ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

អភិបាលខេត្ត​ប៉ៃលិន ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់ និង ជួសជុល ផ្លូវ​ក្រាល​កៅស៊ូ ២​ខ្សែ​ស្ថិតក្នុង​ស្រុក​សាលា​ក្រៅ

អភិបាលខេត្ត​ប៉ៃលិន ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់ និង ជួសជុល ផ្លូវ​ក្រាល​កៅស៊ូ ២​ខ្សែ​ស្ថិតក្នុង​ស្រុក​សាលា​ក្រៅ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ប៉ៃលិន​៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២១ បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ ចុះ​ពិនិត្យ​ដល់​ការដ្ឋាន​សាងសង់ និង​ជួសជុល​ផ្លូវ​ក្រាល​កៅស៊ូ​២​ខ្សែ ដែល​១​ខ្សែ ចាប់ពី​ចំណុច​បំបែក​ផ្លូវជាតិ​លេខ​៥៧ ក្នុង​ភូមិ​ទំនប់ រហូត​ដល់​ចំណុច​ផ្សារ​ឃែរ ក្នុង​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ហើយ​១​ខ្សែ​ទៀត ចាប់​ពី​ផ្សារ​ឃែរ ក្នុងភូមិ​ដីស ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ រហូត​ដល់​ចំណុច​អូរ​សួស្តី ក្នុងភូមិ​ប៉ាង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។​

​ក្នុងឱកាស​នោះ លោកជំទាវ បាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ និង​ក្រុមហ៊ុន​សាងសង់​ធ្វើយ៉ាងណា​សហការ​គ្នា​ឱ្យបាន​ល្អ ក្នុង​ដំណើរការ​សាងសង់ និង​ជួសជុល ឱ្យបាន​ល្អ ប្រកប​ដោយ​លក្ខណៈ​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ ហើយ​បង្កើន​ការជំរុញ​អនុវត្ត​ឱ្យបាន​ឆាប់​ចប់ មុន​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​នេះ ជាពិសេស​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ទូទៅ​បាន​ធ្វើដំណើរ​ឆ្លងកាត់ ពិសេស​ប្រជាកសិករ​ដឹក​កសិផល បាន​ឆាប់រហ័ស​។​

​លោកជំទាវ​អភិបាលខេត្ត ក៏​បាន​ក្រើន​រំ​ឮ​ក​ដល់​ចៅសង្កាត់ និង​អភិបាលស្រុក​សាលា​ក្រៅ ក្រៅ​ពី​ការស្ថាបនា​ផ្លូវ​ពីរ​ខ្សែ​នេះ ហើយ​ត្រូវ​សិក្សា​លើ​គម្រោង​ផ្លូវ​នានា​ថែម​ទៀត ពិសេស​ក៏​ត្រូវ​យកចិត្តទុកដាក់ រៀបចំ​សណ្ដាប់ធ្នាប់​អនាម័យ លើ​ដងផ្លូវ រួម​នឹង​ការយកចិត្តទុកដាក់​ធ្វើការ​ឈូសឆាយ ពង្រាប​ផ្លូវ សម្រួល​ដល់​ការធ្វើដំណើរ និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​ឱ្យមាន​លក្ខណៈ​ល្អប្រសើរ​ឡើង​ថែម​ទៀត​។​

​គួរបញ្ជាក់​ថា ផ្លូវ​ទាំង​២​ខ្សែ​ខាងលើនេះ មាន​ប្រវែង​ប្រមាណ​៥៤​គីឡូម៉ែត្រ ទទឹង​ប្រវែង​៨​ម៉ែត្រ និង​មាន​ប្រព័ន្ធ​លូ​ជាច្រើន​កន្លែង​បន្ថែមទៀត ដើម្បី​កុំឱ្យ​មាន​បញ្ហា​ស្ទះ​ទឹក​លិច​ផ្លូវ ឬ​ផ្ទះ​ប្រជាពលរដ្ឋ ពេល​មាន​ករណី​ជំនន់​ទឹកភ្លៀង​ម្តងៗ​។​

Filed in: ព័ត៌មានជាតិ