ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ក្នុងថ្ងៃតែ១ ស្រុកផ្សេងគ្នា មានករណីលង់ទឹកស្លាប់រហូតដល់៣នាក់

ក្នុងថ្ងៃតែ១ ស្រុកផ្សេងគ្នា មានករណីលង់ទឹកស្លាប់រហូតដល់៣នាក់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តបន្ទាយមានជ័យ:យ៉ាងហោចណាស់ មានមនុស្សចំនួន៣នាក់ ក្នុងនោះមានស្រី១នាក់ផងដែរបានស្លាប់ ក្នុងថ្ងៃតែ១
នៅក្រុង ស្រុកផ្សេងគ្នា ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដោយសារតែលង់ទឹក កាលពីថ្ងៃទី៣ ខែ តុលា ឆ្នាំម២០២១។

នគរបាលបានឲ្យដឹងថា ករណីទី១
បានកើតឡើង នៅវេលាម៉ោង៤និង២៤នាទីល្ងាច ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ លើក្មេងស្រី១នាក់មាន ឈ្មោះ ធា ស្រីលិ អាយុ១១ឆ្នាំ នៅភូមិភ្នំតូចជើង ឃុំភ្នំតូច ស្រុកមង្គលបូរី បានលង់ទឹកស្លាប់។
នគរបាលមូលដ្ឋានបញ្ជាក់ឲ្យដឹងបន្តទៀតថាមុនពេលកើតហេតុជនរងគ្រោះបាននាំគ្នា ទៅលេងទឹកប្រឡាយដែលមានជម្រៅជ្រៅ ខាងកើតភូមិចម្ងាយពីភូមិ១.០០០មែត្របណ្តាលឲ្យលង់ស្លាប់។

ករណីទី២ នៅក្រុងប៉ោយប៉ែត នៅវេលាម៉ោង៤និង២០នាទីល្ងាច ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ លើបុរស១នាក់ មានឈ្មោះ សុន សាវុធ ភេទប្រុស អាយុ៤២ឆ្មាំ រស់នៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។ មុនពេលកើតហេតុជនរងគ្រោះ បានបើកទូកទៅនេសាទត្រីនៅក្នុងតំបន់បឹងអូខៃដន ពីរនាក់កូនប្រុស អាយុ១៣ឆ្នាំពេលនោះ ជនរងគ្រោះបើកទូកជ្រុលទៅបុកច្រាំង បណ្តាលឲ្យឪពុកធ្លាក់ពីលើទូក ចូលទឹកហូររសាត់តាមទឹកបាត់ខ្លួនតែម្តង។បន្ទាប់មកកម្លាំងផ្នែកសឹករងក្រុងប៉ោយប៉ែត ចំនួន១០ នាក់ បានរុករកជាច្រើនម៉ោងទើបប្រទះឃើញសព។

ចំណែកករណីទី៣ នៅស្រុកភ្នំស្រុក នៅវេលាម៉ោង៦និង៤០នាទីយប់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ លើបុរសម្នាក់ ឈ្មោះ អឿន រិន ហៅម៉ាប់ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិកន្ទួត សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានទៅដាក់បង្កៃស្ទូចត្រី នៅចំណុចលូបួនជ្រុង ខាងកើតភូមិគោករំចេក ចំងាយ១,៣០០ម៉ែត្រ ស្ថិតក្នុងឃុំស្រះជីក ស្រុកភ្នំស្រុក។

មុនពេលកើតហេតុ តាមការឲ្យដឹងពីអ្នកទៅដាក់បង្កៃជាមួយគ្នាប្រាប់ថា ក្រោយពីបុរសរងគ្រោះ បានដាក់បង្កៃស្ទូចត្រីរួច ក៏ដើរមកលាងជើង លាងដៃ នៅខាងមុខលូស្រាប់តែរអិលជើងធ្លាក់ចូលទៅក្នុងលូទឹកកំពុងហូរខ្លាំងនិងបានស្រែកឲ្យគេជួយតែជួយមិនទាន់ដោយសារតែទឹកហូរខ្លាំងពេច ទើបបណ្តាលឲ្យជនរងគ្រោះថប់ដង្ហើមស្លាប់នៅកន្លែងកើតហេតុ។

ករណីជនរងគ្រោះស្លាប់ទាំង៣នាក់នេះ ក្រោយពីសមត្ថកិច្ចធ្វើការពិនិត្យកោលសល្យវិច្ច័យរួចមក សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៅផ្ទះរៀងខ្លួន៕

Filed in: ព័ត៌មានជាតិ