ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ក្នុងឱកាសសម្រាកបុណ្យភ្ជុំបិណ្ឌនេះ​ ភ្ញៀវទេសចរណ៍​ជាច្រេីន​ បានសំរុកមកកម្រាក​ កំសាន្តនៅខេត្តកែប​​ លេីសពីការរំពឹងទុក

ក្នុងឱកាសសម្រាកបុណ្យភ្ជុំបិណ្ឌនេះ​ ភ្ញៀវទេសចរណ៍​ជាច្រេីន​ បានសំរុកមកកម្រាក​ កំសាន្តនៅខេត្តកែប​​ លេីសពីការរំពឹងទុក
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(ខេត្តកែប)៖ នាឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះអ្នកទេសចរបានសំរុកមកសំរាក លម្ហែ កំសាន្ត លើសពីការរំពឹងទុក។ទោះបីយ៉ាងណា រដ្ឋបាលខេត្តកែប បានជំរុញ និងរៀបចំសោភ័ណភាពនៅតាមទីសាធារណៈ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសការជំរុញដល់ក្រុមអ្នកទេសចរឱ្យពាក់ម៉ាស លាងដៃនឹងអាល់កុល ការធ្វើអនាម័យ រក្សាគន្លាត នៅតាមមាត់ឆ្នេរកែប ដើម្បីបញ្ចៀសការចម្លងជំងឺកូវីដ-១៩។

ក្នុងដំណើរដឹកនាំកម្លាំងសមត្ថកិច្ច និងក្រុមការងារពិនិត្យពីស្ថានភាព ក៏ដូចជាការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយនៅតាមមាត់ឆ្នេរកែប នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានលើកឡើងថា ថ្វីត្បិតក្នុងឱកាសសែនបុណ្យភ្ជុំបិណ្ឌ កាលពីម្សិលមិញមានអ្នកទេសចរក្នុងស្រុកចូលមកលម្ហែ កម្សាន្ត នៅមាត់ឆ្នេរកែបចំនួន ៣៣,៧១៧នាក់ និងអ្នកទេសចរអន្តរជាតិចំនួន១៣៥នាក់ តែរដ្ឋបាលខេត្តបានអនុវត្តនូវវិធានការសុខាភិបាល គឺការណែនាំដល់ភ្ញៀវឱ្យរក្សាការអនាម័យ ដូចជាពាក់ម៉ាស់ លាងសម្អាតដៃនឹងសាប៊ូ ឬអាល់កុល រក្សាគន្លាត ធ្វើបែបនេះដើម្បីការពារទប់ស្កាត់កុំឱ្យមានការរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍របស់យើង។

ក្នុងកាល:ទេស:នេះ​ ឯកឧត្តម អភិបាលខេត្ត សូមណែនាំដល់ក្រុមអាជីវករ និងមីងពូ បងប្អូនទាំងអស់គ្នា​ មេត្តារក្សាគម្លាត ពាក់ម៉ាសការពារ ថែរក្សាសុខភាព និងអនាម័យខ្លួនប្រាណ​ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺ Covid-19 ជាពិសេសត្រូវចូលរួមសហការអនុវត្តតាមសេច​ក្តីណែ​នាំ​ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តខេត្តកែប ឱ្យ​មាន​​ប្រសិទ្ធភាព និងត្រូវបង្កើនការ​ប្រុងប្រយ័ត្នឱ្យបាន​ខ្ពស់ ដោយត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត នូវវិធានការ «៣ការពារ និង ៣កុំ» ជាពិសេសវិធានការរបស់ក្រសួងសុខាភិបាលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និង​សហគមន៍ចៀស​ផុតពីជំងឺឆ្លងដ៏កាចសាហាវនេះ៕ សេង ណារិទ្ធ

Filed in: ព័ត៌មានជាតិ