ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

សម្តេច ហេង សំរិន អញ្ជើញ​ថ្លែងការណ៍​ពី​លទ្ធផល​កិច្ចប្រជុំ​ភាពជា ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប​លើក​ទី​១១ ដល់​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣

សម្តេច ហេង សំរិន អញ្ជើញ​ថ្លែងការណ៍​ពី​លទ្ធផល​កិច្ចប្រជុំ​ភាពជា ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប​លើក​ទី​១១ ដល់​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​និង​ជា​សហប្រធាន​នៃ​កិច្ចប្រជុំ​ភាព​ជា​ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប​លើក​ទី​១១ (ASEP11) បាន​អញ្ជើញ​ថ្លៃ​ង​ការណ៍​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ ASEP11 ដែល​សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ កាលពី​ថ្ងៃ​ទី​១៦ ខែ​វិឆ្ឆិកា​កន្លងមកនេះ ជូន​ដល់​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ (ASEM13) ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំពុង​ធ្វើជា​ម្ចាស់ផ្ទះ នៅ​ថ្ងៃ​ទី​២៥ វិច្ឆិកា​ឆ្នាំ​២០២១ តាម​ប្រព័ន្ធ​វីដេអូ​។​

​សម្តេច​ប្រធានរដ្ឋសភា បាន​មានប្រសាសន៍​លើកឡើង​ថា​ទោះ​ស្ថិត​នៅក្នុង​បរិបទ​នៃ​ការ​រាតត្បាត​ជំងឺ​កូវី​ដ​-១៩​ក្តី តែ​កិច្ចប្រជុំ ASEP11 បាន​ធ្វើឡើង​តាម​ប្រព័ន្ធ​និម្មិត​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ប្រកបដោយ​ជោគជ័យ និង​ទទួលបាន​លទ្ធផល​គួរ​ជាទី​មោទន​។ ប្រទេស​សមាជិក ASEM ចំនួន ៣១ មក​ពី​ទ្វីប​ទាំងពីរ សរុប​ប្រតិភូ​ប្រមាណ​ជាង ១៧០​នាក់ រួមមាន​ប្រធាន អនុប្រធាន និង​សមាជិក​សភា ព្រមទាំង​ដៃគូ​សំខាន់ៗ​របស់ ASEP ជាអាទិ៍ EU, ASEAN និង UPF បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ​។​

​សហប្រធាន​កិច្ចប្រជុំ​ភាពជា​ដៃគូ​សភា​អាស៊ី​អឺរ៉ុប​លើក​ទី​១១ បាន​គូសបញ្ជាក់​បន្ថែមថា កិច្ចប្រជុំ ASEP11 ទទួលបាន​នូវ​ការចូលរួម​សម្តែង​មតិ​ជាច្រើន បង្ហាញ​អំពី​ការប្តេជ្ញាចិត្ត និង​សារៈសំខាន់​នៃ​តួនាទី​របស់​សភា ក្នុង​ដំណើរការ ASEM ។
​តាមរយៈ​ការពិភាក្សា​ដោយ​ស្មារតី​សាមគ្គី ASEP11 ទទួលបាន​នូវ​មតិ​ជា​ឯកច្ឆ័ន្ទ ដោយ​បាន​អនុម័ត​លើ​សេចក្តីប្រកាស ចំនួន​៣៨​ចំនុច ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​រួម​របស់​តំបន់ ព្រមទាំង​ផ្តល់​ជា​សំណើ​គោលនយោបាយ ដើម្បី​ពិចារណា​ឈាន​ទៅ​ដោះស្រាយ​បញ្ហា​ទាំងនោះ សំដៅ​បម្រើ​ឱ្យ​ផលប្រយោជន៍​រួម​របស់​តំបន់​ទាំងពីរ ក៏ដូចជា​ពិភពលោក​ទាំងមូល​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ជម្រាបជូន​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប បន្តថា ASEP11 បាន​សង្កត់ធ្ងន់​អំពី​តម្លៃ​នៃ​សុខសន្តិភាព ច្បាប់​អន្តរជាតិ ពហុភាគី​និយម ព្រមទាំង​យន្តការ​បង្ការ​ជម្លោះ ដែល​ជា​វិធី​ដ៏​សំខាន់​ក្នុង​ការដោះស្រាយ​បញ្ហា​ទំនាស់ និង​ជម្លោះ​ផ្សេងៗ និង​បាន​បញ្ជាក់​ផងដែរ អំពី​តួនាទី​របស់​សមាជិកសភា ក្នុង​ការសម្របសម្រួល​កិច្ចពិភាក្សា និង​លើកកម្ពស់​ការជឿជាក់​គ្នា និង​ការយល់​គ្នា​ទៅវិញទៅមក​។​

​សូមជម្រាបថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ នៅ​ថ្ងៃ​ទី​២៥ និង​២៦​វិច្ឆិកា ឆ្នាំ​២០២១​នេះ តាម​ប្រព័ន្ធ​និម្មិត​៕

Filed in: ព័ត៌មានជាតិ