ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

លោកស្រី ឱ វណ្ណឌីន ទទួលបានវិញ្ញាបនបត្រពីអគ្គរដ្ឋទូតអាមេរិក ដោយសារមានស្នាដៃ លេចធ្លោក្នុងការរួមចំណែកអភិវឌ្ឍកម្ពុជា

លោកស្រី ឱ វណ្ណឌីន ទទួលបានវិញ្ញាបនបត្រពីអគ្គរដ្ឋទូតអាមេរិក ដោយសារមានស្នាដៃ លេចធ្លោក្នុងការរួមចំណែកអភិវឌ្ឍកម្ពុជា
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានទទួលវិញ្ញាបនបត្រទទួលស្គាល់ និងលើកសរសើរស្នាដៃលេចធ្លោក្នុងការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា និងការជំរុញគោលដៅនៃកម្មវិធីអាហារូបករណ៍ហ្វូលប្រាយ (Fulbright scholarship) ក្នុងឱកាសខួបអតីតនិស្សិតអាហារូបករណ៍ហ្វូលប្រាយកម្ពុជា (75th Anniversary of Fulbright Cambodian Alumni) លើកទី៧៥ នាល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។

វិញ្ញាបនបត្រដែលលោកស្រី ឱ វណ្ណឌីន ទទួលបាននេះ គឺត្រូវបានប្រគល់ដោយលោក ផាទ្រីក មើសហ្វី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅគេហដ្ឋានរបស់លោកផ្ទាល់ នាថ្ងៃនេះតែម្ដង។

លោក ផាទ្រីក មើសហ្វី បានរំលឹកអំពីចំណងទាក់ទងការទូត និងការផ្តល់អាហារូបករណ៍ហ្វូលប្រាយរបស់សហរដ្ឋអាមេរិក ដល់និស្សិតកម្ពុជានាពេលកន្លងមក ដែលថ្ងៃនេះ គឺជាខួបលើកទី៧៥ នៃអតីតនិស្សិតអាហារូបករណ៍ហ្វូលប្រាយកម្ពុជា។

លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានបន្តថា មកដល់ពេលនេះ មាននិស្សិតកម្ពុជាសរុប ប្រមាណ២២០នាក់ហើយ ដែលបានទទួលអាហារូបករណ៍ហ្វូលប្រាយ ទៅសិក្សានៅសហរដ្ឋអាមេរិក និងបានវិលត្រឡប់មកបម្រើការងារចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ដែលក្នុងចំណោមនោះលោកស្រី ឱ វណ្ណឌីន ក៏ជាអតីតនិស្សិតអាហារូបករណ៍ហ្វូលប្រាយជំនាន់ដំបូងគេដែលបានទៅសិក្សានៅសហរដ្ឋអាមេរិក ផ្នែកសុខភាពសាធារណៈ នៅសាកលវិទ្យាល័យ យែល (Yale University, USA) នៃរដ្ឋខុននិចធីខាត់ (Connecticut) ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩។

ក្រោយពីបានទទួលវិញ្ញាបនបត្រទទួលស្គាល់ស្នាដៃលេចធ្លោពីលោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិករួចមក លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា ការទទួលស្គាល់ស្នាដៃលេចធ្លោនាពេលនេះ គឺមិនអាចកាត់ផ្តាច់ចេញបានពីការចិញ្ចឹមបីបាច់ថែបំប៉ន និងផ្តល់ឱកាសរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រមុខដឹកនាំដ៏ខ្លាំងនោះឡើយ។

លោកស្រីក៏បានបន្តថា លោកស្រីជាស្ត្រីខ្មែរដំបូងគេដែលបានទទួលអាហារូបករណ៍ Fulbright ដ៏មានកិត្យានុភាពមួយនេះទៅសិក្សានៅសាកលវិទ្យាល័យយេល សហរដ្ឋអាមេរិក សម្រាប់កម្មវិធីសុខភាពសាធារណៈ ចាប់ពីពាក់កណ្តាលឆ្នាំ១៩៩៤ ដល់ពាក់កណ្តាលឆ្នាំ១៩៩៦។

