នេះ បាន​ចាប់​សាងសង់ឡើង កាលពី​ថ្ងៃ​ទី​១១​ធ្នូ​ឆ្នាំ ២០១៨ និង​បាន​បញ្ចប់​នៅ​ការសាងសង់​នៅ ពាក់កណ្ដាល​ខែ​ឧសភា​ឆ្នាំ​២០២០ ក្រោម​ការស្ថាបនា​ពី​ក្រុម​មន្ត្រី​ជំនាញ របស់​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ ដែល​មាន​លោក សំ លាង​ទ្រី ជា​ប្រធាន​និង​ជា​អ្នកដឹកនាំ​ការស្ថាបនា ក្រោម​ការចំណាយ​ថវិកា​អស់ ប្រមាណ ៥០០.០០០.០០០ រៀល (​ប្រាំ​រយ​លាន​រៀល​) ដែល​ស្មើនឹង​ប្រមាណ ១២៥.០០០$ (​ដប់​ពីរមុីន​ប្រាំ​ពាន់​ដុល្លា​សហរដ្ឋអាមេរិក​) ដែល​បានមកពី​ការរួម​បញ្ចូល​គ្នា របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​រដ្ឋ​រដ្ឋបាល​ថ្នាក់ជាតិ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នៃ​ខេត្ត​ព្រះវិហារ​។​

​លោក​បាន​បញ្ជាក់ទៀតថា ការសាងសង់​រង្វង់​មូល​ស្រអែម​នេះ មន្ទីរ​មិនបាន​ចំណាយ​ថវិកាជាតិ​នោះទេ ប៉ុន្តែ ហេដ្ឋារចនាសម្ព័ន្ធ​នានា នៅ​ជុំវិញ​រង្វង់​មូល​ស្រអែម ក៏​ដូច​នៅក្នុង​ស្រុក​ចំ​ក្សាន្ត​ទាំងមូល គឺ​មន្ទីរ​បាន​ប្រើប្រាស់​ថវិកា​ជាតិ ទៅតាម​គោ​ការណ៍​ដែល​បានកំណត់​។​

Filed in: ព័ត៌មានជាតិ