ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

អាជ្ញាធរមូលដ្ឋានត្រូវរក្សាគុណបំណាច់និងភាពថ្លៃថ្នូរក្នុងនាមឱពុកម្តាយល្អរបស់ប្រជាពលរដ្ឋ

អាជ្ញាធរមូលដ្ឋានត្រូវរក្សាគុណបំណាច់និងភាពថ្លៃថ្នូរក្នុងនាមឱពុកម្តាយល្អរបស់ប្រជាពលរដ្ឋ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

អាជ្ញាធរមូលដ្ឋានត្រូវរក្សាគុណបំណាច់និងភាពថ្លៃថ្នូរក្នុងនាមឱពុកម្តាយល្អរបស់ប្រជាពលរដ្ឋ

(ខេត្តកំពត)៖ ក្នុងនាមជាមន្ត្រីអាជ្ញាធរ មិនថាថ្នាក់ភូមិ ឃុំ សង្គាត់ ឬស្រុកក្រុងទេ គឺត្រូវមានទំនួលខុសត្រូវខ្ពស់ រក្សាការពារប្រយោជន៍ជូនដល់ប្រជាពលរដ្ឋឲ្យបានល្អ ពិសេសត្រូវធ្វើខ្លួនជាអ្នកបម្រើពលរដ្ឋ ផ្តល់នូវសេវាផ្សេងៗឲ្យកាន់តែប្រសើរ ប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័សឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋទូទៅ និងរក្សាបាននូវភាពថ្លៃថ្នូរ មានតម្លាភាព សមធម៌ គុណធម៌។

នេះជាប្រសាសន៍របស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងឱកាសបើកវេទិកាដោះស្រាយជម្លោះដីត្រពាំងបបុស ស្ថិតនៅភូមិស្នាមគូរ ឃុំអង្គសុរភី ស្រុកកំពុងត្រាច ខេត្តកំពត នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២១ នៅបរិវេណត្រពាំងបបុស ដែលជាទីតាំងទំនាស់។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ក្នុងភាពជាអ្នកដឹកនាំ មិនថាមេភូមិ មេឃុំ គឺមានតួនាទីដូចជាឱពុកម្តាយ ជាចាស់ទុំ ជាអាណាព្យាបាលរបស់ពលរដ្ឋ ក្រៅពីការមើលថែ ក៏ត្រូវជួយណែនាំអប់រំដល់កូនចៅឲ្យបានល្អ ព្រោះពេលខ្លះ កូនៗឈ្លោះគ្នា មិនមែនព្រោះពួកគេអាក្រក់ទេ ប៉ុន្តែដោយសារឱពុកម្តាយប្រដៅអប់រំកូនមិនទាន់បានល្អ។ យ៉ាងណាម៉ិញ ជម្លោះពលរដ្ឋនៅក្នុងមូលដ្ឋាននេះក៏បែបនេះដែរ ដូច្នេះមេភូមិ មេឃុំ អភិបាលស្រុកត្រូវធ្វើខ្លួនជាអណាព្យាបាលដ៏ល្អ ត្រូវរក្សាភាពថ្លៃថ្នូរ កុំដើម្បីតែប្រាក់ ឬប្រយោជន៍បុគ្គល ធ្វើឲ្យប្រជាពលរដ្ឋរងទឹកភ្នែក ឬជួបការលំបាកឲ្យសោះ ហើយជាក់ស្តែងក្នុងករណីជម្លោះដីត្រពាំងនេះ ឯកឧត្តមមិនចង់ឃើញអ្នកណាម្នាក់រងគ្រោះនោះទេ។

ជាមួយនេះ ដើម្បីភាពយុត្តិធម៌ទាំងសង់ខាង រវាងប្រជាពលរដ្ឋបីភូមិដែលបានទាមទាសុំឲ្យទុកត្រពាំងបបុសជាសម្បត្តិសាធារណៈ បម្រើប្រយោជន៍រួម និងក្រុមគ្រួសារមេភូមិដែលបានអះអាងថាជាម្ចាស់ត្រពាំង បានទិញកាលពីជាង២០ឆ្នាំមុន តម្លៃជាង៨ជីមាស ហើយមានការទទួលស្គាល់ពីលោកមេឃុំផងនោះ ឯកឧត្តម មានយន្តការដោះស្រាយពីរករណី៖ទី១ រដ្ឋបាលខេត្តនឹងសង់ថ្លៃខាតបង់ទាំងអស់ដល់ភាគីបានទិញដីត្រពាំង និងទី២ យកត្រពាំងនេះជាសម្បត្តិរដ្ឋ ប្រើប្រាស់បម្រើប្រយោជន៍រួមក្នុងសហគមន៍។

ក្នុងវេទិកានោះដែរឯកឧត្តមក៏បានស្នើខ្លួន សុំធ្វើជាសមាជិកថ្មីម្នាក់របស់ក្រុមគ្រួសារប្រជាពលរដ្ឋគ្រប់រូប ដោយឯកឧត្តមបានបញ្ជាក់ថា “គ្រប់ក្រុមគ្រួសារមានរូបខ្ញុំម្នាក់ទៀត ជាសមាជិកថ្មី ដែលត្រូវជាកូន ជាចៅ ជាបង ជាប្អូន ហើយមានតំណែងតួនាទីជាអភិបាលខេត្ត ហើយយើងនឹងនៅរួមរស់ជាមួយគ្នា រួមសុខរួមទុកជាមួយគ្នា ហើយឈប់ឈ្លោះគ្នា ប្រកាន់គ្នាតទៅទៀត ព្រោះយើងជាគ្រួសារតែមួយ”៕​ សេង​ ណារិទ្ធ  

 

Filed in: ព័ត៌មានជាតិ