ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

រយៈពេល៣ថ្ងៃ នៃឱកាសបុណ្យភ្ជុំបិណ្ឌ រមណីយដ្ឋានឆ្នេរកែបទទួលភ្ញៀវទេសចរជិត១ម៉ឺននាក់

រយៈពេល៣ថ្ងៃ នៃឱកាសបុណ្យភ្ជុំបិណ្ឌ រមណីយដ្ឋានឆ្នេរកែបទទួលភ្ញៀវទេសចរជិត១ម៉ឺននាក់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(ខេត្តកែប)៖ ក្នុងរយៈពេល៣ថ្ងៃ នៃឱកាសបុណ្យភ្ជុំបិណ្ឌ គិតចាប់ពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ រមណីយដ្ឋានខេត្តកែបទទួលអ្នកទេសចរចំនួន ៩៦,១៣២ នាក់ និងភ្ញៀវអន្តរជាតិចំនួន ៣៣៩នាក់។

នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ នៃឱកាសបុណ្យភ្ជុំបិណ្ឌ គេសង្កេតឃើញវត្តមាន ឯកឧត្តម សោម ពិសិដ្ឋ ប្រធានគណៈបញ្ជាការឯកភាពខេត្តកែប ដឹកនាំមន្ត្រីរាជការ មន្ទីរ អង្គភាពពាក់ព័ន្ធ ចុះពង្រឹងការងារសន្តិសុខ និងផ្សព្វផ្សាយវិធានសុខាភិបាល នៅតាមបណ្តោយឆ្នេរកែប។

ជាមួយគ្នានេះ ឯកឧត្តម សោម ពិសិដ្ឋ បានធ្វើការផ្សព្វផ្សាយអំពីវិធានការរបស់រាជរដ្ឋាភិបាល និងវិធានការក្រសួងសុខាភិបាល ជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ នៅតាមបណ្តោយឆ្នេរទេសចរណ៍ក្នុងខេត្តកែប និងសូមបងប្អូនគោរពឲ្យបានខ្ជាប់ខ្ជួននូវវិធាន បីកុំ បីការពារ ដើម្បីជៀសផុតពីការឆ្លងជំងឺកូវីដ-១៩ ទាំងអស់គ្នា។

សូមបញ្ជាក់ថា នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១នេះ មានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកសម្រាកកំសាន្ត ក្នុងរមណីយដ្ឋានក្នុងខេត្តកែប ប្រមាណ៣៥,៨៦៤នាក់ ក្នុងនោះអន្តរជាតិ ប្រមាណ១០៣នាក់ ហើយបើគិតសរុបរយៈពេល៣ថ្ងៃ ដោយគិតពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ មានភ្ញៀវសរុបចំនួន ៩៦,១៣២នាក់ ក្នុងនោះភ្ញៀវអន្តរជាតិប្រមាណ៣៣៩នាក់។

ដោយឡែកចំពោះបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ​ នៅគ្រប់តំបន់ ភូមិសាស្ត្រខេត្ត ពិតជាមានលក្ខណៈល្អប្រសើរ។ រីឯចរាចរណ៍តាមដងផ្លូវពុំមានការកកស្ទះនោះទេ ដោយកម្លាំងសមត្ថកិច្ចបានអនុវត្ត បានយ៉ាងហ្មត់ចត់បំផុត៕ សេង ណារិទ្ធ

Filed in: ព័ត៌មានជាតិ