ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

រាជធានីភ្នំពេញ បើកយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ជូនពលរដ្ឋទូទាំង ខណ្ឌចាប់ថ្ងៃទី 11 ខែតុលាឆ្នាំ 2021

រាជធានីភ្នំពេញ បើកយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ជូនពលរដ្ឋទូទាំង ខណ្ឌចាប់ថ្ងៃទី 11 ខែតុលាឆ្នាំ 2021
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

រាជធានីភ្នំពេញ បើកយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ជូនពលរដ្ឋទូទាំង ខណ្ឌចាប់ថ្ងៃទី 11 ខែតុលាឆ្នាំ 2021 នេះ

រដ្ឋបាល​រាជធានីភ្នំពេញ បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ចំនួន​ ១១​ ក្នុង​រាជធានីភ្នំពេញ​ឱ្យ​ទៅ​ទទួល​យក​ការ​ចាក់​ថ្នាំ​បង្ការ​ជំងឺកូវីដ១៩ ​សម្រាប់​ដូស​ជំរុញ​ប្រភេទ​ស៊ីណូវ៉ាក់​ចាប់​ពី​ថ្ងៃ​ទី ១១ ខែ​តុលា ២០២១​តទៅ​។

 

ការ​ទទួល​យក​ដូស​ជំរុញ​នៅ​ពេល​នេះ​គឺ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​បង្កើន​ភាព​ស៊ាំទប់ទល់​នឹង​មេរោគ​កូវីដ១៩​។

រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា នៅថ្ងៃចន្ទទី ១១ តុលា២០២១ យុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ ដូសជំរុញប្រភេទស៊ីណូវ៉ាក់ ជូនប្រជាពលរដ្ឋនៅតាមខណ្ឌចំនួន ១១ ក្នុងតំបន់ភូមិសាស្ត្ររាជធានីភ្នំពេញ។

ក្នុងនោះដំណើរការចាក់វ៉ាក់សាំងត្រូវបានសាលាក្រុងភ្នំពេញបញ្ជាក់ថាសម្រាប់

1-ខណ្ឌទួលគោក

2-ខណ្ឌឫស្សីកែវ

3-ខណ្ឌមានជ័យ

4-ខណ្ឌកំបូល 

5-ខណ្ឌពោធិ៍សែនជ័យ

《ក្រុមគ្រូពេទ្យយោធានៃកងយោធពលខេរមភូមិន្ទក្រសួងការពារជាតិ》

នឹងចាប់ផ្តើមដំណើរការពី

☆ម៉ោង ២ រសៀលហើយប្រជាពលរដ្ឋដែលធ្លាប់ទទួលបានវ៉ាក់សាំងពីក្រុមគ្រូពេទ្យយោធា​នឹងត្រូវទៅទទួលវ៉ាក់សាំងនៅទីតាំងដែលក្រុមគ្រូពេទ្យយោធាបានរៀបចំសម្រាប់ដូស​ជំរុញ។

ដោយឡែកសម្រាប់

6-ខណ្ឌបឹងកេងកង

7-ខណ្ឌចំការមន

8-ខណ្ឌច្បារអំពៅ

9-ខណ្ឌ៧មករា

10-ខណ្ឌសែនសុខ

ប្រជាពលរដ្ឋត្រូវទៅទទួលយកវ៉ាក់សាំងចាប់

☆ផ្តើមពីម៉ោង ៨ ព្រឹកតទៅខណៈយុទ្ធនាការចាក់វ៉ាក់សាំងនឹងរៀបចំជូនពីក្រុមពេទ្យនៃមន្ទីរពេទ្យសុខាភិបាលរាជធានីភ្នំពេញនិងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត។

☆ បញ្ជាក់ 👉👉👉ចំពោះខណ្ឌ៣ផ្សេងទៀតរួមមាន៖

11-ខណ្ឌដូនពេញ

12-ខណ្ឌជ្រោយចង្វារ

13-ខណ្ឌព្រែកព្នៅ

☆☆☆👉អាជ្ញាធរនឹងបើកយុទ្ធនាការចាប់ពីថ្ងៃទី ៣០ ខែតុលា ដោយភារកិច្ចនៃការចាក់វ៉ាក់ សាំងនឹងត្រូវប្រគល់ជូនទៅកាន់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យសុខាភិបាលរាជធានីភ្នំពេញនិងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត។

បើតាមសាលាក្រុងភ្នំពេញដំណើរការចាក់វ៉ាក់សាំងដូសជំរុញនេះប្រជាពលរដ្ឋត្រូវភ្ជាប់មកជាមួយនូវប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារ ដែលបានប្រើប្រាស់ក្នុងការចាក់វ៉ាក់សាំងដូសទី១។​

ប្រជាពលរដ្ឋត្រូវធានានូវគម្លាតរយៈពេល៤ខែគិតចាប់ពីពេលទទួលបានវ៉ាក់សាំងដូសទី២ មុនពេលមកទទួល យកដូសជំរុញ។

គួររំលឹកផងដែរថាគិតត្រឹមថ្ងៃទី០៩តុលានេះកម្ពុជាមានពលរដ្ឋបានចាក់វ៉ាក់សាំងចំនួន ៩៩,១៨ ភាគរយធៀបជាមួយចំនួនប្រជាជនគោលដៅ ១០ លាននាក់ និងចំនួន ៨៤,២៥ភាគរយធៀបជាមួយចំនួនប្រជាជនគោលដៅ១៦ លាននាក់ ។ បន្ថែមពីនេះកម្ពុជាក៏មានពលរដ្ឋចំនួន ៩១៧,៩៩៦ នាក់ផងដែរបានចាក់វ៉ាក់សាំងដូសជំរុញរួចរាល់៕

Filed in: ព័ត៌មានជាតិ