ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ក្រុម​ជនខិលខូច​បាន​យក​សាលាខេត្ត​ប៉ៃលិន​ជា​ខ្នង ដើម្បី​បោកប្រាស​បុរស​ម្នាក់​យក​អស់​កៅអី​ចំនួន​១៥០​គ្រឿង គិត​ជា​ទឹកប្រាក់​អស់​៤៥០០​ដុល្លារ​

ក្រុម​ជនខិលខូច​បាន​យក​សាលាខេត្ត​ប៉ៃលិន​ជា​ខ្នង ដើម្បី​បោកប្រាស​បុរស​ម្នាក់​យក​អស់​កៅអី​ចំនួន​១៥០​គ្រឿង គិត​ជា​ទឹកប្រាក់​អស់​៤៥០០​ដុល្លារ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​ប៉ៃលិន ៖ ក្រុមចោរ​ប្រើល្បិច​ថ្មី ដោយ​យក​សាលាខេត្ត​ប៉ៃលិន ធ្វើ​ជា​ខ្នងបង្អែក ដើម្បី​បោកប្រាស​បុរស​ពោះម៉ាយ​ម្នាក់ ដោយ​បាន​ទាក់ទង​តាម​ទូរស័ព្ទ​ឱ្យ​គាត់​ដឹក​កៅអី​ចំនួន​១៥០​គ្រឿង ទៅ​ក្នុង​សាលាខេត្ត​។ ក្រោយ​មក​ជនសង្ស័យ​ជួល​រថយន្ត​ផ្សេង​ឱ្យ​ដឹក​យក​ទៅ​ខេត្ត​កំពង់ចាម រួច​យក​កៅអី​គេចខ្លួន​បាត់​ស្រមោល​តែម្តង​។ ក្រោយពេល​កើតហេតុ ជនរងគ្រោះ​មាន​ការសោកស្តាយ​ខ្លាំង​ពន់ពេក ក៏​រត់​ទៅ​ដាក់​ពាក្យបណ្តឹង​ទៅ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍ តែ​មក​ដល់ពេលនេះ​មិន​ទាន់​ទទួល​ពន្លឺ​នៅឡើយ​ទេ​។