បទពិសោធន៍ រៀនសូត្រដែលលោកស្រីទទួលបានពីកម្មវិធីនេះបានបង្កើនឡើងនូវសមត្ថភាពយ៉ាងខ្លាំង ដែលជំនាញ និងចំណេះដឹងរបស់លោកស្រី ត្រូវបានវិវត្តគ្រប់ពេលវេលាជាមួយនឹងក្តីមេត្តា ការលះបង់ ការប្តេជ្ញាចិត្ត និងភាពស្មោះត្រង់ ការជឿទុកចិត្តពីមនុស្សម្នាទាំងឡាយ ។ សំខាន់ជាងនេះទៅទៀតនោះ ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ អន្តរកម្មដែលលោកស្រីមានគឺបានធ្វើអ្វីៗ រួមទាំងការលះបង់ជីវិតគ្រួសារផ្ទាល់ខ្លួនជាមួយប្រជាជនរបស់លោកស្រីផ្ទាល់ ក្នុងការជួយពួកគេរាល់ថ្ងៃ មិនថាពេលថ្ងៃ ឬយប់ ទោះបីលោកស្រីកម្របានសម្រាកគ្រប់គ្រាន់ក៏ដោយ។

លោកស្រីមិនអាចភ្លេចបានទេថា រាជរដ្ឋាភិបាលកម្ពុជា បានចិញ្ចឹមនិងជួយលោកស្រី ដើម្បីឱ្យលោកស្រីបានចេញពីជ្រលងមរណៈនិងគ្រោះអវិជ្ជា បន្ទាប់ពីសម័យប៉ុលពត ហើយផ្តល់ឱកាសឱ្យលោកស្រីបានរៀនសូត្របន្ថែមទៀត និងរួមចំណែកជួយប្រជាជនលោកស្រី ដែលទឹកចិត្តលោកស្រីគឺនៅ ជាមួយប្រជាជនក្តីបារម្ភរបស់លោកស្រី គឺ សុខភាពប្រជាជនការយកចិត្តទុកដាក់របស់លោកស្រីគឺដើម្បីប្រជាជន ហើយទង្វើរបស់លោកស្រីគឺជួយប្រជាជនរបស់លោកស្រី។ នោះជាអ្វីៗទាំងអស់ដែលលោកស្រីបានធ្វើ និងអ្វីដែលកម្មវិធី Fulbright បានជះឥទ្ធិពលមកលើលោកស្រី ដែលលោកស្រីអាចឈរបានរហូតមកដល់ពេលនេះ។

លោកស្រីរដ្ឋលេខាធិការ ឱ វណ្ណឌីន បានប្ដេជ្ញាបន្តដំណើរការងារជួយជាតិកម្ពុជាបន្តទៀតក្នុងនាមជាអ្នកដឹកនាំផ្នែកសុខភាពសាធារណៈមួយរូបហើយ លោកស្រីនឹងធ្វើអ្វីៗដែលអាចធ្វើបានដើម្បីជួយប្រជាជន និងប្រទេសកម្ពុជា។

លោកស្រី ឱ វណ្ណឌីន បានសម្ដែងនូវការអរគុណដល់សហរដ្ឋអាមេរិក ដែលបានផ្តល់អាហារូបករណ៍ដ៏ល្បីល្បាញនេះដល់រូបលោកស្រី ដល់និសិត្សកម្ពុជា និងបានអរគុណដល់អតីតនិសិត្សអាហារូបករណ៍ហ្វូលប្រាយទាំងអស់ ដែលបានបោះឆ្នោត ទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងបង្កេីតស្នាដៃជួយប្រទេសជាតិ និងជួយប្រជាជនកម្ពុជា ជាពិសេសក្នុងកំឡុងពេលវិបត្តិកូវីដ១៩៕

 

Filed in: ព័ត៌មានជាតិ