ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាក!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាក!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ អតីត មិត្តភក្តិរួមជំនាន់សាលាបាក់ទូកមួយក្រុម ដែលនាំមុខដោយ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំគ្នាទៅសួរ សុខទុក្ខ លោក ជា សុខុន ជាអតីតមិត្តរៀនសាលាបាក់ទូករួមជំនាន់ជាមួយគ្នា ដែលមានជំងឺដោយមិនដឹងខ្លួនគឺ កកខ្លាញ់ក្នុងសសៃឈាមបេះដូង ដែលកំពុងសម្រាកព្យាបាលជំងឺដោយវះកាត់នៅមន្ទីរពេទ្យព្រះកេតុមាលា ហៅ ពេទ្យ១៧៩។

ជាក់ស្តែងលោក ជា សុខុន ដែលធ្លាក់ខ្លួនឈឺនាពេលនេះគឺទទួលបានការយកចិត្តទុកដាក់ព្រួយបារម្ភពីមិត្តប្រកបដោយមនោសញ្ចេតនាស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅ ហើយ មិត្តភក្តិម្នាក់ៗ បានរួមគ្នាបរិច្ចាគថវិកាផ្ទាល់ខ្លួន តាមលទ្ធភាពសរុបបានថវិកាចំនួន១២លានរៀល ស្មើនឹង ៣,០០០ដុល្លារ ភេសជ្ជៈចំនួន១០កេស និងផ្លែឈើ១កន្រ្តក ប្រគល់ជូនលោក ជា សុខុន ទុកជាការជួយសម្រាលបន្ទុកព្យាបាលដល់គ្រួសារលោកផងដែរ។

កាយវិកា យកចិត្តទុកដាក់ព្រួយបារម្ភពីមិត្តភក្តិរបស់ អតីតសិស្សសាលាបាក់បាក់ទូកមួយក្រុមនេះ គឺតែងតែធ្វើឡើងជាញឹកញាប់អស់រយៈពេលជាច្រើនឆ្នាំមកហើយ តាមរយៈការចងក្រងជាក្រុម ក្នុងបណ្តាញទំនាក់ទំនងសង្គមWhatsApp មានចំនួនជាង200នាក់ ក្រោមការផ្តួចផ្តើមរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដើម្បីធ្វើការទំនាក់ទំនងសួរសុខទុក្ខគ្នា ផ្តល់កម្លាំងចិត្តឲ្យគ្នា និងជួយគ្នា ទៅវិញទៅមក ជាពិសេសគឺរួមគ្នា បរិច្ចាគធនធានផ្ទាល់ខ្លួនកសាងសមិទ្ធិផលក្នុងសាលា ជូនដល់អតីត លោកគ្រូអ្នកគ្រូ ក្នុងឱកាសជួបជុំគ្នាក៏ដូចជាពេលពួកគាត់ជួបទុក្ខលំបាក និងបរិច្ចាគធនធានជួយគ្រប់មិត្តដែលមានទុក្ខលំបាក ហើយខ្វះលទ្ធភាពដោះស្រាយ រហូតក្លាយទៅជា វប្បធម៌ សាមគ្គីមួយ សម្រាប់ពួកគាត់ ក្នុងការរួបរួម យកចិត្តទុកដាក់ជួយគ្នាគ្រប់ពេលមានទុក្ខលំបាក និងបង្កើតបានជា ពាក្យស្លោកប្រចាំក្រុមមួយថា “សាមគ្គី មិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក ” ៕
#PhnomPenhGRK

Filed in: ព័ត៌មានជាតិ