ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

​នាយករដ្ឋមន្ត្រី​ឡាវ បាន​អញ្ជើញ​ដល់​រាជធានី​ភ្នំពេញ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​រយៈពេល​២​ថ្ងៃ​

​នាយករដ្ឋមន្ត្រី​ឡាវ បាន​អញ្ជើញ​ដល់​រាជធានី​ភ្នំពេញ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​រយៈពេល​២​ថ្ងៃ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) : នៅវេលា​ម៉ោង​១០៖២០​នាទី ព្រឹក​ថ្ងៃ​ចន្ទ ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ លោក ផន​ខាំ វី​ផា​វ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រី​ឡាវ បាន​អញ្ជើញ​មក​ដល់​រាជធានី​ភ្នំពេញ​ហើយ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា រយៈពេល​ពីរ​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១​។ ការអញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់​លោកនាយក​រដ្ឋមន្ត្រី​ឡាវ​ថ្មី បាន​ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។​

​យោង​តាម​ក្រសួង​ការបរទេស​កម្ពុជា បាន​គូសបញ្ជាក់ថា ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​នេះ លោកនាយក​រដ្ឋមន្ត្រី ផន​ខាំ វី​ផា​វ៉ាន់ នឹង​ក្រាបថ្វាយបង្គំ​គាល់ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រះបរមរាជវាំង​។ លោក​បណ្ឌិត ផន​ខាំ វី​ផា​វ៉ាន់ ក៏​នឹង​អញ្ជើញ​ចូល​ជួប​សម្ដែង​ការគួរសម​ចំពោះ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង​សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​។​

​សម្ដេច​តេជោ ហ៊ុន សែន និង លោក​បណ្ឌិត ផន​ខាំ វី​ផា​វ៉ាន់ នឹង​មាន​កិច្ចប្រជុំ​ពិភាក្សា​លើ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី រួម​ទាំង​ការស្តារ​សង្គម​-​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូវី​ដ​-១៩ បញ្ហា​តំបន់ និង​អន្តរជាតិ​នានា ដែល​ជា​ចំណាប់អារម្មណ៍ និង​ក្តីបារម្ភ​រួម​។​

​លោក​បណ្ឌិត ផន​ខាំ វី​ផា​វ៉ាន់ នឹង​អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមានឯករាជ្យ និង​នៅ​មណ្ឌប ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​នរោត្ដម សីហនុ «​ព្រះ​បរម​រតន​កោដ្ឋ​» អតីត​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្រសួង​ការបរទេស​បាន​ចាត់ទុកថា ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោកនាយក​រដ្ឋមន្ត្រី ផន​ខាំ វី​ផា​វ៉ាន់ នៅ​កម្ពុជា​ក្នុងអំឡុងពេល​ដែល​កម្ពុ​ជា​កំពុងបើក​ប្រទេស​ឡើងវិញ នឹង​រួមចំណែក​ក្នុង​ការបន្ត​ពង្រឹង​បន្ថែមទៀត​នូវ​ចំណង​មិត្តភាព​ជា​ប្រពៃណី​ដ៏​យូរអង្វែង សាមគ្គីភាព​ជា​ភាតរភាព ភាព​ជា​អ្នក​ជិតខាង​ល្អ ដៃគូ​យុទ្ធសាស្ត្រ គ្រប់​ជ្រុងជ្រោយ​និង​យូរអង្វែង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំង​ពីរ ក៏ដូចជា​ជំរុញ​កិច្ចសហប្រតិបត្តិការ​នៅក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ដើម្បី​សន្តិភាព ស្ថិរភាព និង​វិបុលភាព​នៅក្នុង​តំបន់ និង​ពិភពលោក​។​

​លោក ផន​ខាំ វី​ផា​វ៉ាន់ ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ឡាវ ដែល​ឡើងកាន់តំណែង​កាលពី​ខែ​មីនា ឆ្នាំ​២០២១ បន្ត​ពី​លោក ថង​លួ​ន ស៊ី​សូលី​ត ដែល​កាន់​តំណែង​ជា​ប្រធានាធិបតី​ឡាវ​។ មុន​កាន់តំណែង​នេះ លោក​ធ្លាប់​កាន់តំណែង​ជា​អនុ​ប្រធានាធិបតី​ឡាវ​ចាប់តាំងពី​ឆ្នាំ​២០១៦​ដល់​ឆ្នាំ​២០២១​ផងដែរ​។​

