ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុក និងនាយករដ្ឋបាល ស្រុកល្វាឯម ខេត្តកណ្តាល

ប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុក  និងនាយករដ្ឋបាល ស្រុកល្វាឯម ខេត្តកណ្តាល
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តកណ្តាល៖លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុក និងនាយករដ្ឋបាលស្រុកល្វាឯម ខេត្តកណ្តាល ស្រុកល្វាឯម ខេត្តកណ្តាល។

នាឱកាសនោះលោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានថ្លែងនូវការកោតសរសើរ ចំពោះគុណបំណាច់ស្នាដៃ ដែលអាជ្ញាធរស្រុកល្វាឯម គ្រប់លំដាប់ថ្នាក់ បានចូលរួមចំណែក ក្នុងការដឹកនាំ គ្រប់គ្រងអភិវឌ្ឍន៍ ធ្វើឲ្យរដ្ឋបាលស្រុកល្វាឯម ទាំងមូលសម្រេចបានសមិទ្ធផលជា ផ្លែផ្កា ជាបន្តបន្ទាប់កន្លងមកនេះ។

ដោយពិនិត្យទៅលើលក្ខណៈសម្បត្តិ ចំណេះដឹង បទពិសោធន៍ និងអតីតភាពការងារកន្លងមក ទើបរដ្ឋបាលខេត្ត បានលើកសំណើទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំប្រគល់ភារកិច្ចជូនលោក ញ៉ឹក សាត ពីឋានន្តរស័ក្តិក្រមការដើមខ្សែរ ថ្នាក់លេខ០១ មកជាឋានន្តរស័ក្ដិនាយក្រមការ ថ្នាក់លេខ០៦ ជាអភិបាលរងស្រុកល្វាឯម និងស្នើតែងតាំងលោក ចាន់ គឿយ ឋានន្តរស័ក្តិឧត្ដមមន្ត្រី ថ្នាក់លេខ៦ ឲ្យចូលកាន់តំណែងជា នាយករដ្ឋបាលសាលាស្រុកល្វាឯម តាមរយៈប្រកាសលេខ ២៣៣៥ ប្រ.ក ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ

ចំពោះអភិបាលរងស្រុក និងលោកនាយករដ្ឋបាលសាលាស្រុក ដែលទើបទទួលបានការតែងតាំងថ្មី លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល បានផ្តាំផ្ញើរ ដល់ អភិបាលរងស្រុក និងនាយករដ្ឋបាលស្រុក ដែលទើបតែងតាំងថ្មី ត្រូវសហការព្រមទាំងធ្វើជាសេនាធិការដ៏ល្អដល់លោកអភិបាលស្រុក ខិតខំបំពេញតួនាទី និងភារកិច្ចខ្លួនឲ្យបានល្អ ដើម្បីរួមចំណែកជាមួយ រដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ឲ្យទទួលបានជោគជ័យជាបន្តបន្ទាប់បន្ថែមទៀត៕

Filed in: ព័ត៌មានជាតិ