ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ឃាត់ខ្លួន ជនសង្ស័យ ០១ នាក់ ដើម្បី​ធ្វើការ​សាកសួរ​ពាក់ព័ន្ធ​នឹង​ករណី ហិង្សា​ដោយ​ចេតនា​

ឃាត់ខ្លួន ជនសង្ស័យ ០១ នាក់ ដើម្បី​ធ្វើការ​សាកសួរ​ពាក់ព័ន្ធ​នឹង​ករណី ហិង្សា​ដោយ​ចេតនា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ដោយ​អនុវត្តន៍​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សាត គឹម​សាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក៏ដូចជា លោក​វរសេនីយ៍ឯក លឹម ពុទ្ធី​ឡា ស្នងការរង ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​មាន​ការសម្របសម្រួល​លើ​នីតិវិធី​ពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២១ វេលា​ម៉ោង ១៤:០០ នាទី លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ធ្វើ​ការឃាត់ខ្លួន ជនសង្ស័យ ០១ នាក់​ឈ្មោះ រ៉​ម មករា ហៅ រ៉ា ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ភ្នំ​សំពៅ​កើត ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្ត​បាត់ដំបង តាម​បញ្ជា​របស់ ឯកឧត្ដម ព្រះរាជអាជ្ញា មកកាន់​ស្នងការដ្ឋាន ដើម្បី​ធ្វើការ​សាកសួរ​ពាក់ព័ន្ធ​នឹង​ករណី ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស និង ធ្វើអោយ​ខូចខាត​ដោយ​ចេតនា​(​ប្រើប្រាស់​កាំបិត​កាប់​) ។

​កាលពី​ថ្ងៃ​ទី ៣០ ខែ កក្កដា ឆ្នាំ ២០២១ វេលា​ម៉ោង ១៧:០០ នាទី នៅ​ចំណុច​លើ​ផ្លូវ​ហាយវេ ស្ថិតក្នុង​ភូមិ ខ្សាច់​ពោ​យ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ជនសង្ស័យ​ខាងលើ​ដែល​ជា​សមាជិក​ក្រុម P S P ( ភ្នំ​សំពៅ ) រួម​ជាមួយ​បក្សពួក​ចំនួន ០៥ នាក់​ទៀត​ជិះ​ម៉ូតូ​ចំនួន ០៣ គ្រឿង បានធ្វើ​សកម្មភាព អង្គុយ​ចាំ​ស្ទាក់​ដើម្បី​កាប់ ទៅលើ​ក្រុម​ជនរងគ្រោះ ក្រុម H W ( ហាយវេ ) ចំនួន ០៤ នាក់​ដែល​កំពុង​អង្គុយលេង​នៅលើ​ផ្លូវ​ហាយវេ បណ្តាល​អោយ ឈ្មោះ ញ៉ាញ់ សុវណ្ណ​រ៉ា​ភេទ​ប្រុស អាយុ ១៧ ឆ្នាំ មាន​ទីលំនៅ​ភូមិ​បុស្សខ្នុរ ឃុំ​ចែង​មានជ័យ ស្រុក​បាណន់ ខេត្ត​បាត់ដំបង រងរបួស​ធ្ងន់ ( មុត​រយះ​ក្បាល​ដល់​លលាដ៍ ) ។​

​កន្លងមក​ក្រុម​ទាំង ០២ នេះ ធ្លាប់បាន​ធ្វើ​សកម្មភាព​ដេញ​កាប់​គ្នា​ចំនួន​ប្រហែល ១៣ ដង​មក​ហើយ ដោយ​មូលហេតុ ផុស​រូបភាព​វីដេអូ ឌឺដង​ដៀមដាម​ដាក់គ្នា តាមរយៈ​បណ្ដាញ​សង្គម Tik Tok ៕

​បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុងតែ​ធ្វើ​ការកសាង​សំណុំរឿង​ដេ​ី​ម្បី​បញ្ជូន​ទៅ​សាលា​ដំបូងខេ​ត្តបាត់​ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

Filed in: ព័ត៌មានជាតិ