ទាន់ហេតុការណ៍
ក្នុងពេលបំពេញទស្សនកិច្ចនាយករដ្ឋមន្ត្រីកាណាដា នឹងចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយកម្ពុជា==>អតីតពលករមកពីថៃ និងពលរដ្ឋជាង១ម៉ឺន៣ពាន់នាក់ បានធ្វើតេស្តទទួលស្គាល់ជំនាញ==>យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានអាចដើរហើរ និងថតនៅទីសាធារណៈបាន ដោយមិនបាច់ជូនដំណឹងអាជ្ញាធរនោះទេ លើកលែងតែកន្លែងហាមឃាត់

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានអាចដើរហើរ និងថតនៅទីសាធារណៈបាន ដោយមិនបាច់ជូនដំណឹងអាជ្ញាធរនោះទេ លើកលែងតែកន្លែងហាមឃាត់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងបញ្ជាក់ថា អ្នកសារព័ត៌មានអាចដើរហើរ និងថតនៅទីសាធារណៈបាន ដោយមិនបាច់ជូនដំណឹងអាជ្ញាធរនោះទេ លើកលែងតែកន្លែងហាមឃាត់។

លោករដ្ឋមន្រ្តី បានបញ្ជាក់បែបនេះ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅក្នុងឱកាសសិក្ខាសាលាស្តីពី «ការអនុវត្ដវិជ្ជាជីវៈ និងសេរីភាពអ្នកសារព័ត៌មាន ក្នុងក្របខ័ណ្ឌច្បាប់នៃព្រះរាជាណាចក្រកម្ពុជា»។

លោករដ្ឋមន្រ្តី បានបញ្ជាក់បែបនេះថា៖ «ថ្ងៃមុនខ្ញុំឃើញគេចាប់អ្នកកាសែត២នាក់ ដែលថត Live នៅមុខសាលាខេត្ត គឺខុសហើយ អ្នកកាសែតគេអាចថតបាន (នៅទីសាធារណៈ) លើកលែងអ្នកឯងដាក់ថាហាមថត ហើយហាមថតនេះត្រូវមានមូលហេតុស្រួលបួលទៀត ចាប់ហ្នឹងគឺខុស ដែលជាការបំពានហើយ»។

លោកបានលើកទៀតថា ដូចថ្មីៗនេះមានអភិបាលខេត្តមួយ បាននិយាយថា កាសែតដែលចូលទៅកាន់ខេត្តរបស់គាត់ ត្រូវជូនដំណឹងដល់អាជ្ញាធរឱ្យបានដឹង។ លោករដ្ឋមន្ត្រីបញ្ជាក់ថា «មិនមែនអញ្ចឹងទេ មាត្រា៤០ បាននិយាយអំពីសិទ្ធិដើរហើរដល់ប្រជាពលរដ្ឋ អញ្ចឹងគេទៅណា គេមានសិទ្ធិរបស់គេ គេមិនបាច់ជូនដំណឹង ដល់យើងទេ ប៉ុន្តែបើគេចង់ទាក់ទងអាជ្ញាធរនៅកន្លែងណា គេអាចទាក់ទងសុំសួរ នេះជាការងារដាច់ដោយឡែកពីគ្នា»។

លោកទទួលស្គាល់ថា កន្លងទៅក៏មានអ្នកកាសែតមួយចំនួនបានធ្វើហួសព្រំដែន ប៉ុន្តែលោកក៏បានសង្កេតឃើញអាជ្ញាធរមូលដ្ឋានខ្លះក៏បានធ្វើហួសព្រំដែនដែរ។ លោកអ្នកសែតខ្លះពុំបានយល់អំពីការងាររបស់ខ្លួន នាំឱ្យអនុវត្តខុសក្នុងនោះមានដូចជាការទូរស័ព្ទទៅសម្ភាសចៅក្រមអំពីដំណើរការក្តីជាដើម៕

 

 

Filed in: ព័ត៌មានជាតិ