ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ “​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ស្ទឹងត្រង់​-​ក្រូចឆ្មារ

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ “​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ស្ទឹងត្រង់​-​ក្រូចឆ្មារ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពង់ចាម​)៖ នា​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ ២០២១ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ “​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ស្ទឹងត្រង់​-​ក្រូចឆ្មារ​”​។​

​សូមបញ្ជាក់​ថា គម្រោង​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ស្ទឹងត្រង់​-​ក្រូចឆ្មារ ៖ ចាប់ផ្តើម នៅត្រង់​គីឡូម៉ែត្រ លេខ ៥៨+២០០ ត្រើយ​ខាងលិច ស្ថិត​លើ​ផ្លូវ​ខេត្ត លេខ ២៧១៤ នៅ​ចំណុច​ភូមិ​បឹង​ដែង ឃុំ​ព្រែក​កក់ ស្រុក​ស្ទឹង ត្រង់ ខេត្ត​កំពង់ចាម ភ្ជាប់​ទៅ​ត្រើយ​ខាងកើត​ទន្លេមេគង្គ នៅ​ចំណុច​ភូមិ​ក្តុល​កណ្តាល ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​។​

​តួ​ស្ពាន​សុទ្ធសាធ មាន​ប្រវែង ១.១៣១ ម៉ែត្រ ទទឹង ១៣,៥​ម៉ែត្រ ក្រាល បេតុង កៅស៊ូ កម្រាស់ ៥​សង់ទីម៉ែត្រ មាន​ផ្លូវ​រថយន្ត ចំនួន​២​គន្លង ផ្លូវ​ម៉ូតូ ចំនួន​២​គន្លង ផ្លូវ​ថ្មើរជើង ចំនួន​២​គន្លង សម្រាប់​ទៅ​មក​។ ផ្លូវ​មេ​សងខាង ស្ពាន ត​ភ្ជាប់​ទៅ​ផ្លូវ​ជាតិ​លេខ ៧១C មាន​ប្រវែង ៨.៣២៣ ម៉ែត្រ​។ សរុប​រួម​ទាំង ស្ពាន និង​ផ្លូវ ត​ភ្ជាប់ មាន​ប្រវែង​សរុប ៩.៤៥៤ ម៉ែត្រ បាន​បើក​ការដ្ឋាន​កាលពី​ថ្ងៃ​ទី ០៩ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត សម្តេច​តេជោ នាយករដ្ឋមន្ត្រី ដោយ​ត្រូវ​ប្រើប្រាស់​រយៈពេល​សាងសង់ ចំនួន​៤២​ខែ សាងសង់​ដោយ​ក្រុមហ៊ុន​សំណង់ សៀង​ហៃ (SCG) និង​ត្រួតពិនិត្យ​បច្ចេកទេស ដោយ​ក្រុមហ៊ុន ទីប្រឹក្សា បច្ចេកទេស​ក្វាង ចូ​វ វ៉ាន​អាន ចំណាយ​ថវិកា​អស់ ៥៦,៩៩៨ លាន​ដុល្លារ​អាមេរិក​។​

​សមិទ្ធផល​ថ្មី​នេះ គឺ​ជា​ចំណងដៃ​ដ៏​ថ្លៃថ្លា មិន​អាច​កាត់ថ្លៃ​បានរ​បស់ រាជរដ្ឋាភិបាល​កម្ពុជា ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ខេត្ត​កំពង់ចាម និង ខេត្ត​ត្បូងឃ្មុំ ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ ទូទាំង​ប្រទេស ដើម្បី​ប្រើប្រាស់​ជា​ប្រយោជន៍ ទូទៅ និង​យូរអង្វែង ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាព​ប៉ិនប្រសប់ និង​គតិបណ្ឌិត​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា​ដែល​ជា​អគ្គ​មគ្គុទេសន៍ និង​ជា​ប្រតិបត្តិ​ករ​នយោបាយ​ឈ្នះ​-​ឈ្នះ ដែល​បាន​នាំយក​សន្តិភាព​មក​ជូន​ជាតិ​មាតុភូមិ​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