ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

យុទ្ធការការផ្សព្វផ្សាយពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ​១៩ និងគ្រោះថ្នាក់ផ្សេងៗ ក្នុងភូមិសាស្រ្តខេត្តកែប នាឱកាសបុណ្យភ្ជុំបិណ្ឌ​

យុទ្ធការការផ្សព្វផ្សាយពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ​១៩ និងគ្រោះថ្នាក់ផ្សេងៗ ក្នុងភូមិសាស្រ្តខេត្តកែប នាឱកាសបុណ្យភ្ជុំបិណ្ឌ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(ខេត្តកែប)៖ នៅព្រឹកថ្ងៃទី០៣​ ខែតុលា​ ឆ្នាំ២០២១​ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណ:អភិបាលខេត្តកែប​ និងលោកជំទាវ ស ម៉ាលីដា​ បានអញ្ជេីញជាកិត្តិសយក្នុងយុទ្ធការការផ្សព្វផ្សាយពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩​ និងគ្រោះថ្នាក់ចរាចរក្នុងភូមិសាស្រ្តខេត្ត នៅទីតាំងឆ្នេរលេងទឹក​ ខេត្តកែប។អមដំណើរគណៈអធិបតីចូលរួមយុទ្ធនាការអប់រំផ្សព្វផ្សាយនាពេលនេះរួមមាន ឯកឧត្តម​ លោកជំទាវ​ថ្នាក់ដឹកនាំខេត្ត​ លោក​ លោកស្រី​ប្រធានមន្ទីរ​ អង្គភាព មន្ត្រីរាជការជុំវិញខេត្ត សមាជិកសមាជិកនៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត លេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក កងម្លាំងនគរបាលចរាចរណ៍ផ្លូវគោក យុវជនស្រលាញ់សន្តិភាព​ យុវជន​ ស.ស.យ.ក. ខេត្ត យុវជនកាកបាទក្រហមខេត្ត យុវជនកាយរិទ្ធ ព្រមទាំងបងប្អូនអាជីវករនៅតំបន់ឆ្នេរលេងទឹកខេត្តកែបផងដែរ។

យុទ្ធនាការអប់រំផ្សព្វផ្សាយនាពេលនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពញ្ញាក់ស្មារតីដល់​ បងប្អូនប្រជាពលរដ្ឋទាំងអស់​ រក្សាគម្លាត ពាក់ម៉ាសការពារ ថែរក្សាសុខភាព និងអនាម័យខ្លួនប្រាណ​ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ជាពិសេសត្រូវចូលរួមសហការអនុវត្តតាមសេច​ក្តីណែ​នាំ​ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តខេត្តកែប ឱ្យ​មាន​​ប្រសិទ្ធភាព និងត្រូវបង្កើនការ​ប្រុងប្រយ័ត្នឱ្យបាន​ខ្ពស់ ដោយត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត នូវវិធានការ «៣ការពារ និង ៣កុំ» ជាពិសេសវិធានការរបស់ក្រសួងសុខាភិបាលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និង​សហគមន៍ចៀស​ផុតពីជំងឺឆ្លងដ៏កាចសាហាវនេះ។

លេីសពីនេះ​ បញ្ហាគ្រោះថ្នាក់ចរាចរផ្លូវគោក ឯកឧត្តម​បានជំរុញដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសអ្នកប្រើប្រាស់ទោចក្រយានយន្ត ឱ្យយកចិត្តទុកដាក់ខ្ពស់ និងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សំដៅចូលរួមទប់ស្កាត់ កាត់បន្ថយចំនួនគ្រោះថ្នាក់ និង ចំនួនអ្នកស្លាប់ដែលបង្កដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យនៅកម្រិតទាបបំផុត​ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ​ ។ ព្រមជាមួយនេះផងដែរ​ ឯកឧត្តមអភិបាលខេត្ត​ បានអំពាវនាវឱ្យចូលរួម​ និងអ្នកប្រេីប្រាស់ផ្លូវថ្នល់ទាំងអស់ ត្រូវគោរព និងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានព្រមៗគ្នា ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ ប្រកបដោយឆន្ទៈភ្ញាក់រលឹកខ្ពស់ សំដៅលើកស្ទួយកិត្តិយស សេចក្តីថ្លៃថ្នូរ និងសណ្តាប់ធ្នាប់សង្គមនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានក្រើនរំលឹកឱ្យអ្នកប្រើប្រាស់ទោចក្រយានយន្តទាំងអស់ ត្រូវពាក់មួកសុវត្ថិភាពរាល់ពេលធ្វើដំណើរមិនថានៅទីជិត ឬឆ្ងាយ ហើយចំពោះអ្នកប្រើប្រាស់រថយន្តគ្រប់ប្រភេទត្រូវពិនិត្យ​សុវត្ថិភាពលក្ខណៈបច្ចេកទេសយានយន្ត​ មុនពេលចេញដំណើរ ដើម្បីការពារសុវត្ថិភាពរបស់ខ្លួន។

ជាទីបញ្ចប់​ ឯកឧត្តម​ សុំឱ្យអាជ្ញាធរ​ក្រុង​ ស្រុក​ ឃុំសង្កាត់​ អប់រំផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋឱ្យចូលរួមថែរក្សាសុខភាព អនាម័យ ត្រូវលាងសម្អាតដៃជាមួយសាប៊ូជាប្រចាំ ដើម្បីការពារកុំឱ្យជំងឺឆ្លងនានា​ ត្រូវជៀសវៀងឱ្យបានដាច់ខាតចំពោះគ្រឿងញៀន ព្រោះវាអាចបំផ្លាញអនាគតរបស់យុវជនជាទំពាំងស្នងឬស្សី និងបង្កជាបញ្ហាសង្គមធ្ងន់ធ្ងរទៅថ្ងៃអនាគត៕ សេង ណារិទ្ធ

Filed in: ព័ត៌មានជាតិ