​បើ​តាម​បុរស​ម្នាក់ ឈ្មោះ កោះ រិទ្ធី អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​វាល ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​រៀបរាប់​ទាំង​បង្ហូរទឹកភ្នែក ឱ្យដឹង​កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ​ថា ៖ លោក​បាន​ប្រកប​មុខរបរ​ធ្វើ​ចុងភៅ​ម្ហូប​ការ ដើម្បី​ចិញ្ចឹមជីវិត អស់​រយ​:​ពេល​៧​ឆ្នាំ​មកហើយ ដោយ​ទិញ​សម្ភារ​:​រោងការ តុ កៅអី អស់​ថវិកា​ជាច្រើន​។ ក្រោយពី​កើត​មាន​បញ្ហា​ជំងឺ​កូវី​ដ​១៩ ក៏​ផ្អាក​អស់​រយ​:​ពេល​ជា​យូរ ជា​អកុសល​ម្តាយ​ក៏​ស្លាប់ ក្រោយមក​ប្រពន្ធ​ឈឺ​ក៏​ស្លាប់​បន្ត​បន្ទា ប់​ទៀត ធ្វើ​ឱ្យ​មា​នារ​ឈឺចាប់​យ៉ាងខ្លាំង​។ លោក​បន្ត​ទៀត​ថា ក្រោយ​ពី​ម្តាយ និង​ប្រពន្ធ​ស្លាប់​មិន​ទាន់​បាន ១​ខែ​ផង ហើយ​ស្រប​ពេល​រដ្ឋាភិបាល​បើក​ឱ្យ​ដំណើរការ​ឡើងវិញ រហូត​ដល់​រសៀល​ថ្ងៃ ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២១ កន្លងទៅនេះ មាន​លេខ​ទូរស័ព្ទ​មួយ​ខ្សែ បាន​ទាក់ទង​ទៅ​លោក​សុំ​ជួល​កៅអី​ចំនួន​១៥០​គ្រឿង ដោយ​ប្រាប់ថា ជា​មន្ត្រី​សាលាខេត្ត​ប៉ៃលិន គឺ​ថ្នាក់​ដឹកនាំ​ខេត្ត​ឱ្យ​ជួល​យក​ប្រជុំ​រយ​:​ពេល​១​ព្រឹក លោក​គិតថា គិត​តម្លៃ​២៥​ម៉ឺន​រៀល ហើយ​ក៏​ព្រមព្រៀង​គ្នា​។ ពេល​ដឹក​កៅអី​ទៅដល់​មុខ​សាលាខេត្ត​ភ្លាម ខាង​លោក​ក៏​សុំ​ជួប​អ្នក​ដែល​ទាក់ទង​នោះ​ផ្ទាល់ តែ​គេ​ប្រាប់ថា ជាប់រវល់​នៅ​ក្រៅ​ខេត្ត ហើយ​ប្រាប់​ឱ្យ​ជួប​នឹង​នគរបាល ដែល​យាម​នៅ​មុខ​សាលាខេត្ត​នោះ​។ ភ្លាមៗ គេ​រក​កន្លែង​ឱ្យ​ទម្លាក់​កៅអី​នៅ​ក្នុង​សាលាខេត្ត ត្រង់​អគារ​ដែល​ទើប​នឹង​សាងសង់​ថ្មី​។ ពេល​រួចរាល់ ក៏​សុំ​នគរបាល ដែល​យាមកាម​នៅ​មុខ​សាលាខេត្ត ត្រឡប់ទៅផ្ទះ​វិញ​។ រហូត​ដល់​រសៀល​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ស្រាប់តែ​ទាក់ទង​ទៅ​ម្ចាស់​លេខ​ទូរស័ព្ទ​ខាងលើ អត់​ចូល លុះ​មិន​អស់ចិត្ត ដល់​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ក៏​ប្រើ​ឱ្យ​កូន​ទៅ​រក​មើល​នៅ​សាលាខេត្ត ស្រា ប់​តែ​អត់​ឃើញ លុះ​សួរនាំ​នគរបាល​ដែល​យាម​ទីនោះ គេ​ថា យក​ទៅ​សាលាក្រុង​ប៉ៃលិន ព្រោះ​ដាក់ច្រ ឡំ​កន្លែង​។ លុះ​ពេល​ទៅដល់​សាលាក្រុង ខាង​មន្ត្រី​នៅ​ទីនោះ ប្រាប់ថា អត់​ដឹង​រឿង​ទេ ទើប​សួរ​នាំ​ទៅ​មាន​គេ​ប្រាប់ថា ក្រុម​បោកប្រាស​ទាំងនោះ បាន​ជួល​អ្នកស៊ីឈ្នួល​បើកបរ​រថយន្ត​ម្នាក់ ឈ្មោះ សួត រស់នៅ​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ឱ្យ​ដឹក​កៅអី​ទាំងនោះ​យកទៅ ខេត្ត​កំពង់ចាម​បាត់ស្រមោល​តែម្តង​។

​លោក​និយាយ​ទាំង​អួលដើមក​.​បន្ថែមទៀតថា ៖ លោក​មិន​អស់ចិត្ត​ឡើយ ដោយ​ក្រុមចោរ​ទាំង នោះ ហ៊ាន​យក​សាលាខេត្ត​ប៉ៃលិន​ធ្វើជា​ខែល បោក​លោក​អស់ប្រាក់​ចំនួន​៤៥០០​ដុល្លារ ខណ​:​លោក​ទិញ​កៅអី កាលពី​ឆ្នាំមុន ក្នុង​១​គ្រឿង តម្លៃ​៣០​ដុល្លារ ។ លោក​ក៏​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​ស្នងការ​នគរបាល​ខេត្ត និង​អធិការ​នគរបាល​ខេត្ត រួចរាល់​អស់ហើយ តែ​រហូត​មកដល់ពេលនេះ​មិនទាន់​ដឹង​យ៉ាងណា​នោះ​ទេ ហើយ​លោក​សង្ឃឹមថា នឹង​មាន​ពន្លឺ​ខ្លះៗ​។

​លោក​ក៏​មាន​សំណូមពរ​ឱ្យ​ខាង​សមត្ថកិច្ច​នគរបាល​ខេត្ត​ប៉ៃលិន ជួយ​អន្តរាគមន៍ ព្រមទាំង​លោក​ជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន ជួយ​ដោះស្រាយ​ជូន​លោក​ផងដែរ ព្រោះ​លោក​គ្មាន​អ្វី​ទីពឹង​ក្រៅពី​មុខរបរ​មួយ​នេះ​ទេ​៕ ដោយ ៖ នីយ៉ា​

Filed in: ព័ត៌មានជាតិ