ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅសម្រាប់អនុវត្តបន្តតាមប្រព័ន្ធវីដេអូZoom

គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅសម្រាប់អនុវត្តបន្តតាមប្រព័ន្ធវីដេអូZoom
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅសម្រាប់អនុវត្តបន្តតាមប្រព័ន្ធវីដេអូZoom

គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅសម្រាប់អនុវត្តបន្តតាមប្រព័ន្ធវីដេអូZoom

 

គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅសម្រាប់អនុវត្តបន្តតាមប្រព័ន្ធវីដេអូZoom

កំពង់ឆ្នាំង៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្ត នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោក អម សុភា អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និង មានការចូលរួមពីកងកំលាំងប្រដាប់អាវុធទាំង៣ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក អាជ្ញាធរ ឃុំសង្កាត់ នាយប៉ុស្តិ៍រដ្ឋបាល តាមព្រព័ន្ធវីដេអូ zoom។

លោក អម សុភា បានបញ្ជាក់ថា កិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនាពេលនេះ គឺធ្វើឡើងដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារដែល អង្គភាពជំនាញ និង អាជ្ញាធរក្រុង ស្រុកបានអនុវត្តនាពេលកន្លងមក និងការរៀបចំផែនការ កិច្ចការងារសន្តិសុខសុវត្តិភាពរយៈពេល៥០ថ្ងៃ ក្នុងដំណើរការចុះឈ្មោះបោះឆ្នោត ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន និងការពារសន្តិសុខក្នុងឱកាសបុណ្យភ្ជុំបិណ្ឌជូនប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ទៀតថា កិច្ចការងារចំពោះមុខជាច្រើនដែលអាជ្ញាធរមូលដ្ឋាន និងអង្គភាពជំនាញពាក់ព័ន្ធត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់គឺការងារអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលទាមទារឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ពង្រឹងកិច្ចការងារទាំងនេះឱ្យបានល្អ និងធ្វើឱ្យមានប្រសិទ្ធភាព ដោយធានាថា ភូមិឃុំ នីមួយៗមានសន្តិសុខ សុវត្ថិភាពល្អប្រសើរ ដោយបង្ការនិងទប់ស្កាត់រាល់បទល្មើសក្នុងមូលដ្ឋាន។

ក្នុងនោះលោកបានបញ្ជាក់ថា ចាប់ពីថ្ងៃទី១២ ខែតុលានេះតទៅ អាជ្ញាធរមូលដ្ឋាន កងកម្លាំងសមត្ថកិច្ចត្រូវប្រចាំការតាមគោលដៅនានា តាមការិយល័យចុះឈ្មោះបោះឆ្នោត ដើម្បីធានាសន្តិសុខសុវត្ថិភាព ក្នុងដំណើរការចុះឈ្មោះបោះឆ្នោត ទាំងការងារសន្តិសុខ និងកិច្ចការងារអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីកដាលនៃជំងឺកូវីដ-១៩។

សម្រាប់បុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃដែលជាថ្ងៃឈប់សំរាកនេះ គឺអាជ្ញាធរត្រូវពង្រឹងសន្តិសុខឱ្យបានល្អជូនប្រជាពលរដ្ឋ ពិសេសការពង្រឹងវិធានការការពារនិងទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋាន ព្រោះថានៅក្នុងរយៈពេលបីថ្ងៃនេះ ប្រជាពលរដ្ឋត្រឡប់មកស្រុកកំណើត ដូចនេះកម្លាំងសមត្ថកិច្ចត្រូវឈរនៅតាមគោលដៅ ទីប្រជុំជនដើម្បីសម្រួលចរាចរណ៍ក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋកុំឱ្យមានការកកស្ទះ ចំពោះកន្លែងប្រមូលផ្តុំនៃការធ្វើដំណើរ ត្រូវពង្រឹងអំពីវិធានការឱ្យបានម៉ត់ចត់បំផុត បន្តយកចិត្តទុកដាក់លើបញ្ហាសណ្ដាប់ធ្នាប់ បញ្ហាអនាម័យ នៅគ្រប់ទីកន្លែង៕  

Filed in: ព័ត៌មានជាតិ