ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

លោក ឧត្តមសេនីយ៍ទោ សេង ធា​រិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគ​ទី​៥ អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ការងារ​យោធា​សន្តិសុខ សប្តាហ៍​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២១

លោក ឧត្តមសេនីយ៍ទោ សេង ធា​រិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគ​ទី​៥ អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ការងារ​យោធា​សន្តិសុខ សប្តាហ៍​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២១
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ថ្ងៃ​ចន្ទ ១០ រោច ខែ​កត្តិក ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១
​លោក ឧត្តមសេនីយ៍ទោ សេង ធា​រិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគ​ទី​៥ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ការងារ​យោធា​សន្តិសុខ សប្តាហ៍​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​៥ ដែល​មាន​ការអញ្ជើញ​ចូលរួម​ពី មេបញ្ជាការរង នាយសេនាធិការ​រង នាយ នាយរង​ការិយាល័យ​ចំណុះ​ទាំង​១៩ នាយក​សាលា​ពលទាហាន​ទី​៥ នាយករង​មន្ទីរពេទ្យ​យោធភូមិភាគ​ទី​៥ មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង មេបញ្ជាការ​វរ​សេនា​តូច និង​មេបញ្ជាការ​កងអនុសេនាធំ​ចំណុះ​យោធភូមិភាគ​ទី​៥​។​

​មានប្រសាសន៍​បូកសរុប​វាយតម្លៃ លោក​ឧត្តមសេនីយ៍ទោ អធិបតី​បាន​កោតសរសើរ​និង​អរគុណ​ចំពោះ​គ្រប់​ក្រុម​ការងារ និង​បណ្តា​អង្គភាព​ចំណុះ​ទាំងអស់ ដែល​បាន​ខិតខំ​បំពេញ​ការងារ​សម្រេច​បាន​លទ្ធផល​ល្អ​ប្រសើរ​។​

​លោក​ឧត្តមសេនីយ៍ទោ បានបញ្ជាក់​ថា​ទិសដៅ​បន្ត​សំខាន់​គឺ​ស្នើ​គ្រប់​អង្គភាព​ចំណុះ​យោធភូមិភាគ​ទី​៥ រៀបចំ​ផែនការ​ហ្វឹកហ្វឺន​ឡើងវិញ ត្រូវ​យកចិត្តទុកដាក់​ជំរុញ​ការបង្កបង្កើន​ផល ចិញ្ចឹមសត្វ​ក្នុង​អង្គភាព និង​ជា​ពិសេស​ត្រូវ​ប្រុងប្រយ័ត្ន​លើ​បញ្ហា​មេ​រោគកូ​វីដ​បំប្លែង​ថ្មី ដោយ​អនុវត្ត​វិធានការ ៣​កុំ ៣​ការពារ អោយបាន​ខ្ជាប់ខ្ជួន​៕

Filed in: ព័ត៌មានជាតិ