ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​ឆ្នាំនេះ​ភ្ញៀវទេសចរ​សម្រុក​មក សំរាក ល​ម្ហែ នៅ​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​កំពត​ជាង​៨​ម៉ឺន​នាក់ ក្នុង​ឱកាស​បុណ្យ​អុំទូក​

​ឆ្នាំនេះ​ភ្ញៀវទេសចរ​សម្រុក​មក សំរាក ល​ម្ហែ នៅ​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​កំពត​ជាង​៨​ម៉ឺន​នាក់ ក្នុង​ឱកាស​បុណ្យ​អុំទូក​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ ឆ្នាំ​នេះ​គេ​កត់សម្គាល់ឃើញ​អ្នកទេសចរ​មក​ពី​គ្រប់​បណ្តា​ខេត្ត សម្រុកចូល​មក​សម្រាក ល​ម្ហែ កម្សាន្ត នៅ​តាម​រមណីយដ្ឋាន​នានា​នៃ​ភូមិសាស្ត្រ​ខេត្ត​កំពត យ៉ាង​ភ្លូកទឹកភ្លូកដី ដែល​ធ្វើឱ្យ​ដងផ្លូវ​សំខាន់ៗ​ក្នុង​ទី​រួម​ខេត្ត​កកកុញ​ដោយ​យានជំនិះ​គ្រប់​ប្រភេទ​។​ទោះជា​បែប​នេះ​ក្តី​តាម​ដងផ្លូវ​ក្នុង​ក្រុង​កំពត មិនបានការ​កកស្ទះ​នោះ​ទេ ដោយសារ​ការខិតខំ​ប្រឹង​ប្រែង​ពី​សំណាក់​សមត្ថកិច្ច​សម្រួល​ចរាចរ​នៅ​គ្រប់​ដងផ្លូវ​។​

​លោក សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពត បានឱ្យដឹងថា រយៈពេល​បី​ថ្ងៃ​នៃ​ការ​ឈប់សម្រាក​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក អក​អំបុក សំពះ​ព្រះ​ខែ និង​បណ្តែតប្រទីប ក្នុង​ឆ្នាំ​២០២១​នេះ ខេត្ត​កំពត​មាន​ភ្ញៀវ​ទេសចរណ៍​បាន​មក​សម្រាក​កម្សាន្ត​ចំនួន ៨៣.៤៦៦​នាក់ កើនឡើង ៧០,៦១​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២០ ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ​មាន​ចំនួន ៨២.២១១​នាក់ កើនឡើង ៧១,៣១​ភាគរយ ភ្ញៀវ​បរទេស​មាន​ចំនួន ២៥៥​នាក់ ថយចុះ ២៦,៣០​ភាគរយ​។​

​លោក​ប្រធាន​មន្ទីរ​បាន​បន្ថែមថា ក្នុង​រយៈពេល​៣​ថ្ងៃនេះ​ក្រុមការងារ​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​បែងចែក​ជា ៤​ក្រុម ដើម្បី​ចុះ​សហការ​ជាមួយ​មន្ទីរ អង្គភាព អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី​ពង្រឹង​ការអនុវត្ត​សុ​វត្តិភាព​ទេសចរណ៍ SOP តាម​ការណែនាំ​របស់​ក្រសួង​ទេសចរណ៍ ក៏ដូចជា​វិធាន​សុ​វត្តិភាព​ផ្សេងៗ​ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួង​សុខាភិបាល និង​ប្រមុខ​រាជរដ្ឋាភិបាល​។ ជាមួយគ្នានេះដែរ​តាម​ការអង្កេត​ប្រតិបត្តិ​ករ​ទេសចរ អាជីវករ មាន​ការខិតខំ​សហការ​ចូលរួម​អនុវត្ត​វិធាន​សុ​វត្តិភាព​ទេសចរណ៍​បាន​យ៉ាង​ល្អប្រសើរ​។​

​ចំណែក​ភ្ញៀវ​ទេសចរណ៍​ជាទូទៅ​ស្ទើរ ១០០% បាន​យក​ប័ណ្ណ​ចាក់​វ៉ាក់សាំង​តាម​ខ្លួន និង​ចូលរួម​អនុវត្ត​វិធាន ៣​កុំ​៣​ការពារ ពិសេស​ការពាក់​ម៉ាស ប្រើ​អាល់កុល ជែល​លាង​សំអា​តដៃ តែ​ការរក្សា​គម្លាត​មាន​ការធ្វេសប្រហែស​ច្រើន​។ ចំពោះ​សេវាកម្ម​ស្នាក់នៅ ការ​កក់​សម្រាប់​យប់​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២១ មាន​ប្រមាណ ៧០​ភាគរយ គិត​ត្រឹម​ម៉ោង ៤​រសៀល រីឯ​តម្លៃ​សេវាកម្ម​ផ្សេងៗ ម្ហូបអាហារ ពុំ​មាន​ការ​តម្លើងថ្លៃ​ហួសហេតុ​ពុំ​សមស្រប​នោះ​ទេ​។​

​ជាមួយគ្នានេះដែរ ចំពោះ​ស្ថានភាព​ទូទៅ​ក្នុង​ខេត្ត​កំពត ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ដែល​មាន​កម្លាំងប្រដាប់អាវុធ​ទាំង ៣​ប្រភេទ ជា​សេនាធិកា​ក្នុង​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់​ចរាចរណ៍ សុ​វត្តិភាព​ភ្ញៀវទេសចរ​តាម​រមណីយដ្ឋាន សហគមន៍ និង​គោលដៅ​ទេសចរណ៍​នានា ពិសេស​ការបញ្ជៀ​ស​ចរាចរ​ដែល​មាន​សកម្មភាព​មមាញឹក​ក្នុងក្រុង​បាន​ល្អប្រសើរ​។ ចំពោះ​សភាពការណ៍​ទូទៅ​នៅ​តាម​បណ្តា​រមណីយដ្ឋាន គោលដៅ​ទេសចរណ៍​នានា​ក្នុង​ខេត្ត​កំពត បាន​ប្រព្រឹត្តទៅ​ជា​ធម្មតា ពុំ​មាន​បាតុភាព​អ្វី​កើតឡើង​គួរឱ្យ​កត់សម្គាល់​នោះ​ឡើយ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