ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

អភិបាលខណ្ឌឬស្សីកែវ និងប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ ចុះរកដំណោះស្រាយនៅសង្កាត់ស្វាយប៉ាក ក្រោយធ្លាក់ភ្លៀងជោគជាំបណ្ដាលឱ្យលិចលំនៅដ្ឋានប្រជាពលរដ្ឋ

អភិបាលខណ្ឌឬស្សីកែវ និងប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ ចុះរកដំណោះស្រាយនៅសង្កាត់ស្វាយប៉ាក ក្រោយធ្លាក់ភ្លៀងជោគជាំបណ្ដាលឱ្យលិចលំនៅដ្ឋានប្រជាពលរដ្ឋ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឬស្សីកែវ និងលោក សាំង ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារចុះពិនិត្យរកវិធីសាស្ត្ររំដោះចេញនូវការលិចលង់មួយចំនួន បន្ទាប់ពីមានភ្លៀងធ្លាក់ជោគជាំ បណ្ដាលឱ្យលិចលំនៅដ្ឋាន និងប៉ះពាល់ដល់ការធ្វើដំណើរចេញ-ចូលប្រកបរបរទទួលទានចិញ្ចឹមជីវិត របស់ប្រជាពលរដ្ឋ ស្ថិតនៅសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១។

ការពិនិត្យរកវិធីសាស្ត្ររំដោះការលិចលង់ដោយសារជំនន់ទឹកភ្លៀង នារដូវវស្សា នៅសង្កាត់ស្វាយប៉ាកនេះ, អភិបាលខណ្ឌឬស្សីកែវ និងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានចាត់ឱ្យក្រុមការងារដាក់ម៉ាស៉ីនបូមទឹកចេញពីភូមិ ដោយបង្ហូរទម្លាក់ទៅប្រឡាយឌីប៉ូ និងបើកទ្វារទឹកបង្ហូរទម្លាក់ទៅទន្លេរសាប ក្រៅពីការយកចិត្តទុកដាក់ផ្ដល់សេវាផ្សេងៗជាច្រើនទៀត បើទោះបីជាអាជ្ញាធរ ទទួល ឬមិនទាន់ទទួលបានសំណូមពរ ក្នុងការឱ្យជួយរកដំណោះស្រាយជូន ពីប្រជាពលរដ្ឋក៏ដោយ៕

 

Filed in: ព័ត៌មានជាតិ