ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

សហភាពសហព័ន្ធយុវជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍គាំទ្រ ចំពោះគំនិតផ្តួចផ្តើម ស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា !  

សហភាពសហព័ន្ធយុវជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍គាំទ្រ ចំពោះគំនិតផ្តួចផ្តើម ស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា !  
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

សហភាពសហព័ន្ធយុវជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍គាំទ្រ ចំពោះគំនិតផ្តួចផ្តើម ស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា !

 
 
 

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍គាំទ្រ ចំពោះគំនិតផ្តួចផ្តើម ស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយកំណត់ថ្នាក់ដឹកនាំជាតិ​ ដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ។

សេចក្តីថ្លែងការណ៍គាំទ របស់សហភាពសហព័ន្ធយុវជនកម្ពុជា !

ថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់នៃសហភាពសហព័ន្ធយុវជនកម្ពុជា សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះគំនិតផ្តួចផ្តើមប្រកបដោយភាពត្រឹមត្រូវ ស្តីពីការរៀបចំធ្វើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា ដោយកំណត់ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ។

សហភាពសហព័ន្ធយុវជនកម្ពុជា ជារណសិរ្សទូលំទូលាយចាប់កំណើតថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ បានយល់ យ៉ាងច្បាស់ និងចូលរួមដោយផ្ទាល់ក្នុងដំណើរវិវត្តន៍របស់ប្រទេសកម្ពុជាជាង៤ទសវត្សរ៍កន្លងមកនេះ ក្នុងនោះ ដំណាក់កាល ទុក្ខវេទនា ការព្រាត់ប្រាស និងពលិកម្មគ្រប់បែបយ៉ាងដែលបានកើតឡើងដោយសារសង្គ្រាម តាមរយៈការជះឥទ្ធិពល និងការដាក់សំពាធពីបរទេស ដែលបានបង្កអស្ថិរភាពសង្គមឥតស្រាកស្រាន្តទម្រាំដល់ ដំណាក់កាលកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ ដោយកើតចេញការខិតខំប្រឹងប្រែងរបស់ខ្មែរខ្លួនឯង នៅ ឆ្នាំ១៩៩៨។ មេរៀនប្រវត្តិសាស្ត្ររបស់កម្ពុជាបានបង្ហាញយ៉ាងច្បាស់អំពីភាពចាំបាច់ ក្នុងការធានាឲ្យបាននូវការមិន ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជាពីបរទេស ការធានាអធិបតេយ្យជាតិ សុខសន្តិភាព ការការពារផលប្រយោជន៍ ជាតិ និងលើកតម្កើងវប្បធម៌ខ្មែរដើម្បីខ្មែរ ដែលមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជនកម្ពុជាគ្រប់ជំនាន់។

លក្ខន្តិកៈរបស់សហភាពសហព័ន្ធយុវជនកម្ពុជា បានចែងយ៉ាងច្បាស់អំពីបុព្វហេតុ និងបេសកកម្មរបស់ ខ្លួន ក្នុងការការពារ និងថែរក្សាអធិបតេយ្យជាតិ បូរណភាពទឹកដី ឯករាជ្យភាព សន្តិភាព ស្ថិរភាព និងសុខ សុវត្ថិភាពសង្គម ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍជាតិមាតុភូមិ ក្នុងន័យនេះ ថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់នៃសហភាពសហព័ន្ធយុវជនកម្ពុជា សូមប្រកាសគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះគំនិត ផ្តួចផ្តើមរៀបចំធ្វើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលទាក់ទងដល់ការ កំណត់សញ្ជាតិខ្មែរតែមួយចំពោះថ្នាក់ដឹកនាំជាតិ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាការសម្រេចចិត្តប្រកបដោយស្មារតីទទួលខុសត្រូវ ខ្ពស់ ដើម្បីប្រយោជន៍ប្រជាជាតិ សង្គមជាតិ និងប្រជាពលរដ្ឋកម្ពុជាតទៅអនាគតវែងឆ្ងាយ និងការប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ចំពោះជាតិ និងមាតុភូមិកម្ពុជា

  

Filed in: ព័ត៌មានជាតិ