ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ម្ចាស់ស្ថានីយ៍ប្រេងឥន្ធន: ទើបបង្កើតថ្មី ប្រើកម្មករកាប់ដើមអាកាស្យា មុខកន្លែងរបស់ខ្លួន គ្មានការសុំច្បាប់ ត្រូវរដ្ឋបាលព្រៃឈើផាកពិន័យ៧លានរៀល

ម្ចាស់ស្ថានីយ៍ប្រេងឥន្ធន: ទើបបង្កើតថ្មី ប្រើកម្មករកាប់ដើមអាកាស្យា មុខកន្លែងរបស់ខ្លួន គ្មានការសុំច្បាប់ ត្រូវរដ្ឋបាលព្រៃឈើផាកពិន័យ៧លានរៀល
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ម្ចាស់ស្ថានីយ៍ប្រេងឥន្ធន: ទើបបង្កើតថ្មី ប្រើកម្មករកាប់ដើមអាកាស្យា មុខកន្លែងរបស់ខ្លួន គ្មានការសុំច្បាប់ ត្រូវរដ្ឋបាលព្រៃឈើផាកពិន័យ៧លានរៀល

 
 

ខេត្តប៉ៃ លិន ៖ ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង បានប្រើកម្មករកាប់រំលំដើមឈើ (អាកាស្យា) ចំនួន២ដើម នៅក្បែរចិញ្ចើមផ្លូវ ខាងមុខស្ថានីយ៍របស់ខ្លួន ដែលអាជ្ញាធរខេត្តខិតខំដាំ ថែទាំរហូតដល់ធំ សម្រាប់ជាម្លប់ និងលម្អតាមដងផ្លូវសាធារណៈលុះនាំគ្នាកាប់មិនបានសុំច្បាប់ពីអាជ្ញាធរមូលដ្ឋាន ត្រូវបានខាងជំនាញរដ្ឋបាលព្រៃឈើធ្វើការផាកពិន័យចំនួន៧លានរៀល និងឱ្យដាំសារជាថ្មីឡើងវិញ ។

ទើបរហូតមកដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ គណ:កម្មការស្រុក ដឹកនាំដោយលោក សំ សារ៉េត អភិបាលស្រុកសាលាក្រៅ បានចុះសម្របសម្រួល និងដោះស្រាយបញ្ហាខាងលើ ។

បើតាមប្រភពព័ត៌មានពីលោក សំ សារ៉េត អភិបាលស្រុកសាលាក្រៅ បានឱ្យដឹងកាលពីរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១នេះថា ពាក់ព័ន្ធនឹងការកាប់ដើមឈើ ដែលអាជ្ញាធរខេត្ត បានដាំនៅលើដងផ្លូវ ហើយត្រូវបានប្រជាពលរដ្ឋនាំគ្នាកាប់ ដោយគ្មានច្បាប់អនុញ្ញាត ក៏មានសារព័ត៌មានមួយចំនួនបានចុះផ្សាយនោះ តាមពិតទៅដើមឈើទាំងអស់នោះ កើតឡើងដោយសារតែការអភិវឌ្ឍ ស្នាដៃដ៏ធំធេងរបស់លោក អ៊ី ឈាន ដែលលោកបានបង្កើតបានជាផ្លូវ ហើយដាំដើមឈើ ទុកឱ្យប្រជាពលរដ្ឋថែ ដើម្បីបង្កើតបានជាអនុស្សាវរីយ៍ ពេលលោកឡើងកាន់ជាអភិបាលខេត្តប៉ៃលិន ដើម្បីលម្អដងផ្លូវសាធារណៈ មិនមែនចេះតែដុះខ្លួនឯងនោះទេ ។

លោកបន្តទៀតថា ជាម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈដែលលួចកាប់ដើមឈើនេះ មិនបានជម្រាប ឬសុំច្បាប់ទៅ អាជ្ញាធរមូលដ្ឋាននោះឡើយ ដោយពីមុនធ្លាប់ទៅសុំខាងស្រុកម្តងពីបញ្ហាកាប់ដើមឈើចំនួន៥ដើម ដើម្បីមានផ្លូវចូលទៅក្នុងស្ថានីយ៍ប្រេងរបស់ខ្លួន ។ តែមិនអនុញ្ញាតឱ្យគាត់កាប់នោះឡើយ ទាល់តែ សុំច្បាប់ទៅខាងផ្នែករដ្ឋបាលព្រៃឈើ ហើយក៏បានប្រាប់ឱ្យគាត់ស្តាប់តាមអាជ្ញាធរស្រុកខេត្ត ដើម្បី ឱ្យគណ:កម្មការចម្រុះ ដែលគ្រប់គ្រងសម្បត្តិរដ្ឋ ចុះទៅវាយតម្លៃលើការប៉ះពាល់ ឬខូចខាតនៅកន្លែងរបស់ខ្លួន ។

លោកបញ្ជាក់ទៀតថា ការកាប់ដើមឈើនេះ មិនមែន២ដើមនោះទេ គឺលួចកាប់រហូតដល់ទៅ៤ដើមរួចមកហើយ ដោយជាក់ស្តែង ខណ:ដែលគាត់បន្តកាប់ពីរដើមទៀត គឺលួចកាប់ ដោយខាងអាជ្ញាធរតាមទាន់ ព្រោះកន្លែងចូលទៅក្នុងស្ថានីយ៍របស់គាត់ អត់មានផ្លូវនោះទេ ។ ការ កាប់ដើមឈើដែល អាជ្ញាធរខេត្ត បានដាំនៅក្បែរចិញ្ចើមផ្លូវនេះ ទោះបីជារស់ ឬងាប់ក៏ដោយមិនអាចប្រជាពលរដ្ឋ កាប់ដោយខ្លួនឯងបានឡើយ ។ ម្យ៉ាងវិញទៀត ដើមឈើទាំងនេះ មិនមែនងាប់ នោះទេ គឺនៅស្រស់ញញឹមតែម្តង ដោយគាត់ឱ្យគេកាប់ទាំងបំពានតែម្តង ។

ម្យ៉ាងវិញទៀត រឿងនេះមើលទៅតូចតាចទេ បើសិនជាអ្នកដែលលួចកាប់ដើមឈើខាងលើនេះហើយ ហ៊ានសុំទោស ទទួលយកការផាកពិន័យតិចតួចពីខាងរដ្ឋបាលព្រៃឈើនោះជាការស្រេច ។ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក អោម វីរ: នាយខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិន បានឱ្យដឹងថា ៖ ខាងលោកពិន័យចំពោះប្រជាពលរដ្ឋ ដែលលួចកាប់ដើមឈើ ដែលអាជ្ញាធរខេត្ត ខិតខំដាំលំអនៅលើចិញ្ចើមផ្លូវសាធារណ:ទៅតាមផ្លូវច្បាប់ ហើយនឹងហៅម្ចាស់ស្ថានីយ៍ប្រេងឥន្ធន:ខាងលើទៅជួបសួរនាំបន្ថែម ។ តែបើចរចាគ្នាមិនត្រូវទេ ពោលគឺម្ចាស់កន្លែងខាងលើ មិនព្រមបង់ថ្លៃផាកពិន័យ ខាងលោកនឹងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ

       

Filed in: ព័ត៌មានជាតិ