ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​ក្រសួង​អប់រំ​បង្កើន​សមត្ថភាព​គ្រូបង្រៀន​បឋម​សិក្សា​ដើម្បី​លើកកម្ពស់​ការអប់រំ​កុមារ​នៅ​កម្ពុជា

​ក្រសួង​អប់រំ​បង្កើន​សមត្ថភាព​គ្រូបង្រៀន​បឋម​សិក្សា​ដើម្បី​លើកកម្ពស់​ការអប់រំ​កុមារ​នៅ​កម្ពុជា
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ ការបង្កើន​សមត្ថភាព​គ្រូបង្រៀន​បឋម​សិក្សា​នៅ​កម្ពុជា គឺជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការលើកកម្ពស់​ការ​អប់រំ​របស់​កុមារ និង​ផ្តល់​ឱ្យ​ពួកគេ​មាន​មូលដ្ឋាន​គ្រឹះ​ដ៏​រឹងមាំ​សម្រាប់​ការរៀនសូត្រ និង​ការអភិវឌ្ឍ​នាពេល​អនាគត​។​

​នេះ​ជា​ការលើកឡើង​របស់​ឯក​ឧត្ដម​បណ្ឌិត​សភា​ចារ្យ ហង់​ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ និង​ការប្រគល់​-​ទទួល​ហេដ្ឋារចនាសម្ព័ន្ធ​អប់រំ​នៅ​តាម​សាលា​គរុកោសល្យ និង​វិក្រឹតការ​ខេត្ត​គោលដៅ​ទាំង​១១​ទីតាំង ជូន​ដល់​គណៈ​គ្រប់គ្រង​សាលា​នៅ​សាលា​គរុកោសល្យ និង​វិក្រឹតការ​ខេត្តកំពត​នា​ព្រឹក​ថ្ងៃ​ទី ២៤ ខែវិច្ឆិការ ឆ្នាំ​២០២១​។

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​បន្តថា អគារសិក្សា​ថ្មីៗ​ទាំងនេះ ត្រូវបាន​ប្រសូត្រ​ចេញពី​ការសហការ​គ្នា​រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា ជាមួយ​អង្គការ​យូណេស្កូ ដែល​អនុវត្ត​លើ​គម្រោង​ពង្រឹង​កម្មវិធី​អប់រំ​គ្រូបង្រៀន​នៅ​កម្ពុជា (STEPCam) លើ​ការងារ​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​អប់រំ​នៅ​តាម​សាលា​គរុកោសល្យ​ខេត្ត​ទាំង​១១​ទីតាំង (PTTCs) ដោយ​យល់ឃើញថា ការបង្កើន​សមត្ថភាព​គ្រូបង្រៀន​បឋម​សិក្សា​នៅ​កម្ពុជា គឺជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការលើកកម្ពស់​ការ​អប់រំ​របស់​កុមារ និង​ផ្តល់​ឱ្យ​ពួកគេ​នូវ​មូលដ្ឋាន​គ្រឹះ​ដ៏​រឹងមាំ​សម្រាប់​ការរៀនសូត្រ និង​ការអភិវឌ្ឍ​នាពេល​អនាគត​។

​ដើម្បី​ចូលរួម​កសាង​សមត្ថភាព​គ្រូបង្រៀន​បឋម​សិក្សា​និង​បុគ្គលិក​អប់រំ ឲ្យ​កាន់តែ​មាន​សមត្ថភាព​ប្រសើ​រ​ឡើង​នោះ អង្គការ​យូណេស្កូ បានប្រគល់ កុំព្យូទ័រ​បន្ទះ (Tablets) ចំនួន ១៧៦ គ្រឿង ដល់​នាយកដ្ឋាន​បឋមសិក្សា របស់​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រាប់​ជូន​គ្រូ​ឧទ្ទេស និង​អ្នកសម្របសម្រួល​កម្មវិធី​អំ​ណាន និង​គណិតវិទ្យា​ថ្នាក់ដំបូង ដើម្បី​ជួយ​សម្រួល​ដល់​ការអភិវឌ្ឍ​លើ​ជំនាញ​ឌីជីថល​បន្ថែមទៀត​។​

​ឯ​ឧត្តម​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍វា​យត​ម្លៃ​ខ្ពស់​ក្នុង​ការខិតខំ​ប្រឹងប្រែង​របស់​លោកគ្រូ អ្នកគ្រូ ក្នុង​ការខិតខំ​ប្រឹងប្រែង​កន្លងមកនេះ​។ ជាពិសេស​ឯកឧត្តម​រដ្ឋមន្ត្រីស​ង្ឃឹ​ម​ថា​ការបង្កើត​បន្ទប់​កុំព្យូទ័រ នឹង​ជួយ​បង្កើត​ការគាំទ្រ​បន្ថែម​ដល់​គ្រូ​ឧទ្ទេស និង​គរុ​សិស្ស​ទទួលបាន​ការបណ្ដុះ​បណ្ដាល​បន្ថែម ដើម្បី​អភិវឌ្ឍន៍​វិស័យ​អប់រំ​ឱ្យ​កាន់តែ​ប្រសើរឡើង​។ ទន្ទឹមនឹងនេះ​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ថ្លែងអំណរគុណ​ដល់​លោក Sarlar Umar Alam ដែល​តែងតែ​ជួយ​ឧបត្ថម​គាំទ្រ​ដល់​វិស័យ​អប់រំ ក៏​ដូច​ជា​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