​កម្ពុជា​-​ឡាវ ជា​ប្រទេស​ភូមិ​ផង​របង​ជាប់​គ្នា ដែល​មាន​ព្រំប្រទល់​ជាប់​គ្នា​ប្រវែង​ជាង ៥៤០​គីឡូម៉ែត្រ ហើយ​ភាគី​ទាំងពីរ​បាន​ព្រមព្រៀង​គ្នា​បោះបង្គោល​ព្រំដែន​បាន​ប្រមាណ ៨៦​ភាគរយ​នៃ​ខ្សែ​ព្រំដែន​រួម ដោយ​បាន​បោះបង្គោល​បាន ១២១​លើ​ចំនួន​សរុប ១៤៥​បង្គោល​។ កម្ពុជា និង​ឡាវ បាន​ភ្ជាប់​ទំនាក់ទំនង​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​១៩៥៦​។​

​ក្នុងនាម​ជា​ប្រទេស​ជិត​ខាង​កម្ពុជា​-​ឡាវ តែង​ជួយ​គ្នា​ទៅវិញទៅមក និង​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្នា​លើ​វិស័យ​ច្រើន​ក្នុង​ក្របខណ្ឌ​ទ្វេភាគី ដូចជា​ការអប់រំ ការធ្វើ​ពាណិជ្ជកម្ម​វិនិយោគ និង​បង្ក្រាប​ការជួញដូរ​គ្រឿងញៀន​តា​ម​ព្រំដែន​ជា​ដើម​។ ក្រៅពី​ក្របខណ្ឌ​ទ្វេភាគី​ហើយ​នោះ ប្រទេស​ទាំង​ពីរ​តែងតែ​គាំទ្រ​គ្នា​ទៅវិញទៅមក​ក្នុង​ឆាក​តំបន់ និង​អន្តរជាតិ​ផងដែរ​។​

​ឈរ​លើ​ចំណង​ទំនាក់ទំណង​ដ៏​ល្អ​នេះ មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​តែងតែបាន​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​រវាង​ប្រទេស​ទាំង​ពីរ​ជា​ញឹកញាប់​។ បន្ថែម​ពីលើ​នោះ ប្រទេស​ទាំង​ពីរ​តែងតែ​ជួយ​គ្នា​ទៅវិញទៅមក​ពេល​មាន​គ្រោះមហន្តរាយ​ផ្សេងៗ​។​

​ជាក់ស្តែង​កាលពី​ឆ្នាំ​២០១៨ រាជរដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់​ជំនួយ​មនុស្ស​ធម៌​ប្រមាណ ១០​ម៉ឺន​ដុល្លារ ហើយ​កាកបាទក្រហមកម្ពុជា បាន​ផ្តល់​ចំនួន ៥​ម៉ឺន​ដុល្លារ ដល់​ប្រទេស​ឡាវ ដើម្បី​ជួយ​ដល់​ជនរងគ្រោះ ដែល​រងគ្រោះ​ដោយ​ការបាក់​ទំនប់​វា​រី​អគ្គិសនី​សេ​ពៀន​-​សេ​ណាំ​ណ​យ​។​

​ក្នុងពេល​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​១៩ ឈរ​លើ​ស្មារតី​រួម​គ្នា​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវី​ដ​១៩ រាជរដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់​ជំនួយ​មនុស្ស​ធម៌​ជា​ម៉ាស់ ២​លាន​ម៉ាស់ និង​បរិក្ខារ​វេជ្ជសាស្ត្រ​ចំនួន ១១​មុខ​ផ្សេងទៀត ជូន​រដ្ឋាភិបាល​ឡាវ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩ នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០​។ នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២១ កម្ពុជា បាន​ផ្តល់​ជំនួយ​ជា​វ៉ាក់សាំង​ប្រភេទ​ស៊ីណូ​វ៉ាក់ ចំនួន​២០​ម៉ឺន​ដូស​។​

​ពាក់ព័ន្ធ​ការធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ​វិញ របាយការណ៍​បានបង្ហាញ​ថា រយៈពេល​៨​ខែ​ឆ្នាំ​២០២១ ទំហំ​ពាណិជ្ជកម្ម​មាន​ជាង ១០៤​លាន​ដុល្លារ​អាមេរិក​។ ដោយឡែ​ការវិនិយោគគិ​តត្រឹម​ខែតុលា ឆ្នាំ​២០២១ កម្ពុជា​វិនិយោគ​នៅ​ឡាវ មាន​ជាង ១៣៨​លាន​ដុល្លារ ហើយ​ឡាវ​វិនិយោគ​នៅ​កម្ពុជា​មាន​ប្រមាណ ៣.៦​លាន​ដុល្លារ​អាមេរិក​។​

