ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន នឹង លោកជំទាវ ម៉ក់ ស៊ីថា និងបុត្រា-បុត្រីនាំយកទេយ្យទាន និងបច្ច័យមួយចំនួនមកប្រគេនព្រះចៅអធិការដែលគង់ចាំព្រះវស្សាចំនួន ៣វត្តគឺ៖ វត្តជ័យគីរី (ភ្នំហាន់ជ័យ) វត្តខែលជ័យសិរីសោភ័ណមុនីរតន: និងវត្តឥន្ទកោសី (ហៅវត្តវត្តកោះជ្រូក) ក្នុងស្រុកកំពង់សៀម

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន នឹង លោកជំទាវ ម៉ក់ ស៊ីថា និងបុត្រា-បុត្រីនាំយកទេយ្យទាន និងបច្ច័យមួយចំនួនមកប្រគេនព្រះចៅអធិការដែលគង់ចាំព្រះវស្សាចំនួន ៣វត្តគឺ៖ វត្តជ័យគីរី (ភ្នំហាន់ជ័យ) វត្តខែលជ័យសិរីសោភ័ណមុនីរតន: និងវត្តឥន្ទកោសី (ហៅវត្តវត្តកោះជ្រូក) ក្នុងស្រុកកំពង់សៀម
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន នឹង លោកជំទាវ ម៉ក់ ស៊ីថា និងបុត្រា-បុត្រីនាំយកទេយ្យទាន និងបច្ច័យមួយចំនួនមកប្រគេនព្រះចៅអធិការដែលគង់ចាំព្រះវស្សាចំនួន ៣វត្តគឺ៖ វត្តជ័យគីរី (ភ្នំហាន់ជ័យ) វត្តខែលជ័យសិរីសោភ័ណមុនីរតន: និងវត្តឥន្ទកោសី (ហៅវត្តវត្តកោះជ្រូក) ក្នុងស្រុកកំពង់សៀម

ភ្នំពេញ÷នាព្រឹកថ្ងៃអាទិត្យ ១២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុម ការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម លោកជំទាវ ម៉ក់ ស៊ីថា និងបុត្រា-បុត្រី ព្រមទាំងឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ខបាលព្រៃឈើ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំរអាង ឃុំគៀងជ្រៃ ឃុំអំពិល និងឃុំហាន់ជ័យ បាននាំយកទេយ្យទាន និងបច្ច័យមួយចំនួនមកប្រគេនព្រះចៅអធិការដែលគង់ចាំព្រះវស្សាចំនួន ៣វត្តគឺ៖ វត្តជ័យគីរី (ភ្នំហាន់ជ័យ) វត្តខែលជ័យសិរីសោភ័ណមុនីរតន: និងវត្តឥន្ទកោសី (ហៅវត្តវត្តកោះជ្រូក) ក្នុងស្រុកកំពង់សៀម។

ស្ថិតក្នុងស្ថានភាពនៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ឯកឧត្តមប្រធានក្រុមការងារបាន
ឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធដូនតា សាច់សាលោហិត ញាតិទាំង ៧សន្តាន ឧបការីជនដែលបានចែកឋាន និងបុព្វបុរសស្នេហាជាតិដែលបានលះបង់ជីវិតដើម្បីជាតិ មាតុភូមិ និងប្រជាជន សូមឲ្យបានទៅសោយសុខក្នុងឋានបរមសុខ និងសុគតិភពតរៀងទៅ និងបាន
បួងសួងអស់ទេវតា វត្ថុសក្តិសិទ្ធ ម្ចាស់ទឹក-ដី សុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងបងប្អូនជនរួមជាតិទាំងអស់ឲ្យជួបតែពុទ្ធពរទាំង ៤ប្រការកុំបីឃ្លាងឃ្លាតឡើយ និងចូរចៀសចេញឲ្យឆ្ងាយពីជំងឺឆ្លងកូវីដ-១៩ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលអំពីវិធានការការពារជំងឺឆ្លងកូវីដ-១៩ និងត្រូវអនុវត្តវិធានការ ៣កុំ ៣ការពារ។ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឯកឧត្តមប្រធានក្រុមការងារបានគោរពដ៏ខ្ពង់ខ្ពស់ជូនពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី លោកជំទាវគតិបណ្ឌិត សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ព្រមទាំងបុត្រា-បុត្រី និងចៅប្រុស-ស្រី សូមជួបប្រទះតែសេចក្តីសុខ-ចម្រើន ឈ្នះអស់មារសត្រូវ សុខភាពមាំមួន អាយុយឺនយូ ដើម្បីជាម្លប់ត្រជាក់ និងដឹកនាំនាវាសន្តិភាពកម្ពុជាឆ្ពោះទៅកាន់ត្រើយសុភមង្គល និងការអភិវឌ្ឍន៍។

ចំពោះពិធីកាន់បិណ្ឌទី១២ នាថ្ងៃនេះ ឯកឧត្តមរដ្ឋមន្ត្រីសូមជូនពរឯកឧត្តម លោកជំទាវជាថ្នាក់ ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្រ្តីរាជការក្រោមឱវាទគ្រប់ជាន់ថ្នាក់ ឯកឧត្តម លោកជំទាវជាប្រធាន អនុប្រធាន និងសមាជិកក្រុមការងរាចុះមូលដ្ឋាននៃស្រុកទាំងបី សូមទទួលយកពរសព្វសាធុការ ផល្លានិសង្ឃផលបុណ្យរៀងៗខ្លួន និងសូមជួបតែពុទ្ធិពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ។

Filed in: ព័ត៌មានជាតិ