ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ឯកឧត្តម​រដ្ធមន្ដ្រី វេង សាខុន ÷​ខេត្ត​បាត់ដំបង : ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្តែង ប្រជុំ​ដើម្បី​ពិនិត្យ វាយតម្លៃ​រួម និង​ដាក់​ចេញ​នូវ​យន្តការ​ដោះស្រាយ​

ឯកឧត្តម​រដ្ធមន្ដ្រី វេង សាខុន ÷​ខេត្ត​បាត់ដំបង : ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្តែង ប្រជុំ​ដើម្បី​ពិនិត្យ វាយតម្លៃ​រួម និង​ដាក់​ចេញ​នូវ​យន្តការ​ដោះស្រាយ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កម្ម​វិធី​ទី​២ ៖ ខេត្ត​បាត់ដំបង :
– ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្តែង​
– ប្រជុំ​ដើម្បី​ពិនិត្យ វាយតម្លៃ​រួម និង​ដាក់​ចេញ​នូវ​យន្តការ​ដោះស្រាយ​
​នៅវេលា​ម៉ោង ១៤:៣០ រសៀល​ថ្ងៃ​ដដែល ក្រុមការងារ​អន្តរក្រសួង​ដឹកនាំ​ដោយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន​អញ្ជើញ​ចុះ​មក​ពិនិត្យ​ទីតាំង​នៃ​ការរំលោភ​កាប់​ទន្ទ្រាន​យក ដីព្រៃ​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ ក្នុងភូមិ​ដំបូក​បុណ្យ ឃុំ​អន្លុង​វិល ស្រុក​សង្កែ​។​

​បន្ទាប់​ពី​ក្រុមការងារ​អន្តរ ក្រសួង​បាន​អញ្ជើញ​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ជាក់ស្តែង​រួចមក នៅ​សាលាខេត្ត​បាត់ដំបង វេលា​ម៉ោង ១៨:០០ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​ដឹកនាំ​កិច្ចប្រជុំ ក្នុង​គោលបំណង​ពិនិត្យ វាយតម្លៃ​ជា​រួម និង​ដាក់​ចេញ​នូវ​យន្តការ​ដោះស្រាយ​ចំពោះមុខ និង​វិធានការ​ការពារ​ដីព្រៃ​លិច​ទឹក​របស់​រដ្ឋ​។​
​យោងតាម​របាយការណ៍​របស់​ក្រុម​ការងារ​អន្តរក្រសួង​បាន​បង្ហាញថា ៖ ក្នុង​ភូមិសាស្ត្រ​ខេត្ត​បាត់ ដំបង តំបន់​៣ មាន​ផ្ទៃដី​ចំនួន​២០៦ ៩៥៣​ហ​ត ស្មើនឹង​៣១,៩៦% នៃ​ផ្ទៃដី​តំបន់ ៣ សរុប​មាន​ចំនួន​២៩​ទីតាំង ស្មើ​នឹង​ផ្ទៃដី​ប្រមាណ ១២ ២២១​ហ​ត និង​មាន​ប្រជាពលរដ្ឋ​ដែល​ចូល​ទន្ទ្រាន​កាន់កាប់​ចំនួន ២ ៥១៤​គ្រួសារ ស្ថិតនៅក្នុង ឃុំ ៦០១៧ ក្នុងស្រុក​ទាំង​៤ ក្នុងនោះ​មាន ៖
១- ស្រុក​សង្កែ ៖
​មាន​ឃុំ​ចំនួន​១០ ក្នុងនោះ​មាន​ឃុំ ៤ ស្ថិតនៅ​ជាប់​នឹង​តំបន់​ដី​ព្រៃ​លិច​ទឹក បឹង​ទន្លេសាប មាន​តំបន់​ទន្ទ្រាន​កាន់កាប់ ៦​កន្លែង ស្នើ ១១៤,៥​ហ​ត និង​មាន​ប្រជាពលរដ្ឋ​ចំនួន ១ ៩៤៤​គ្រួសារ​។​
២- ស្រុក​ថ្មគោល ៖
​មាន​ឃុំ​ចំនួន​១០ ក្នុងនោះ​មាន​ឃុំ ៤ ស្ថិតនៅ​ជាប់​នឹង​តំបន់​ដី​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប មាន​តំបន់​ទន្ទ្រាន​កាន់កាប់ ៨​កន្លែង ស្នើ​ផ្ទៃដី ៣៨៦​ហ​ត និង​មាន​ប្រជាពលរដ្ឋ​ចំនួន ៦៩​គ្រួសារ​។​
៣- ស្រុក​មោងឫស្សី ៖
​មាន​ឃុំ​ចំនួន​៩ ក្នុងនោះ​មាន​ឃុំ ៥ ស្ថិតនៅ​ជាប់​នឹង​តំបន់​ដី​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប មាន​តំបន់​ទន្ទ្រាន​កាន់កាប់ ១១​កន្លែង ស្នើ​ផ្ទៃដី ២១៤,៧​ហ​ត និង​មាន​ប្រជាពលរដ្ឋ​ចំនួន ១៩២​គ្រួសារ​។​
៤- ស្រុក​ឯក​ភ្នំ ៖
​មាន​ឃុំ​ចំនួន​៧ ក្នុងនោះ​មាន​ឃុំ ៤ ស្ថិតនៅ​ជាប់​នឹង​តំបន់​ដី​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប មាន​តំបន់​ទន្ទ្រាន​កាន់កាប់ ៤​កន្លែង ស្នើ​ផ្ទៃដី ៣ ០៥៣,២​ហ​ត និង​មាន​ប្រជាពលរដ្ឋ​ចំនួន ៣០៩​គ្រួសារ​។​
​កិច្ចប្រជុំ បាន​ធ្វើ​ការពិភាក្សា​គ្នា​យ៉ាង​ល្អិតល្អន់ និង​ស៊ីជម្រៅ​ទាក់ទង​បញ្ហា​ខាងលើ​ចុងបញ្ចប់​កិច្ច ប្រជុំ​បាន​សម្រេច​ដូច​ខាងក្រោម ៖
១- ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​មាន​រដ្ឋបាល​ជល​ផល​ជា​សេនាធិការ​នឹង​រៀបចំ​បោះបង្គោល​ព្រំ​ដី​ព្រៃ​លិច​ទឹក​ឲ្យបាន​គ្រប់​ចំនួន​សរុប ៦០ ដែល​មិន​ទាន់​បោះ ក្នុងចំណោម​បង្គោល​សរុប​ទូទាំង​ខេត្ត​ចំនួន ១១២​បង្គោល​។​
២- ដោយឡែក​យន្តការ​ដោះស្រាយ​បញ្ហា​ជា​រួម គឺ​យក​លទ្ធផល​ទាំង ៧​ចំណុច នៃ​កិច្ចប្រជុំ​នៅ​ខេត្ត​ពោធិ៍សាត់​កាលពី​ព្រឹក​មិញ​។ សហការី​

Filed in: ព័ត៌មានជាតិ