​ពាក់ព័ន្ធ​ការសិក្សាអប់រំ​នៅក្នុង​ឆ្នាំ​សិក្សា​២០១៩-២០២០ មាន​និស្សិត​កម្ពុជា កំពុង​សិក្សា​នៅ​ឡាវ ៥៦​នាក់ ហើយ​និស្សិត​ឡាវ កំពុង​សិក្សា​នៅ​កម្ពុជា មាន​ចំនួន ៥៤​នាក់​។ គិត​ចាប់ពី​ឆ្នាំ​១៩៨៥ ដល់​ឆ្នាំ​២០១៩ និស្សិត​កម្ពុជា បាន​សិក្សា​នៅ​ឡាវ មាន​ចំនួន​សរុប ២០០​នាក់ ហើយ​និស្សិត​ឡាវ សិក្សា​នៅ​កម្ពុជា ចន្លោះ​ឆ្នាំ ២០០០ ដល់ ២០១៩ មាន​ចំនួន ១៥៨​នាក់​។​

​សូមបញ្ជាក់​ថា ឡាវ ក៏​ជា​ប្រទេស​មួយ ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ក្នុង​ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី​មកកាន់​ប្រទេស​កម្ពុជា​ជាច្រើន​ផងដែរ​។ ឆ្នាំ​២០១៧ អគ្គិសនី​កម្ពុជា និង​ឡាវ បាន​ចុះហត្ថលេខា​លើ​កំណត់ហេតុ​កិច្ចប្រជុំ​ទិញ​អគ្គិសនី ១១៥​គីឡូ​វ៉ុល និង​ត​ភ្ជាប់​បណ្តាញ​ផ្គត់ផ្គង់​ថាមពល​ឱ្យ​ខេត្ត​ព្រះវិហារ និង​ខេត្ត​ស្ទឹងត្រែង​។​

​ឆ្នាំ​២០១៨ អគ្គិសនី​កម្ពុជា និង​ឡាវ បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​ស្តីពី​កិច្ចព្រមព្រៀង​ទិញ​-​លក់​ថាមពល​អគ្គិសនី​តាម​តង់ស្យុង​ខ្ពស់ ២៣០ និង​៥០០​គីឡូ​វ៉ុល ពី​ស្ថានីយ​បាន​ហាត​របស់​ឡាវ មក​ស្ថានីយ​ស្ទឹងត្រែង​។​

​ឆ្នាំ​២០១៩ កិច្ចព្រមព្រៀង​ចំនួន​៤ ត្រូវបាន​ចុះហត្ថលេខា​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ថង​លុន ស៊ី​សុ​លី​ត អតីត​នាយករដ្ឋមន្ត្រី​មកកាន់​ប្រទេស​កម្ពុជា​។ កិច្ចព្រមព្រៀង​ទាំង​៤​នោះ​រួមមាន​៖
១៖ កិច្ចព្រមព្រៀង ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ថាមពល​រវាង​ប្រទេស​ទាំង​ពីរ​។​
២៖ កិច្ចព្រមព្រៀង​ទិញ​-​លក់​អគ្គិសនី រវាង​អគ្គិសនី​កម្ពុជា និង​អគ្គស​នី​ឡាវ សម្រាប់​ការនាំ​ចូល​អគ្គិសនី​អនុភាព ៥០០​មេហ្គា​វ៉ាត់ ពី​វា​រី​អគ្គិសនី​អាត់​តា​ពើ ប្រទេស​ឡាវ​។​
៣៖ កិច្ច​ព្រមព្រៀ​ទិញ​-​លក់​អគ្គិសនី រវាង​អគ្គស​នី​កម្ពុជា និង​ក្រុមហ៊ុន TSBP SEKONG POWER AND MINIRAL COMPANY LIMITED គម្រោង​រោងចក្រ​ផលិត​អគ្គិសនី​ដុត​ធ្យូងថ្ម អនុភាព​៦០០​មេហ្គា​វ៉ាត់ នៅ​ខេត្ត​សេកុង ប្រទេស​ឡាវ​។​
៤៖ កិច្ចព្រមព្រៀង​ទិញ​-​លក់​អគ្គិសនី រ​វង​អគ្គិសនី​កម្ពុជា និង​ក្រុម​ហ៊ុម XEKONG THERMAL POWER PLANT COMPANY LIMITED គម្រោង​រោងចក្រ​ផលិត​អគ្គិសនី​ដុត​ធ្យូងថ្ម អនុភាព ១៨០០​មេហ្កា​វ៉ាត់ នៅ​ខេត្ត​សេកុង​៕

Filed in: ព័ត៌មានជាតិ