ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

លោក ហ៊ុន ម៉ានី ណែនាំឲ្យក្រុមការងារបន្តឆ្លើយតបនឹងតម្រូវការប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលកំពុងរងគ្រោះដោយទឹកជំនន់

លោក ហ៊ុន ម៉ានី ណែនាំឲ្យក្រុមការងារបន្តឆ្លើយតបនឹងតម្រូវការប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលកំពុងរងគ្រោះដោយទឹកជំនន់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ បានណែនាំឲ្យក្រុមការងារបន្តធ្វើអ្វីៗទាំងអស់ ដែលអាចធ្វើបាន ដើម្បីឆ្លើយតបនឹងតម្រូវការប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលកំពុងរងគ្រោះដោយទឹកជំនន់។

ដោយបង្ហោះរូបភាពរបស់លោក ជួយដោះស្រាយបញ្ហាប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ លោក ហ៊ុន ម៉ានី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដោយស្ថានភាពទឹកជំនន់មិនទាន់ថមថយ ខ្ញុំនៅបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងបានណែនាំឲ្យក្រុមការងារបន្តធ្វើអ្វីៗទាំងអស់ ដែលអាចធ្វើបាន ដើម្បីឆ្លើយតបនឹងតម្រូវការប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានយើង។ ខ្ញុំសូមជូនពរលោតា លោកយាយ ពូមីង បងប្អូន និងកូនក្មួយ ឲ្យបានឆ្លងផុតនូវគ្រាលំបាកនេះឆាប់ៗ»។

ការណែនាំរបស់ លោក ហ៊ុន ម៉ានី បានធ្វើឡើងបន្ទាប់ពីមូលដ្ឋានមួយចំនួន នៅខណ្ឌដង្កោរ រាជធានីភ្នំពេញ បានរងការលិចលង់ ដែលបណ្តាលមកពីទឹកជំនន់ស្ទឹងព្រែកត្នោត។

នៅព្រលប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ អាជ្ញាធរខណ្ឌដង្កោ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យផ្អាកការធ្វើដំណើរជាបណ្តោះអាសន្ន លើកំណាត់ផ្លូវលេខ២១៧ ជាពិសេសត្រង់ចំណុចភ្លើងស្តុបស្ពានបាគូ ដោយសារតែទឹកកំពុងហូរកាត់ផ្លូវយ៉ាងខ្លាំង ដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ជាយថាហេតុ ប្រសិនបើកបន្តធ្វើដំណើរឆ្លងកាត់នោះ៕

 

Filed in: ព័ត៌មានជាតិ