ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

អភិបាលខេត្ត​ប៉ៃលិន ដឹកនាំ​គណៈប្រតិភូ​ថ្នាក់​ខេត្ត​ចូលរួម​កិច្ចប្រជុំ​លើ​កិច្ចសហប្រតិបត្តិការ រវាង​ខេត្ត​ប៉ៃលិន និង​ខេត្ត​ចន្ទ​បុរី ប្រទេស​ថៃ

អភិបាលខេត្ត​ប៉ៃលិន ដឹកនាំ​គណៈប្រតិភូ​ថ្នាក់​ខេត្ត​ចូលរួម​កិច្ចប្រជុំ​លើ​កិច្ចសហប្រតិបត្តិការ រវាង​ខេត្ត​ប៉ៃលិន និង​ខេត្ត​ចន្ទ​បុរី ប្រទេស​ថៃ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

រសៀល​ថ្ងៃ​ទី​០២ ខែ​ធ្នូ ឆ្នាំ​២០២១ ​តប​តាម​ការអញ្ជើញ​របស់​ភាគី​ប្រទេស​ថៃ អភិបាលខេត្ត​ចន្ទ​បុរី​, លោកជំទាវ បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​ដឹកនាំ​គណៈប្រតិភូ​ខេត្ត ចូលរួម​កិច្ចប្រជុំ​លើ​កិច្ចសហប្រតិបត្តិការ រវាង​ខេត្ត​ប៉ៃលិន និង​ខេត្ត​ចន្ទ​បុរី ប្រទេស​ថៃ ។​

​ក្នុង​កិច្ចប្រជុំ ឯកឧត្តម Sutee Thongyam អភិបាលខេត្ត​ចាន់ថៈបុ​រី បាន​មានប្រសាសន៍ថា ដោយ​ខេត្ត​ចាន់ថៈបុ​រី ជា​ខេត្ត​មាន​វិសាលភាព​វិស័យ​កសិកម្ម​ធំ​ផ្នែក​ដំណាំ​ឈើ​ហូប​ផ្លែ ដូច្នេះ​ខេត្ត​មួយ​នេះ​ត្រូវការ​កម្លាំង​ពលករ​កម្ពុជា​ស្រប​ច្បាប់​បន្ថែម​ចំនួន​២​ម៉ឺន​នាក់ និង​ស្នើ​អោយ​ភាគី​កម្ពុជា រៀបចំ​បញ្ជូន​ពលករ​មក ដោយ​មាន​លិខិតឆ្លងដែន​(​ប​ដឺ​ផាក​) កាត​សម្គាល់​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​~១៩ យ៉ាងហោច​បាន​ចំនួន​២​ដង ហើយ​មុនពេល​ឆ្លង​ក្នុង​ទឹកដី​ភាគី​ថៃ​ត្រូវ​ធ្វើ​តេស្ត​សំណាក ព្រមទាំង​ធ្វើ​ចត្តា​ឡី​ស័ក​ចំនួន​៧​ថ្ងៃ​បន្ថែម ជា​បន្ទុក​របស់​ថៅកែ​ថៃ ។​

​ជា​ការឆ្លើយតប លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍ថា ដោយសារ​វិបត្តិកូ​វីដ​~១៩ បាន​រុករាន​ជីវិត និង​សេដ្ឋកិច្ច​ប្រជាជន​ជា​សកល ធ្វើអោយមាន​បញ្ហា​កង្វះ​ការងារ​ធ្វើ ដូច្នេះ​បាន​ភាគី​ថៃ​បើកទទួល​ពលករ​កម្ពុ​ជា​អោយ​បាន​បម្រើការ គឺជា​ការកាត់បន្ថយ​ការ​ឆ្លងដែន​ខុសច្បាប់​និង​ភាពខ្វះខាត ព្រមទាំង​អាច​រក​ចំណូល បង្កើន​ជីវភាព​អោយ​ធូរធារ​ជាង​មុន ហើយ​ជាមួយគ្នានេះ​ដែរ​លោកជំទាវ នឹង​ជួយ​សម្រួល​ការធ្វើ​លិខិត​ឆ្លង​ដោយ​ស្រប​ច្បាប់​អោយបាន​ឆាប់រហ័ស​ជូន​បងប្អូន​ពលករ​ខ្មែរ​យើង ។

​មានមតិ​បន្ថែម លោកជំទាវ​អភិបាលខេត្ត បាន​ស្នើ​អោយ​ភាគី​ថៃ គោរព​តាម​ការព្រមព្រៀង​មិន​ត្រូវ​ធ្វើ​បាប បោកប្រាស់ កេងប្រវញ្ច​ប្រាក់ចំណូល​របស់​ពលក​រ​កម្ពុជា​ឡើង បើ​មាន​បញ្ហា​អ្វី​សូម​ផ្តល់​ព័ត៌មាន​មក​ខាង​ភាគី​កម្ពុជា ដើម្បី​ពិភាក្សា​និង​រក​ដំណោះស្រាយ​រួមគ្នា ។ បន្ថែម​ពីលើ​នេះ លោកជំទាវ បាន​សំណូមពរ​អោយ​ខាង​ភាគី​ថៃ បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយគ្នា​ក្នុង​ការប្រយុទ្ធប្រឆាំង​វីរុស​កូវី​ដ​~១៩ ពិសេស​វិរុស​បំលែង​ថ្មី អូ​មី​ក្រុង ដែល​កំពុង​រាលដាល​ថ្មី​ទៀត ការទប់ស្កាត់​បទល្មើស​ផ្សេងៗ និង​ជំរុញ​អោយ​ការសាងសង់​ស្ពាន​ព្រំដែន​ច្រក​ព្រំ រវាង​ខេត្ត​ប៉ៃលិន និង​ចាន់ថៈបុ​រី អោយ​បាន​លឿន​ឆាប់ ដើម្បី​ត្រៀម​ដំណើរ​បើក​ច្រក​អន្តរជាតិ​ជា​ប្រក្រតី​វិញ ក្រោយ​វិបត្តិ​កូវី​ដ​បាន​ចប់ ។​

Filed in: ព័ត៌មានជាតិ