ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

កំលាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលស្រុកមង្គលបុរី ឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ ក្នុងនោះមានអ្នកលក់ និងជក់ គ្រឿងញៀន

កំលាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលស្រុកមង្គលបុរី ឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ ក្នុងនោះមានអ្នកលក់ និងជក់ គ្រឿងញៀន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កំលាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលស្រុកមង្គលបុរី ឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ ក្នុងនោះមានអ្នកលក់ និងជក់ គ្រឿងញៀន!

(បន្ទាយមានជ័យ) ៖ មានជនសង្ស័យមានចំនួន ០៧នាក់ ក្នុងនោះមានអ្នកលក់ និងអ្នក
ជក់គ្រឿងញៀន មានទាំងកាំបិតពិឃាត និងថ្នាំញៀនត្រូវនគរបាលស្រុកមង្គលបូរីឃាត់ខ្លួន បាននៅរសៀលថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ដើម្បីចាត់ការតាមនិតិវិធី ការឃាត់ខ្លួន ជនសង្ស័យទាំង៧នាក់នេះ គឺមានទាំងអ្នកលក់ និងអ្នកជក់គ្រឿងញៀនទៀតផង។
ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានឲ្យអ្នកយកព័ត៌ដឹងថា នៅព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ លោកបានដឹកនាំ កម្លាំងនគរបាលស្រុក
មង្គលបូរី បានល្បាតស្ទាក់តាមចាប់យុវជនជាជនសង្ស័យចំនួន៥នាក់ ក្នុងនោះមានអ្នកលក់ថ្នាំញៀន ម្នាក់ មានឈ្មោះទុំ សុភក្រ្ត ភេទប្រុសអាយុ ៣៥ឆ្នាំ រស់នៅភូមិបឹងត្រស់ ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិភ្នំធំជើង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី និងដកហូតបានវត្ថុតាងម្សៅក្រាម ពណ៌សថ្លា សង្ស័យជាថ្នាំញៀន(ម៉ាទឹកកក)ចំនួន៤ថង់តូច,កាំបិត៧,ទូរស័ព្ទដៃចំនួន៣គ្រឿង ចំណែក៤នាក់ទៀតជាអ្នកជក់។
បើយោងតាម លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់បានបញ្ជាក់ឲ្យដឹងបន្តទៀតថា
បន្ទាប់ពីធ្វើការសួរនាំ ឈ្មោះ ទុំ សុភក្រ្ត រួចមកកម្លាំងនគរបាលស្រុកបានបន្តឃាត់ខ្លួនអ្នកលក់ថ្នាំញៀនបានចំនួន២នាក់បន្ថែមទៀត
១មានឈ្មោះ ទួន ចាន់ទីន ភេទប្រុសអាយុ៣៦ឆ្នាំ រស់នៅភូមិភ្នំធំថ្មី ឃុំអូរប្រាសាទ ស្រុកមង្គលបូរី
២ ឈ្មោះ ពៅ សីហា ហៅ គីរី ភេទប្រុសអាយុ ២៤ឆ្នាំ រស់នៅភូមិភ្នំធំជើង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ក្នុងនោះដកហូតបានវត្ថុតាង ម្សៅក្រាម ពណ៌សថ្លា សង្ស័យជាថ្នាំញៀន(ម៉ាទឹកកក)ចំនួន១២កូនថង់ ថ្នាំគ្រាប់ពណ៌ក្រហម មានអក្សរ WY លើគ្រាប់ថ្នាំម្ខាងចំនួន​៤៨គ្រាប់ និងកូនថង់ប្លាស្ទិកសម្រាប់ច្រកថ្នាំញៀនមួយចំនួន និងឧបករណ៍សម្រាប់ច្រកថ្នាំញៀន១ចំនួន និងទូរស័ព្ទដៃចំនួន២គ្រឿង ក្នុងនោះក៏មានកាំបិតចម្រុះសំរាប់ធ្វើឃាតមនុស្ស មានចំនួន៨ដើមផងដែរ។
លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្រោយពីធ្វើកំណត់ហេតុរួចហើយកំលាំងនគរបាលជំនាញគ្រឿងញៀនបានបញ្ជូន
យុវជន ជាជនសង្ស័យទាំង ៧នាក់នោះ ទៅតុលាការដើម្បីដាក់ទោសទៅតាមច្បាប់ជាបន្ត។

Filed in: ព័ត៌មានជាតិ