ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

Video ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន

Video  ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

Video

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន

រដ្ឋមន្ដ្រីព័ត៌មាន៖ «មិនមែនទាល់តែប្រឆាំងរដ្ឋាភិបាល ទើបហៅថា សារព័ត៌មានឯករាជ្យនោះទេ»
(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងថា មិនមែនទាល់តែផ្សាយប្រឆាំងរដ្ឋាភិបាល ឬផ្សាយវាយប្រហាររដ្ឋាភិបាល ទើបហៅថា សារព័ត៌មានឯករាជ្យនោះទេ។ លោកថ្លែងបែបនេះ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងឱកាសសិក្ខាសាលាស្តីពី «ការអនុវត្ដវិជ្ជាជីវៈ និងសេរីភាពអ្នកសារព័ត៌មាន ក្នុងក្របខ័ណ្ឌច្បាប់នៃព្រះរាជាណាចក្រកម្ពុជា»។

លោក ខៀវ កាញារីទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងសង្គមប្រជាធិបតេយ្យ វិស័យព័ត៌មាន គឺសំខាន់ណាស់។ គ្មានសារព័ត៌មានមួយសេរី ឯករាជ្យ គឺមិនអាចមានសង្គមប្រជាធិបតេយ្យបានទេ។ កាសែត (សារព័ត៌មាន) មួយចំនួន ដែលថាឯករាជ្យហ្នឹង គឺមិនត្រូវខុសច្បាប់ វាយប្រហាររដ្ឋាភិបាល ឬប្រឆាំងរដ្ឋាភិបាល បានហៅថាឯករាជ្យ នោះគឺជាការយល់ខុសហើយ»។

សូមជម្រាបថា សិក្ខាសាលាស្តីពី «ការអនុវត្ដវិជ្ជាជីវៈ និងសេរីភាពអ្នកសារព័ត៌មាន ក្នុងក្របខ័ណ្ឌច្បាប់នៃព្រះរាជាណាចក្រកម្ពុជា» រៀបចំឡើងរយៈពេល ១ថ្ងៃពេញ នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន, តំណាងក្រសួងយុត្តិធម៌, ក្រសួងមហាផ្ទៃ, អ្នកជំនាញផ្នែកសារព័ត៌មាន មន្ត្រីគម្រោង យូណេស្កូ ព្រមទាំងបណ្តាអ្នកសារព័ត៌មាន ប្រមាណជាង ២០០នាក់។

សិក្ខាសាលានេះ ប្រព្រឹត្តធ្វើឡើងដើម្បីលើកកម្ពស់សិទ្ធិសេរីភាពសារព័ត៌មាន បង្កើនចំណេះដឹងឆ្លើយតប ទៅនឹងក្របខណ្ឌច្បាប់ លិខិតបទដ្ឋាន តតិយុត្តនានា និងការអនុវត្តការងារប្រកបដោយ វិជ្ជាជីវៈ។

បើតាមក្រសួងព័ត៌មាន, សេរីភាពសារព័ត៌មាន គឺជាសិទ្ធិមូលដ្ឋានដែលត្រូវបានធានាក្នុងច្បាប់កម្ពុជា និងច្បាប់អន្តរជាតិ ហើយសេរីភាពសារព័ត៌មានក៏មានធាតុសំខាន់របស់សិទ្ធិទាំងអស់ផងដែរ។ អ្នកសារព័ត៌មាន គឺជាអ្នកអនុវត្តលើការស៉ើបអង្កេត និងការរាយការណ៍ពីព្រឹត្តិការណ៍នៃហេតុការណ៍ណាមួយ មានពេលវេលាច្បាស់លាស់ និងជាក់លាក់ទៅអ្នកអាន អ្នកស្តាប់ អ្នកមើល តាមរយៈ ការផ្សាយតាមវិទ្យុ ទូរទស្សន៍ ទស្សនាវដ្ដី សារអេឡិចត្រូនិច (អ៉ីនធឺណេត) ជាដើម៕

Video 

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន

Filed in: ព័ត៌មានជាតិ