ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

លោក ហ៊ុន ម៉ានី៖ កម្ពុជា បច្ចុប្បន្នដើរតួនាទីស្មើមុខ ស្មើមាត់ក្នុងការដោះស្រាយបញ្ហាធំៗនៅលើក្របខណ្ឌតំបន់ និងអន្តរជាតិទាំងមូល 

លោក ហ៊ុន ម៉ានី៖ កម្ពុជា បច្ចុប្បន្នដើរតួនាទីស្មើមុខ ស្មើមាត់ក្នុងការដោះស្រាយបញ្ហាធំៗនៅលើក្របខណ្ឌតំបន់ និងអន្តរជាតិទាំងមូល 
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានបញ្ជាក់ថា ប្រទេសកម្ពុជា ដែលទទួលរង់សោកនាដកម្មជាច្រើន ប៉ុន្តែ ក្រោមនយោបាយឈ្នះឈ្នះ នាំមកនូវសន្តិភាព តួនាទីរបស់រកម្ពុជា នៅលើឆាកអន្តរជាតិ ពីមួយឆ្នាំទៅមួយឆ្នាំ មានការប្រែប្រួល បច្ចុប្បន្នកម្ពុជា បានដើរតួនាទីដោយស្មើមុខ ស្មើមាត់ក្នុងការពិភាក្សាដោះស្រាយបញ្ហាធំៗនៅលើក្របខណ្ឌតំបន់ និងអន្តរជាតិទាំងមូល។

ការបញ្ជាក់បែបនេះ របស់លោក ហ៊ុន ម៉ានី បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំភាពជាដៃគូសភាអាស៉ី-អឺរ៉ុប (ASEP) លើកទី១១ ក្រោមប្រធានបទ «ការពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងសម័យ និងក្រោយវិបត្តិកូវីដ១៩» ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ទាំងអស់នេះហើយ ខ្ញុំគិតថា ជាភាពជោគជ័យរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសមួយដែលធ្លាប់ទទួលស្គាល់ការរង់សោកនាដកម្ម ហើយជាពិសេសតែម្តងតួនាទីរបស់ព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ ជាបន្តបន្ទាប់ ពីមួយឆ្នាំទៅមួយឆ្នាំ ពីវេទិកាមួយ ទៅវេទិកាមួយ មានការប្រែប្រួល ហើយមានការទទួលស្គាល់ ដែលព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ន មិនមែនជាព្រះរាជាណាចក្រកម្ពុជានៃអតីតកាល ហើយព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ន គឺដើរតួនាទីដោយស្មើមុខ ស្មើមាត់ក្នុងការពិភាក្សាដោះស្រាយបញ្ហាធំៗនៅលើក្របខណ្ឌតំបន់ និងអន្តរជាតិទាំងមូលផងដែរ»។

លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា សម្រាប់កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើក១១នេះ គឺបានបញ្ជាក់កាន់តែច្បាស់ពីសមត្ថភាព និងការផ្លាស់ប្តូរមុខមាត់ ក៏ដូចជាការសម្រេចបាននូវជោគជ័យ នៃការដឹកនាំកិច្ចប្រជុំដ៏ធំមួយនេះ។

បន្ថែមពីនេះ លោកក៏បានលើកឡើងថា សម្រាប់កត្តាមួយដ៏ធំ និងជាកត្តាគន្លឹះមួយដែលជាចំណុចផ្តើមដែលធ្វើឱ្យកិច្ចប្រជុំដ៏មានសារៈសំខាន់មួយនេះទទួលបានភាពជោគជ័យ គឺកត្តាសន្តិភាព សន្តិភាពនេះហើយដែលបានផ្តល់ឱកាសឱ្យកម្ពុជា បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ឱ្យមានលក្ខណៈធំ។

បន្ថែមពីនេះលោក ហ៊ុន ម៉ានី បានឱ្យដឹងថា សម្រាប់ភាពជោគជ័យនៃការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបនេះ អាចធ្វើឱ្យកម្ពុជា មានបទពិសោធន៍ក្នុងការរៀបចំកិច្ចប្រជុំប្រហាក់ប្រហែល បើទោះបីជាកិច្ចប្រជុំនោះមិនដល់កម្រិតកិច្ចប្រជុំអាស៊ី-អឺរ៉ុប៕

 

 

 

Filed in: ព័ត៌មានជាតិ