ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូ១គ្រឿងទៀតបុកពេញទំហឹងបណ្តាលឱ្យស្លាប់ភ្លាមៗ

ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូ១គ្រឿងទៀតបុកពេញទំហឹងបណ្តាលឱ្យស្លាប់ភ្លាមៗ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(ខេត្តកែប)៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈម៉ូតូពីរគ្រឿងប៉ះទង្គិចគ្នាពេញទំហឹង លើកំណាត់ផ្លូវជាតិលេខ៣៣។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង១៤នាទីព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចមុខសាលាស្រុកដំណាក់ចង្អើរ ស្ថិតក្នុងភូមិភ្នំលាវ ឃុំពងទឹក​ ស្រុកដំណាក់ចង្អើរ ខេត្តកែប រវាងម៉ូតូនិងម៉ូតូ ក្នុងទិសដៅខ្វែងគ្នា។

យោងតាមប្រភពព័ត៌មាននៅកន្លែងគ្រោះថ្នាក់បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសដែលស្លាប់បាត់បង់ជីវិតជិះម៉ូតូម្នាក់ឯង ម៉ាកC125 ដោយឆ្លងផ្លូវពីត្បូងទៅជើង គាប់ជួនមានម៉ូតូ១គ្រឿងទៀតម៉ាកC125 ដូចគ្នា ទិសដៅមកពីលិចទៅកើត ហើយវ៉ាក់អ៉ើជាមួយម៉ូតូឆ្លងផ្លូវនោះ ទើបគេចមិនរួចក៏បុកគ្នាប្រាវ បណ្តាលឱ្យមានអ្នកស្លាប់និងរបួសធ្ងន់តែម្តង។

ជុំវិញនឹងករណីគ្រោះថ្នាក់ចរាចរខាងលើ នគរបាលចរាចរណ៍ដែលកំពុងវាស់វែង បាននិយាយថា ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍នេះ ឈ្មោះ យ៉ែម ទីន ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ​ ខេត្តកែប គាត់ជិះម៉ូតូម៉ាកC125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខ កំពត 1H-7250 ។ចំណែកអ្នករងរបួសធ្ងន់ ឈ្មោះ យ៉ើ វណ្ណាសាលី ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅ​ ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តកាតែវ ជិះម៉ូតូ ម៉ាកC125 ពណ៏ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ស្លាកលេខ តាកែវ 1Y-1843។

បច្ចុប្បន្ន បុរសដែលស្លាប់បាត់បង់ជីវិតត្រូវក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ដោយឡែកមធ្យោបាយពាក់ព័ន្ធសមត្ថកិច្ចបាននាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ សម្រាប់ដោះស្រាយគ្នានៅពេលក្រោយ៕ សេង ណារិទ្ធ

Filed in: ព័ត៌មានជាតិ