ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​សមត្ថកិច្ច​ខេត្ត​បាត់ដំបង​ចាប់ខ្លួន​បុរស​ម្នាក់​ពី​បទ លួច​យក​កាបូប​

​សមត្ថកិច្ច​ខេត្ត​បាត់ដំបង​ចាប់ខ្លួន​បុរស​ម្នាក់​ពី​បទ លួច​យក​កាបូប​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​បាត់ដំបង ៖ ជនសង្ស័យ​លួច​បាន​ទ្រព្យសម្បត្តិ​ដែល​បានធ្វើ​សកម្មភាព​ចូល​លួច​ដល់​ក្នុងផ្ទះ​លួច​បាន​កាបូប​។ ចោរ​អស់លក្ខណ៍​រូបនេះ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយ​លួច​យក​ទូរស័ព្ទ​របស់​ជនរងគ្រោះ​បាន​មួយ​ថ្ងៃ​រួចមក ។​

​កាលពី​ថ្ងៃ អាទិត្យ ៣​រោច​ខែ​កត្តិក​ឆ្នាំឆ្លូវ​ត្រី​ស័ក​ព​.​ស​.២៥៦៥​ត្រូវ​នឹង​ថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង​២១​និង​៣៨​នាទី​នៅ​ចំណុច​ស្តុប​ផ្សារលើ ស្ថិតក្នុង​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​អនុវត្ត​តាម​ការណែនាំ​របស់​លោក ឧត្ដមសេនីយ៍ទោ សាត គឹម​សាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង រួម​ជាមួយ​យោបល់​លោក​វរសេនីយ៍ឯក លឹម ពុទ្ធី​ឡា ស្នងការរង ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​ដោយ​បាន​ការសម្របសម្រួល​លើ​នីតិវិធី​ពី​ឯកឧត្តម​កែវ សុជាតិ​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង ផង​នោះ លោក វរសេនីយ៍ឯក ឈឿង គឹម​សុង​នាយការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប សហការ​ជាមួយ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ វ៉ាន់​តារា ជា​នាយរង​ការិយាល័យ ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​លួច​(​យក​កាបូប​)០១ ករណី និង​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ ០១ នាក់ ឈ្មោះ យន្ត សុភា ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ មាន​ទីលំនៅ ភូមិ​វត្ត​តា​មិម ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្ត​បាត់ដំបង​និង​ដកហូត​វត្ថុតាង​ដកហូត​រួម​មាន ៖
– ទូរស័ព្ទដៃ​ម៉ាក iphone 6plus ពណ៌ ទឹក​មាស ចំនួន ០១ គ្រឿង
-​កាបូប​ខ្មៅ​០១
-​អត្តសញ្ញាណប័ណ្ណ បណ្ណ័​ធនាគារ​និង​ប័ណ្ណ​ចាក់​វា​ក់​សាំង​រួមទាំង​កូនសោរ​មួយចំនួន​ផង​( ជា​របស់​ជនរងគ្រោះ )
​សូម​ជម្រាប​ជូន​ថា​កាលពី​ថ្ងៃ​ទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលា​ម៉ោង ០៩​និង​៤០ នាទី នៅ​ចំណុច​ផ្ទះ​របស់​ជនរងគ្រោះ ឈ្មោះ ទូច វណ្ណា​រិទ្ធ ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ ស្ថិតក្នុង​ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ជនសង្ស័យ​ខាងលើ​បានធ្វើ​សកម្មភាព​ជិះ​កង់​តាមផ្លូវ​មុខ​ផ្ទះ​របស់​ជនរងគ្រោះ ដោយ​ឃើញ​ផ្ទះ​របស់​ជនរងគ្រោះ​បើក​ទ្វារធំ និង មិនឃើញ​មាន​មនុស្ស​នៅ​ផ្ទះ​ជនសង្ស័យ​ក៏​ចូល​ទៅ​លួច​យក​កាបូបស្ពាយ​របស់​ជនរ​ង​គ្រោះ​ដែល​ទុក​នៅ​លើ​តុ​ខាងក្រោយ​រថយន្ត របស់​ជនរងគ្រោះ រួច​រត់គេចខ្លួន​បាត់ ដែល​នៅ​ក្នុង​កាបូប​នោះ​មាន​ទ្រព្យសម្បត្តិ​ដូចខាងលើ ៕

Filed in: ព័ត៌មានជាតិ