ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ឈើព្រៃឡង់ នៅតែបន្តដឹកចេញ តាមច្រកតោល ទាំងយប់-ទាំងថ្ងៃ របៀបជាសត្វកណ្ដៀរ

ឈើព្រៃឡង់ នៅតែបន្តដឹកចេញ តាមច្រកតោល ទាំងយប់-ទាំងថ្ងៃ របៀបជាសត្វកណ្ដៀរ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ឈើព្រៃឡង់ នៅតែបន្តដឹកចេញ តាមច្រកតោល ទាំងយប់-ទាំងថ្ងៃ របៀបជាសត្វកណ្ដៀរ

ឈើព្រៃឡង់ នៅតែបន្តដឹកចេញ តាមច្រកតោល ទាំងយប់-ទាំងថ្ងៃ របៀបជាសត្វកណ្ដៀរ

ឈើព្រៃឡង់ នៅតែបន្តដឹកចេញ តាមច្រកតោល ទាំងយប់-ទាំងថ្ងៃ របៀបជាសត្វកណ្ដៀរ។

កំពង់ធំ ៖ បទល្មើសព្រៃឈើ នៅតែបន្តដឹកចេញពីព្រៃឡង់ តាមច្រកតោល ក្នុងរូបភាពជាសត្វកណ្ដៀរ ដែលប្រជាពលរដ្ឋ នៅតំបន់នោះ និយាយថា ជាវិធីច្នៃ ឲ្យឃើញថាតិច តួច តែដឹកជញ្ជូន ញាប់ជើងស្កេះ ទាំងយប់ – ទាំងថ្ងៃ មិនឃើញមានការបង្ក្ក្រាប ឲ្យមានប្រសិទ្ធភាពនោះទេ។

ទង្វើនេះ ធ្វើឲ្យប្រជាពលរដ្ឋយល់ច្រឡំថា ជាការបើកដៃ ពីសមត្ថកិច្ចបរិស្ថានច្រកតោល ជាពិសេស ពីលោក ជា គឹមគង់ ជាប្រធានស្នាក់ការ បរិស្ថានច្រកតោលនេះឯង។

មតិប្រជាពលរដ្ឋទាំងនោះ បានបន្តថា ការដឹកជញ្ជូនឈើចេញពីដែន ព្រៃឡង់ គឺដឹកចេញតាមផ្លូវមុខទីស្នាក់ការ បរិស្ថានច្រកតោលនេះ រឿងអី ដែលសមត្ថកិច្ចនេះ មិនដឹង។ ទោះជាបៀបព្រះទៅស្បថ ក៏ពួកគាត់ពុំជឿដែរ។

ប្រភពដដែលនេះ បានបន្តឲ្យដឹងថា ក្នុងចំណោមឈ្មួញឈើ ជាច្រើននាក់ ដែលដឹកឈើចេញពីដែនព្រៃឡង់ តាមច្រកតោលនេះ គឺមានឈ្មួញឈើ ដ៏សកម្មម្នាក់ ឈ្មោះប៉ាង នៅភូមិអូរពកសាមគ្គី ហៅ៩៩ ឃុំមានរិទ្ធ ស្រុកសណ្ដាន់ គឺដឹកឈើចេញតាមគោយន្ត ស្ទើរពុំលស់ថ្ងៃ មកស្តុកទុកនៅក្នុងបរិវេណផ្ទះរបស់គាត់ រង់ចាំឈ្មួញធំចូលទៅប្រមូលទិញ។

នៅវេលាម៉ោង ១១ និង១៥នាទី ថ្ងៃត្រង់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ ឈ្មួញឈើឈ្មោះប៉ាង បានដឹកឈើចេញ តាមច្រកតោល យ៉ាងគឃ្លើន និងដោយសុវត្ថិភាព។

ករណីនេះ និងទាក់ទិននឹងព័ត៌មាន ដឹកជញ្ជូនឈើខាងលើ អ្នកសារព័ត៌មាន គេហទំព័រ កម្ពុជាអភិវឌ្ឍន៍យើង ព្យាយាមសុំការបំភ្លឺតាមទូរស័ព្ទ ទៅលោក ជា គឹមគង់ ប្រធានស្នាក់ការ បរិស្ថានច្រកតោល ជាច្រើនដង ប៉ុន្តែទំនាក់ទំនងមិនបាន។

តែទោះជាយ៉ាងណាក្ដី បទល្មើសនេះ វាបានកើតមាន និងកំពុងកើតមានដែលមតិសាធាណ: សុំឲ្យ លោក តុប កក្ដា ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ ពិនិត្យមើលមន្ត្រីក្រោមឱវាទ នៅស្នាក់ការច្រកតោល និងសកម្មភាពដឹកជញ្ជូនឈើទាំងនេះផង៕ 

Filed in: ព័ត៌មានជាតិ