ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ថ្លែង​សុន្ទរកថា​បើក​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​

​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ថ្លែង​សុន្ទរកថា​បើក​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ថ្លែង​សុន្ទរកថា​ដ៏​មាន​សារសំខាន់​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​(ASEM-13) លើក​ទី​១៣ ក្រោម​មូលបទ “​ការពង្រឹង​ពហុភាគី​និយម​ដើម្បី​កំណើន​រួម​” ។​

​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣(ASEM-13) ត្រូវបាន​ចាប់ផ្តើម​ដំណើរការ ដោយ​មាន​ការអញ្ជើញ​ចូលរួម ពី​ប្រធានាធិបតី នាយករដ្ឋមន្ត្រី និង​មន្ត្រីជាន់ខ្ពស់​នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី និង​អឺរ៉ុប ចំនួន ៥១​រូប អមដោយ​មន្ត្រី​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប និង​អគ្គលេខាធិការ​អាស៊ាន​ផងដែរ​។ បន្ទាប់​ពី​ការផ្សាយ​វីដេអូ​បង្ហាញ​ពី​វប្បធម៌ និង​អរិយធម៌​របស់​ខ្មែរ​ហើយ​នោះ កិច្ចប្រជុំ​ដែល​បាន​ធ្វើឡើង​តាម​ប្រព័ន្ធ​វីដេអូ​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ក្នុងនាម​ជា​ប្រធាន​កិច្ចប្រជុំ បាន​ថ្លែង​សុន្ទរកថា​បើក​កិច្ចប្រជុំ​កំពូល​។ សម្តេច​តេជោ ហ៊ុន សែន បាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ និង​សូម​ថ្លែងអំណរគុណ ជូន​ដល់​ថ្នាក់ដឹកនាំ​នៃ​បណ្តា​ប្រទេស និង​ស្ថាប័ន​ដៃគូ ASEM ដែល​បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ (ASEM-13)​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ពីផ​ល​លំបាក​ទាំងឡាយ​បង្ក​ឡើង​ដោយ​ជំងឺ​កូវី​ដ​១៩ ក្នុង​រយៈពេល​ជិត​ពីរ​ឆ្នាំ​កន្លងមកនេះ​។ សម្តេច​តេជោ ក៏​បាន​បង្ហាញ​នូវ​កិច្ច​ប្រឹងប្រែង​របស់​ប្រទេស​អាស៊ី​-​អឺរ៉ុប ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩​នេះ​។ សម្តេច​តេជោ បាន​មានប្រសាសន៍​ទៀតថា កិច្ចប្រជុំ​កំពូល ASEM-13 នា​ថ្ងៃនេះ គឺជា​ឱកាស​ដ៏​ទាន់ពេល​មួយ សម្រាប់​ថ្នាក់ដឹកនាំ ASEM បញ្ជាក់​សាជាថ្មី អំពី​សារសំខាន់​នៃ​ភាព​ជា​ដៃគូ និង​កិច្ចសហប្រតិបត្តិកា​រអា​ស៊ី​-​អឺរ៉ុប ក្នុង​ការចូលរួម​ដោះស្រាយ​បញ្ហា​តំបន់ និង​សកល ដែល​ជា​ក្ដីបារម្ភ​រួមគ្នា​។​

​ខាងក្រោម​នេះ គឺជា​សុន្ទរកថា​សម្តេច​តេជោ ដែល​បាន​ថ្លែង​បើ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣(ASEM-13)៖
​ ​

Filed in: ព័ត៌មានជាតិ