ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

លោក​ឧត្តមសេនីយ៍ទោ កែវ ចំរើន មេបញ្ជាការរង យោធភូមិភាគ​ទី​៥ និង​ក្រុមការងារ​យោធិន​នារី បាន​ចូលរួម​ជាមួយ​ការិយាល័យ​ហិរញ្ញវត្ថុ ប្រគល់​ថវិកា​របស់​រា​ជ​រដ្ឋាភិបាល ជូន​យោធិន​នារី លំហែ​មាតុភាព ចំនួន ១១​នាក់​

លោក​ឧត្តមសេនីយ៍ទោ កែវ ចំរើន មេបញ្ជាការរង យោធភូមិភាគ​ទី​៥ និង​ក្រុមការងារ​យោធិន​នារី បាន​ចូលរួម​ជាមួយ​ការិយាល័យ​ហិរញ្ញវត្ថុ ប្រគល់​ថវិកា​របស់​រា​ជ​រដ្ឋាភិបាល ជូន​យោធិន​នារី លំហែ​មាតុភាព ចំនួន ១១​នាក់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅ​ព្រឹក​ថ្ងៃ​អង្គារ ៤​រោច ខែ​កត្តិក ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ទោ កែវ ចំរើន មេបញ្ជាការរង យោធភូមិភាគ​ទី​៥ និង​ក្រុមការងារ​យោធិន​នារី បាន​ចូលរួម​ជាមួយ​ការិយាល័យ​ហិរញ្ញវត្ថុ ប្រគល់​ថវិកា​របស់​រា​ជ​រដ្ឋាភិបាល ជូន​យោធិន​នារី លំហែ​មាតុភាព ចំនួន ១១​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា ចំនួន ៨០០.០០០​រៀល​។​

​លោក​ឧត្តមសេនីយ៍ទោ កែវ ចំរើន បាន​ពាំនាំ​ការ​ផ្តាំផ្ញើ​សួរ​សុខទុក្ខ​របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំ​អូន មេបញ្ជាការរង​កងទ័ព​ជើងគោក មេបញ្ជាការ​យោធភូមិភាគ​ទី​៥ និង​លោកជំទាវ ទឹម ដា​និត ឯក សំ​អូន ប្រធានកិត្តិយស​យោធិន​នារី​យោធភូមិភាគ​ទី​៥ ចំពោះ​យោធិន​នារី​លំហែ​មាតុភាព​ដែល​បាន​មក​ទទួល​ថវិការ​បស់​រាជរដ្ឋាភិបាល​នាពេលនេះ​។

​លោក​ឧត្តមសេនីយ៍ទោ កែវ ចំរើន ក៏​បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​យោធិន​នារី​ទាំង​អស់ ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​ទាំង​ម្តាយ ទាំង​កូន ក៏​ដូចជា​ក្រុម​គ្រួសារ ដោយ​បន្ត​គោរព​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន​នូវ​វិធានការ​របស់​ក្រសួង​សុខាភិបាល ជាពិសេស​វិធានការ​របស់ សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ៣​ការពារ ៣​កុំ ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩៕

 

Filed in: ព័ត៌មានជាតិ